ដើម្បីបងប្រុស! តាំង គីមឡេង ប្រកាសលក់ផ្ទះ និងឡានទំនើប២គ្រឿង ជាបន្ទាន់ ដើម្បីជួយដល់បងប្រុស

//s9.kh1.co/0b/0b6298bc00fe1d3057416244de1c97e25419eb6f.jpg
សង្គម

 ១៣-កក្កដា-២០២១ ៩ព្រឹក · ៤ ឆ្នាំមុន

មហាជនជាច្រើននាំគ្នាសរសើរពីទឹកចិត្តរបស់ លោក តាំង គីមឡេង ដែលសុខចិត្តប្រកាសលក់ផ្ទះ និងឡាន ដើម្បីយកលុយទៅសងជំនួសបងប្រុសរបស់ខ្លួន

ភ្នំពេញ៖ ដូចដែលមហាជនជាច្រើនធ្លាប់បានស្គាល់មកហើយ ពី តារាហ្វេសប៊ុកល្បីឈ្មោះ លោក តាំង គីមឡេង ដែលលោកតែងតែបានបង្ហាញពីទឹកចិត្តសប្បុរសជួយដល់ជនក្រីក្រ ព្រមទាំងបានជួយដល់កិច្ចការសង្គមជាច្រើន និងទទួលបានការសរសើរយ៉ាងខ្លាំងទៅលើសកម្មភាពដ៏ល្អប្រសើរទាំងនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយឡែក ថ្មីៗនេះ លោក តាំង គីមឡេង ស្រាប់តែបានបង្ហាញពីដំណឹងមួយ ដែលនៅក្នុងនោះ លោកបានប្រកាសលក់ផ្ទះ និងឡានជាបន្ទាន់ ដើម្បីយកលុយទៅសងជំនួសបងប្រុសរបស់លោកដែលកំពុងតែមានបញ្ហា ថែមទៀតផង។ ជាមួយនឹងការប្រកាសនេះ លោកបាននិយាយថា៖ 

ខ្ញុំបាទសុំប្រកាស​ លក់ឡាន​ លក់ផ្ទះបន្ទាន់ដេីម្បីសងលុយជំនួសបងប្រុសខ្ញុំដែលគាត់មានបញ្ហា....បញ្ជាក់ទីតាំងផ្ទះមានពីរកន្លែង..សំណង់12ជិតផ្ទះយាយផាន់..បុរីវិមានភ្នំពេញគំរោង៥ផ្ទះជួរមុខ ឡាន..RX200T និង​ alphardគាត់ប្រឹងងេីបហេីយតែពេលដែលការប្រឹងរបស់គាត់តែងតែវៃប្រហារដោយការផុសហ្វេសបុកតេីពេលណាគាត់អាចរកបានទៅមុខទៅ...ខ្ញុំជាប្អូនខ្ញុំដឹងថាអាម៉ាស់សម្រាប់គ្រួសារហេីយគេដឹងថាខ្ញុំរកបានគេតែងតែជាន់គេវៃមកដោយសម្អាងប្អូនវាមានលុយមានហាងពីរកន្លែង​ ខ្ញុំរាល់ថ្ងៃនេះប្រឹងរកបានគឺសន្សំបង់នេះបង់នោះដេីម្បីបានសម្រាប់គ្រួសារនិងអនាគតកូនៗរបស់ខ្ញុំទៅថ្ងៃមុខ
ជាដំបូងខ្ញុំសុំទោសប៉ាម៉ាក់ដែលខ្ញុំខំប្រឹងរាល់ថ្ងៃមិនអាចធ្វេីអ្វីបានល្អដូចគេ
ជាបន្ទាប់ខ្ញុំសុំទោសគូដណ្តឹងរបស់ខ្ញុំដែលខ្ញុំមិនអាចទាន់ផ្តល់អ្វីឲ្យគាត់ពេញលេញដូចនារីដទៃ​
ការជំពាក់គេគឺវាជារឿងមួយដែលយេីងត្រូវមានតួនាទីសងគេទោះតិច ឬច្រេីន​ តែបេីមនុស្សម្នាក់ធ្លាក់ក្នុងសភាពខំប្រឹងហេីយបាត់បង់សឹងតែទាំងស្រុងហេីយប្រឹងងេីបត្រូវគេវៃប្រហារដោយផុសបំបាក់ដោយយេីងមានកាតព្វកិច្ចសងត្រឡប់ទៅវិញតែរកពុំបាន
ថ្ងៃនេះជាបងខ្ញុំ​ តែបេីថ្ងៃស្អែកអ្នកជួបបញ្ហាវិញអ្នកនិងយល់អារម្មណ៍មួយនេះ​ អ្នកបោកគេតែងតែរត់គេច​ អ្នកប្រឹងសងគេជំនះប្រឈមមុខតែត្រូវវៃប្រហារសួរថាតេីពេលណាអាចល្អដូចគេទៅ
មួយផុសពីរផុសបីប្តឹងចូលគុកមិនយកលុយសួរថាតេីនរណាមិនខ្លាចបែបនេះ

តាំង គីមឡេង

យ៉ាងណាមិញ ការប្រកាសមួយនេះ បានធ្វើឲ្យប្រិយមិត្ត អ្នកលេងបណ្ដាញសង្គមជាច្រើន នាំគ្នាចូលមកបញ្ចេញមតិសរសើរពីទឹកចិត្តរបស់លោក ដែលមានចំពោះក្រុមគ្រួសារ និងមិនចោលគ្នាក្នុងគ្រាលំបាកនោះទេ៕

ប្រភព៖ ហាងទូរស័ព្ទ តាំងគីមឡេង

សូមទស្សនារូបភាពខាងក្រោម៖ 

 តាំង គីមឡេង
 តាំង គីមឡេង
 តាំង គីមឡេង
 តាំង គីមឡេង
 តាំង គីមឡេង
 តាំង គីមឡេង
ផ្ទះរបស់ តាំង គីមឡេង ដែលបានប្រកាសលក់
ផ្ទះរបស់ តាំង គីមឡេង ដែលបានប្រកាសលក់
ផ្ទះរបស់ តាំង គីមឡេង ដែលបានប្រកាសលក់
ផ្ទះរបស់ តាំង គីមឡេង ដែលបានប្រកាសលក់
ឡានរបស់ តាំង គីមឡេង ដែលបានប្រកាសលក់
ឡានរបស់ តាំង គីមឡេង ដែលបានប្រកាសលក់
Ny Sreykhuoch
S.K

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T