ខេត្តរតនគិរី សម្រេចកំណត់ភូមិសាស្រ្ដក្នុងក្រុងមួយនេះ ជាតំបន់លឿងទុំ និងតំបន់លឿង ក្រោយមានការផ្ទុះឆ្លងរាលដាលជំងឺកូវីដ-១៩

//s9.kh1.co/c1/c1742ac71a43f0eba7b6346e32888eb132698a91.jpg
សង្គម

 ២៨-មិថុនា-២០២១ ៩ព្រឹក · ៤ ឆ្នាំមុន

រដ្ឋបាលខេត្តរតនគិរី ចេញសេចក្តីសម្រេចស្ដីពីការកំណត់ភូមិសាស្រ្ដក្នុងក្រុងបានលុង នៃខេត្តរតនគិរីជាតំបន់លឿងទុំ និងតំបន់លឿង

រតនគិរី៖ យោងតាមការជូនដំណឹងរបស់ មន្ទីរព័ត៌មានខេត្តរតនគិរី បានឱ្យដឹងថា រដ្ឋបាលខេត្តរតនគិរី ចេញសេចក្តីសម្រេចស្ដីពីការកំណត់ភូមិសាស្រ្ដក្នុងក្រុងបានលុង នៃខេត្តរតនគិរីជាតំបន់លឿងទុំ និងតំបន់លឿង ក្នុងអំឡុងពេលនៃការផ្ទុះការរីករាលដាលនៃជំងឺកូវីដ-១៩។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ប្រការ១ ត្រូវបានកំណត់ភូមិសាស្រ្ដក្រុងបានលុង នៃខេត្តរតនគិរីជា ០២តំបន់

-តំបន់លឿងទុំ សំដៅដល់ភូមិសាស្រ្ដដែលមានការឆ្លងរាលដាលកម្រិតមធ្យមនៃជំងឺកូវីដ-១៩ ក្នុងសហគមន៍

-តំបន់លឿង សំដៅដល់ភូមិសាស្រ្ដដែលមានការឆ្លងរាលដាលកម្រិតស្រាលនៃជំងឺកូវីដ-១៩ ក្នុងសហគមន៍

ប្រការ២ ត្រូវបានបិទជាបណ្ដោះអាសន្ន និងអនុវត្តវិធានការចំពោះភូមិសាស្រ្ដក្រុងបានលុង នៃខេត្តរតនគិរី ដោយកំណត់ជាតំបន់លឿងទុំ និងតំបន់លឿង ដែលមានភ្ជាប់ផែនទីបង្ហាញទីតាំងជាឧបសម្ព័ន្ធ ដោយត្រូវអនុវត្តចាប់ពីថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២១ រហូតដល់មានការសម្រេចជាថ្មី ។

ក. តំបន់លឿងទុំ

១. សង្កាត់ឡាបានសៀក៖ ផ្សារបានលុង ផ្នែកខ្លះនៃភូមិថ្មី ភូមិអូរមៀត ភូមិអភិវឌ្ឍន៍ និងភូមិជ័យជំនះ

២. សង្កាត់យក្ខឡោម៖ ផ្នែកខ្លះ នៃភូមិជ្រី

៣. សង្កាត់កាចាញ៖ ផ្នែកខ្លះនៃភូមិ៤ ។

ខ.តំបន់លឿង

១. សង្កាត់ឡាបានសៀក៖ ផ្នែកខ្លះនៃភូមិថ្មី ភូមិអូររមៀត និងភូមិជ័យជំនះ

២. សង្កាត់យក្ខឡោម៖ ផ្នែកខ្លះ នៃភូមិឡាប៉ូ

៣. សង្កាត់កាចាញ៖ ផ្នែកខ្លះ នៃភូមិ៤

៤. សង្កាត់បឹងកន្សែង៖ ផ្នែកខ្លះ នៃភូមិទេសអន្លុង ភុមិអូរកន្ដិល និងភូមិអូរកន្សែង ។

សូមអានសេចក្តីប្រកាសលម្អិតខាងក្រោម៖

សេចក្តីប្រកាស
សេចក្តីប្រកាស
សេចក្តីប្រកាស
សេចក្តីប្រកាស
សេចក្តីប្រកាស
សេចក្តីប្រកាស
សេចក្តីប្រកាស
សេចក្តីប្រកាស
សេចក្តីប្រកាស
សេចក្តីប្រកាស
សេចក្តីប្រកាស
សេចក្តីប្រកាស
ផែនទី
ផែនទី
Han Horn
H.H

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T