សូមប្រុងប្រយ័ត្ន! ក្រសួងធនធានទឹកអំពាវនាវឱ្យប្រជាជនប្រុងប្រយ័ត្ន ចំពោះឥទ្ធិពល ព្យុះ​សេមប៉ាកា​

//s9.kh1.co/5a/5a0f7e7e90a73c6a0f2b193e0778566e1a662728.jpg
សង្គម

 ១៩-កក្កដា-២០២១ ៤ល្ងាច · ៣ ឆ្នាំមុន

ក្រសួង​ធនធានទឹក​អំពាវនាវ​ឱ្យ​ពលរដ្ឋ​បង្កើន​ការ​ប្រុង​ប្រយ័ត្ន​ចំពោះ​ ស្ថាន​ភាព​អាកាសធាតុ​ចាប់​ពី​ថ្ងៃទី​១៩ ដល់ ថ្ងៃទី២២ ខែកក្កដា ដោយកម្ពុជារងនូវឥទ្ធិពលព្យុះ​ សេមប៉ាកា​។

ភ្នំពេញ៖ នាពេលថ្មីៗនេះ ក្រសួង​ធនធានទឹក​អំពាវនាវ​ឱ្យ​ពលរដ្ឋ​បង្កើន​ការ​ប្រុង​ប្រយ័ត្ន​ចំពោះ​ ស្ថាន​ភាព​អាកាសធាតុ​ចាប់​ពី​ថ្ងៃទី​១៩ ដល់ ថ្ងៃទី២២ ខែកក្កដា ដោយកម្ពុជារងនូវឥទ្ធិពលព្យុះ​ សេមប៉ាកា​។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយឡែក ក្រសួងធនធានទឹក ឱ្យ​ដឹងថា​ ចាប់ពីថ្ងៃទី១៩ ដល់ ថ្ងៃទី២២ ខែកក្កដា នឹងអាចមានភ្លៀងធ្លាក់រាយប៉ាយ ពីបង្គួរទៅច្រើន លាយឡំជាមួយខ្យល់កន្ត្រាក់ក្នុងកម្រិតខ្លាំង ។ ​នៅឯតំបន់មាត់សមុទ នឹងអាចមានភ្លៀងធ្លាក់ ពីបង្គួរទៅច្រើន ដែលនឹងអាចបង្កជាជំនន់ ទឹកភ្លៀងនៅក្នុងភូមិសាស្ត្រ ខេត្តព្រះសីហនុ និងខេត្តកោះកុង ។ ចំណែក​នៅលើផ្ទៃសមុទ្រ នឹង អាចមានភ្លៀង ខ្យល់បក់បោកខ្លាំង និងរលកសមុទ្រខ្ពស់ៗ។

អាស្រ័យហេតុនេះ សូមបងប្អូនទាំងអស់គ្នាមេត្តាបង្កើនការប្រុងប្រយ័ត្នជាមួយនឹងគ្រោះធម្មជាតិមួយនេះផងដែរ៕

សូមចូលអានព័ត៍មានលម្អិតខាងក្រោម៖

ព័ត៍មានលម្អិត
ព័ត៍មានលម្អិត
Ly Rothpanha
P.H

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T