១០ យ៉ាងដែលហ្វេនៗគួរដឹងអំពីតារាសម្ដែងប្រុសល្បី Song Kang ឬ Mr. Butterfly!

//s9.kh1.co/be/be313d2fcccc91febcb03f5e725b1d294d133d5a.jpg
យុវវ័យ

 ២៨-មិថុនា-២០២១ ៤ល្ងាច · ៤ ឆ្នាំមុន

ទន្ទឹមនឹងប្រជាប្រិយភាពប្រចាំវិស័យ K-Drama នេះ អ្នកគាំទ្រអាចនឹងពុំធ្លាប់បានដឹង អំពីរឿងរ៉ាវ ក៏ដូចជាប្រវត្តិខ្លះៗរបស់ប្រុសស្អាត Song Kang!

កូរ៉េខាងត្បូង ៖ សព្វថ្ងៃនេះតារាសម្តែង Song Kang កំពុងតែទទួលបានប្រជាប្រិយភាពល្បីល្បាញ ប្រចាំវិស័យឧស្សាហកម្មកម្សាន្ត K-Drama ជាមួយនឹងទេពកោសល្យមិនចេះរីងស្ងួត  ព្រមជាមួយមុខមាត់មានមន្ដស្នេហ៍ និងរូបរាងដ៏ស្រស់សង្ហារបស់លោក។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ទន្ទឹមនឹងភាពលេចធ្លោរបស់ Song Kang បានផ្សាយភាពទូទាំងពិភពលោក ទាំងបែកអាស៊ី និងប៉ែកអឺរ៉ុប ក៏នៅមានរឿងរ៉ាវនៅពីក្រោយភាពជោគជ័យរ​បស់លោក ដែលអ្នកគាំទ្រអាចមិនទាន់បានដឹង។

Song Kang 
Song Kang 

ខាងក្រោមនេះ ជារឿងរ៉ាវទាំង ១០ យ៉ាងដែលហ្វេនៗគួរដឹងពីប្រុសស្អាត Song Kang ៖

១. Song Kang គឺជាបុរសតារានិករ Taurus

តារាប្រុសរូបនេះ កើតនៅថ្ងៃទី ២៣ ខែ មេសា ឆ្នាំ ១៩៩៤ នៅ Suwon ប្រទេសកូរ៉េខាងត្បូង ជាមនុស្សតារានិករ Taurus

Song Kang ជាកូនច្បង ក្នុងចំណោមបងប្អូន ២នាក់។

២. Song Kang បង្ហាញខ្លួនជាតួឯកប្រុសដំបូង ក្នុងរឿង Love Alarm

Song Kang បានបង្ហាញខ្លួន ជាតារាសម្ដែងលើកដំបូងនៅឆ្នាំ ២០១៧ តាមរយៈរឿង The Liar and His Lover។ ក្រោយមកបានដើរតួជាតួអង្គរង នៅក្នុងរឿងមនោសញ្ចេតនា When Devil Calls Your Name ក្នុងឆ្នាំ ២០១៩។

មិនយូរប៉ុន្មាន ប្រជាប្រិយភាពរបស់លោក ហក់ឡើងខ្លាំងជាលំដាប់ដោយបានបានបង្ហាញខ្លួន ជាតួអង្គឯកឈ្មោះ Hwang Sun-oh ក្នុងរឿង Love Alarm ឆ្នាំ ២០១៩ ដែលជា Original Series របស់ Netflix និងជាតួឯក ក្នុងរឿង Sweet Home ឆ្នាំ ២០២០។

Song Kang 
Song Kang 

៣. ក្នុងចំណោមបេក្ខជនជាង ៩០០ នាក់ Song Kang ត្រូវបានជ្រើសរើសជាតួអង្គ Sun-oh

ក្នុងចំណោមបេក្ខជនប្រហែលជា ៩០០ នាក់ រាប់ចាប់ពីតារា Kpop តារាម៉ូដែល និងតារាសម្ដែងជាច្រើននាក់ទៀត Song Kang ត្រូវបានជ្រើសរើស ជាតួអង្គ Hwang Sun-oh​ ក្នុងរឿង Love Alarm

Song Kang
Song Kang

៤. Song Kang គឺជាអ្នកដឹកនាំរឿង

នៅមិនឆ្ងាយពីអាជីពជាអ្នកសម្ដែង តារាប្រុសរូបនេះបានជ្រើសរើសជំនាញ ជាអ្នកដឹងនាំរឿង កាលពីនៅមហាវិទ្យាល័យ។ ដោយយោងទៅតាមប្រវត្តិរូបរបស់លោកបានឲ្យដឹងថា Song Kang គឺជានិស្សិតផ្នែក Film Arts Department នៅសាកលវិទ្យាល័យ Konkuk University

