អេស្ប៉ាញ៖ ខ្សែប្រយុទ្ធ Martin Braithwaite គឺជាកីឡាករ Barcelona ដែលមានទ្រព្យសម្បត្តិច្រើនជាងគេបំផុត ហើយលុយភាគច្រើនគឺបានមកពីក្រុមហ៊ុនអចលនទ្រព្យរបស់គេ នេះបើយោងតាមទស្សនាវដ្តី Forbes។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
កីឡាករវ័យ៣០ឆ្នាំរូបនេះផ្ទេរពីក្លិប Leganes មកទឹកដី Camp Nou កាលពីរដូវកាលមុន ប៉ុន្តែអនាគតរបស់គេកំពុងស្រពេចស្រពិលដោយសារ Barcelona ទំនងជាចង់លក់ខ្សែប្រយុទ្ធសញ្ជាតិដាណឺម៉ាករូបនេះដើម្បីអាចចុះកុងត្រាយក Lionel Messi បាន។

យ៉ាងណាមិញដោយសារ Messi លែងជាកីឡាកររបស់ Barcelona ព្រោះមិនទាន់បន្តកុងត្រាជាមួយក្លិបគឺមានន័យថា Braithwaite គឺជាកីឡាករដែលមានជាងគេបំផុតក្នុងក្រុមដោយគេរកបាន ៨៥០០០ផោន(ស្មើនឹងប្រមាណ ១១៧០០០ដុល្លារ) ក្នុងមួយសប្តាហ៍។

ក្រៅពីអាជីពជាកីឡាករបាល់ទាត់ Martin Braithwaite មានក្រុមហ៊ុនមួយឈ្មោះថា NYCE ដែលកំពុងល្បីឈ្មោះនៅអាមេរិកដោយក្រុមហ៊ុននេះមានតម្លៃដល់ទៅ ២៥០លានដុល្លារ បន្ទាប់ពីចូលប្រឡូកក្នុងវិស័យជំនួញផ្នែកអចលនាទ្រព្យបាន៤ឆ្នាំដោយគេបានរួមហ៊ុនជាមួយលោកពូរបស់គេឈ្មោះ Philip Michael ។


ក្រុមហ៊ុនមួយនេះក៏មានអាផាតមិន១៥០០កន្លែង និង កំពុងសាងសង់ ៥០០កន្លែងថែមទៀតដើម្បីផ្ដល់គេហដ្ឋានដ៏ស្រស់ស្អាតសម្រាប់អ្នករស់នៅរដ្ឋ Philadelphia និង New Jersey ផងដែរ។

ភរិយារបស់ Braithwaite គឺអ្នកស្រី Anne-Laure Braithwaite ក៏មានហាងសំលៀកបំពាក់ផ្ទាល់ខ្លួនឈ្មោះ Trente ផងដែរហើយបន្ថែមពីលើនោះ កីឡាកររូបនេះក៏មានភោជនីយដ្ឋានឈ្មោះ Gave ស្ថិតនៅទីក្រុង បាសេឡូណា ថែមទៀត៕

ប្រភព៖ dailymail