បាងកក៖ ក្រសួងសុខាភិបាលថៃ បានរាយការណ៍នៅព្រឹកថ្ងៃសុក្រនេះថា ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ ថៃមានអ្នកស្លាប់ថ្មី ដោយសារជំងឺកូវីដ១៩ រហូតដល់ ៧២នាក់ រួមទាំងករណីឆ្លងថ្មី ៩,២៧៦នាក់។ នេះបើយោងតាមប្រភពព័ត៌មាន Bangkok Post។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សក្នុងចំណោម អ្នកឆ្លងថ្មីទាំង ៩,២៧៦នាក់ គឺមាន ២៨៧នាក់ ជាអ្នកទោសពន្ធនាគារ។ គួរឱ្យដឹងដែរថា ចាប់តាំងពីជំងឺរាតត្បាតបានចាប់ផ្តើមនៅដើមឆ្នាំមុនមក ប្រទេសក្នុងតំបន់អាស៊ានមួយនេះ មានអ្នកស្លាប់សរុប ២,៥៣៤ នាក់និងឆ្លង ៣១៧,៥០៦នាក់៕