ភ្នំពេញ៖ រដ្ឋាភិបាល និងប្រជាជនជប៉ុន បានផ្តល់រថយន្តគិលានសង្គ្រោះចំនួន ៣០គ្រឿងបន្ថែមទៀត ជូនដល់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីចូលរួមក្នុងប្រតិបត្តិការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩។ បូកនឹងរថយន្តដែលបានផ្តល់នាពេលកន្លងទៅផងនោះ មកដល់ពេលនេះរដ្ឋាភិបាល និងប្រជាជនជប៉ុន បានផ្តល់រថយន្តគិលានសង្គ្រោះនេះសរុប ១០០គ្រឿងហើយ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ស្ថានទូតជប៉ុនប្រចាំនៅកម្ពុជា ដែលទទួលបាននៅព្រឹកថ្ងៃសៅរ៍ ទី១៧ ខែកក្កដា ឆ្នាំ២០២១នេះ បានគូសបញ្ជាក់ថា រថយន្តគិលានសង្គ្រោះទាំង ៣០គ្រឿងនេះ បានបញ្ជូនទៅកាន់មូលដ្ឋានសុខាភិបាលជាច្រើនក្នុងសប្តាហ៍នេះ។
ប្រភព៖ ទទក