បាងកក៖ ក្រសួងសុខាភិបាលថៃ បានរាយការណ៍ពីករណី អ្នកស្លាប់ដោយសារជំងឺកូវីដ១៩ ចំនួន ៩១នាក់ និងករណីអ្នកឆ្លងថ្មីចំនួន ៩,៣២៦នាក់ ក្នុងរយៈពេល ២៤ម៉ោង ចុងក្រោយ។ នេះបើយោងតាមប្រភពព័ត៌មាន Bangkok Post។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សក្រសួងសុខាភិបាល បញ្ជាក់ទៀតថា អ្នកឆ្លងថ្មីទាំង ៩,៣២៦នាក់ គឺមាន ១៩២នាក់ ជាអ្នកទោសពន្ធនាគារ។ ហើយនៅថ្ងៃដដែល មានអ្នកជំងឺ ៣,៨៤១ នាក់បានជាសះស្បើយ ហើយត្រូវបានអនុញាតឱ្យចេញពីមន្ទីរពេទ្យ។
គួរឱ្យដឹងដែរថា ការឆ្លងរាលដាលយ៉ាងឆាប់រហ័សនៃវីរុសនេះ បានជំរុញឱ្យអាជ្ញាធរថៃសម្រេចប្រកាសវិធានការទប់ស្កាត់តឹងរឹងជាងមុន នៅក្នុងខេត្តចំនួន ១០ ដែលទទួលរងផលប៉ះពាល់ខ្លាំង គិតចាប់ពីថ្ងៃចន្ទ ដោយមានរយៈពេលពីរសប្តាហ៍៕