បរទេស៖ ប្រធានអង្គការសុខភាពពិភពលោក (WHO) បានជំរុញឲ្យប្រទេសចិន ធ្វើកិច្ចសហប្រតិបត្តិការឲ្យកាន់តែស៊ីជម្រៅថែមទៀត ជាមួយអង្គការសុខភាពពិភពលោក នៅដំណាក់កាលទី២នៃការស៊ើបអង្កេតទៅលើប្រភពដើមនៃជំងឺកូវីដ-១៩។ លោកដុកទ័រ Tedros Adhanom Ghebreyesus បានអំពាវនាវ ឲ្យមានការចូលរួមនិងតម្លាភាព។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សដំណាក់កាលដំបូងនៃការស៊ើបអង្កេតរបស់អង្គការសុខភាពពិភពលោក បានបញ្ចប់នៅខែកុម្ភៈ។ គេបានសន្និដ្ឋានថា វាមិនសូវទំនងដែលថាវីរុសនេះមានប្រភពចេញពីមន្ទីរពិសោធន៍ នៅទីក្រុងវូហាន ប្រទេសចិន ហើយប្រហែលវាមានដើមកំណើតពីសត្វប្រចៀវ។
ថ្លែងនៅក្នុងទីក្រុងហ្សឺណែវ កាលពីថ្ងៃព្រហស្បតិ៍ លោកដុកទ័រ Tedros បាននិយាយថា អង្គការសុខភាពពិភពលោកត្រូវការចូលមើលទិន្នន័យឆៅនៃអ្នកជំងឺ ចាប់ពីពេលមុននិងការចាប់ផ្ដើមផ្ទុះឡើងនៃជំងឺរាតត្បាតសកលនៅពេលនេះ។ លោកបានបន្ថែមទៀតថា ប្រទេសចិនមិនបានចែករំលែកទិន្នន័យនេះ ជាមួយក្រុមអង្គការសុខភាពពិភពលោក ក្នុងអំឡុងពេលនៃការស៊ើបអង្កេតដំបូងឡើយ។ លោកក៏បានអំពាវនាវឲ្យមានព័ត៌មានកាន់តែច្បាស់លាស់ អំពីមន្ទីរពិសោធន៍នៅវូហាន ដោយបញ្ជាក់ក្នុងនាមជាអ្នកជំនាញវេជ្ជសាស្ត្រដោយផ្ទាល់ លោកដឹងថាគ្រោះថ្នាក់អាចនឹងកើតឡើង៕
ប្រភព: BBC