សូមប្រយ័ត្ន! ប្រសិនបើអ្នកធ្លាប់ទៅទីតាំងនេះ ព្រោះមានបុគ្គលិកធ្វើការ រកឃើញវិជ្ជមានកូវីដ១៩

//s9.kh1.co/5f/5f37f776d3bf5e5bd1ef9d7eb7b713005964c241.jpg
សង្គម

 ០៧-កក្កដា-២០២១ ៤ល្ងាច · ៣ ឆ្នាំមុន

សូមប្រយ័ត្ន! ប្រសិនបើអ្នកធ្លាប់ទៅទីតាំងនេះ ព្រោះមានបុគ្គលិកធ្វើការ រកឃើញវិជ្ជមានកូវីដ១៩

រាជធានីភ្នំពេញ៖ យោងតាមសេចក្តីជូនដំណឹងរបស់អនុគណៈកម្មការស្រាវជ្រាវកូវីដ១៩ នៅថ្ងៃទី ០៧ ខែកក្កដា ឆ្នាំ២០២១នេះ បានឱ្យដឹងថា មានអ្នកជំងឺកូវីដ១៩ ជាបុគ្គលិកធ្វើការនៅហាងលក់ខោអាវ The Men’s Shop ដែលមានទីតាំងស្ថិតនៅក្បែរ​ផ្សារទួលទំពូង ផ្ទះលេខ១៧ ផ្លូវ៤៣២ សង្កាត់ទួលទំពូង២ ខណ្ឌចំការមន ចាប់ពីថ្ងៃទី២៥ ខែមិថុនា ដល់ថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២១កន្លងទៅនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ទីតាំង The Men's Shop
ទីតាំង The Men's Shop

អាស្រ័យហេតុនេះ ប្រសិនបើបងប្អូនដែលធ្លាប់ទៅទីតាំងខាងលើនេះ  សូមដាក់ខ្លួនដាច់ដោយឡែក និង តាមដានរបស់ខ្លួនដោយយកចិត្តទុកដាក់រយៈពេល ១៤ ថ្ងៃ គិតចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬ បានទីតាំងមានហានិភ័យនេះ ។ ហើយប្រសិនបើអ្នកមានរោគសញ្ញាដូចជា៖ គ្រុនក្ដៅ ក្អក កណ្ដាស់ ឈឺបំពង់ក ឬដកដង្ហើមខ្លីៗ ឬ សង្ស័យ សូមមេត្តាប្រញាប់ ទៅធ្វើតេស្តរកមេរោគ កូវីដ១៩​​ ដែលមានទីតាំងនៅ ៖

១/.វិទ្យាល័យ​បាក់ទូក​

២/.វិទ្យាល័យ​បឹង​ត្របែក

៣​/.មណ្ឌលសុខភាពចាក់អង្រែក្រោម​

៥​/.សាលាបឋមសិក្សា សុភមង្គល (ក្រោយផ្សារស៊ិន ជូរី បណ្តោះអាសន្ន)

៦/.មន្ទីរពេទ្យបង្អែកនៅតាមបណ្តាខេត្តនានា ​

រីឯសម្រាប់អ្នកដែលគ្មានរោគសញ្ញា សូមដាក់ខ្លួនដាច់ដោយឡែក និងតាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬទៅទីកន្លែងនោះ៕

Keo Sieklin
S.L

អត្ថបទទាក់ទង

//s9.kh1.co/ed/edf6ce34cdaf9baf5963c79996287d1f86e975de.jpg

ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា បានចុះមកទស្សនកិច្ចនៅរោងចក្រកែច្នៃផលិតផលអាហារ និងបំលែងសាច់មាន់ក្រុមហ៊ុន ស៊ី.ភី. ខេមបូឌា ចំកាត់ ដើម្បីលើកកម្ពស់ចំណេះដឹងពីអាហារសុវត្ថិភាព

 ១៨-ឧសភា-២០២៤ 
 ៨ព្រឹក · មួយថ្ងៃមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T