ភ្នំពេញ៖ នៅរសៀលនេះ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ បានប្រកាសថា អាជីវករ លក់ដូរនៅផ្សារបុរីពិភពថ្មី កំបូល តូប D7 ត្រូវបានធ្វើតេស្ដរកឃើញ វិជ្ជមានមេរោគកូវីដ១៩។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សអាស្រ័យហេតុនេះ សូមបងប្អូនប្រជាពលរដ្ឋ ដែលបានទៅ ឬមានទំនាក់ទំនងជាមួយទីតាំងខាងលើ ចាប់ពីថ្ងៃទី ៦ ដល់ថ្ងៃទី ១១ ខែកក្កដា ឆ្នាំ២០២១ មេត្តាយកចិត្តទុកដាក់តាមដានសុខភាព និងដាក់ខ្លួនដាច់ដោយឡែករយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬបានទៅទីកន្លែងនេះ។
ប្រភព៖ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