រាជធានីភ្នំពេញ៖ ជំងឺកូវីដ១៩ នៅតែបន្តកើនឡើងនៅក្នុងប្រទេសកម្ពុជាជារៀងរាល់ថ្ងៃ ហើយជំងឺដ៏កាចសាហាវនេះ ពុំឃើញមានការស្រាកស្រាន្តនៅឡើយទេ ដោយក្នុងនោះ ករណីស្លាប់ដោយសារជំងឺកូវីដ ក៏មានចំនួនច្រើនផងដែរ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាមួយគ្នានេះ យោងតាមទំព័រហ្វេសប៊ុកផ្លូវ Royal Du Cambodge ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានបញ្ចេញព្រះរាជសាររបស់ព្រះករុណាព្រះបាទសម្តេច ព្រះបរមនាថនរោត្តម សីហមុនី ព្រះមហាក្សត្រ ដែលព្រះអង្គទ្រង់មានព្រះបន្ទូល នៅក្នុងព្រះរាជសារ នៃព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ប្រោសព្រះរាជទានក្នុងឱកាសការបើកសម័យប្រជុំរដ្ឋសភា លើកទី៦ នីតិកាលទី៦ ដូច្នេះថា៖