៥. Song Kang មានកម្ពស់ស្ដង់ដារ

ប្រុសស្អាតសម្រស់បាន និងមានស្នាមញញឹមទាក់ទាញរូបនេះ ត្រូវបានគេដឹងថាលោកជាតារាប្រុស ដែលមានកម្ពស់លំដាប់ស្ដង់ដារ ១៨៦ សង់ទីម៉ែត្រ ដែលធ្វើឲ្យ Song Kang  មើលទៅកាន់តែលេចធ្លោ។

Song Kang
Song Kang

៦. ចំណង់ចំណូលចិត្តរបស់ Song Kang  

Song Kang ធ្លាប់បានលើកឡើង នៅក្នុងបទសម្ភាសន៍ជាច្រើនថា លោកតែងតែអានប្រលោមលោកអាថ៌កំបាំង សម្រាប់ការសម្រាករបស់លោក ព្រមទាំងយកអត្ថប្រយោជន៍នៃការអាន មកប្រែក្លាយជាមធ្យោបាយ ដើម្បីបំពេញត្រង់កន្លែងដែលលោកខ្វះខាត ជាមួយបទពិសោធន៍ការសម្ដែង។

៧. Song Kang ចង់ក្លាយជាស្ថាបត្យករ

កាលពីកុមារភាព Song Kang  ធ្លាប់មានក្ដីស្រមៃ ចង់ក្លាយជាស្ថាបត្យករ ឬអ្នករចនាគ្រឿងសង្ហារឹមជាដើម។ ក្រោយមកអ្វីៗក៏បានផ្លាស់ប្ដូរ បន្ទាប់ពីលោកបានឃើញការសម្តែងរបស់ Leonardo Dicaprio នៅក្នុងរឿង Titanic ហើយក៏ជាមូលហេតុធ្វើឲ្យលោក ចាប់អាជីពជាតារាសម្ដែង។

Song Kang
Song Kang

៨. Song Kang ធ្លាប់បានបង្ហាញមុខក្នុង MV ល្បីៗចំនួន ៣ បទ

នៅពីក្រោយជីពជាតារាសម្ដែង ក្នុងរឿងភាគល្បីៗ កាលពីឆ្នាំ ២០១៧ Idol រូបនេះបានបង្ហាញមុខ នៅក្នុងជាវីដេអូចម្រៀងចំនួន ២បទ គឺបទ Summer Night របស់ The Ade បទ Love Story របស់ Suran។ បន្ទាប់មកលោកបានបន្តបង្ហាញខ្លួនក្នុង MV ថ្មីមួយទៀតនៅឆ្នាំ ២០១៩ ក្នុងបទចម្រៀង Call Me Back របស់ Vibe

៩. Song Kang ប្រៀបដូចជាតួអង្គ ចេញពីក្នុង Webtoon

ក្នុងករណីនេះ ហ្វេនៗអាចមិនទាន់បានកត់សម្គាល់ថា តារាសម្ដែងរូបនេះ បានបង្ហាញខ្លួនជាតួអង្គ ក្នុងរឿងរបស់គេហទំព័រ Webtoon-Based Dramas ដូចជារឿង Love Alarm រឿង Sweet Home និងរឿង Navillera គឺប្រៀបដូចជារូបលោកចាកចេញពីក្នុង Webtoon​ យ៉ាងដូច្នេះដែរ។

Song Kang
Song Kang

១០. Song Kang គឺជា ARMY របស់ BTS

នៅក្នុងបទសម្ភាសន៍មួយជាមួយសារព័ត៌មាន SpoTV News ប្រុសស្អាតរូបនេះបានសារភាពថាលោកជា ARMY របស់ក្រុម BTS ថែមទាំងបាននិយាយថា បេះដូងរបស់លោកតែងតែលោតខ្លាំង រាល់ពេលដែលបានឃើញ BTS និងសរសើរថា ឆាកសម្ដែងរបស់ក្រុមនេះបពិតជាអស្ចារ្យណាស់ ជាពិសេសសមាជិកម្នាក់ៗ ទាំងសង្ហា និង Cool មិនអាចប្រកែកបាន៕

Song Kang
Song Kang

ប្រភព ៖ Preview                   

Keo Rong
K.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T