សាកលវិទ្យាល័យដែលមានទេសភាពស្រស់ស្អាតបំផុតទាំង១០ ប្រចាំនៅតំបន់អាស៊ីបូព៌ា!

//s9.kh1.co/5e/5e7049950193a06d8b06a80866aa2299c16878a9.jpg
យុវវ័យ

 ២៦-មិថុនា-២០២១ ៥ល្ងាច · ៤ ឆ្នាំមុន

ទាំងនេះគឺជាសាកលវិទ្យាល័យដែលមានទេសភាពដ៏ស្រស់ស្អាតបំផុតទាំង ១០ សាកល ប្រចាំនៅតំបន់អាស៊ីបូព៌ា ដែលអ្នកមិនអាចមើលរំលងបាន ប្រសិនបើចង់បន្តការសិក្សានៅក្រៅប្រទេស!

យល់ដឹង ៖ ខណៈពេលដែលកំពុងអ្នកគិតថា ក្រៅពីសម្រេចចិត្តជ្រើសរើសសាកលវិទ្យាល័យដែលផ្ដល់ការអប់រំប្រកបដោយគុណភាពហើយនោះ ថែមទាំងចង់បានសាលាដែលមានបរិវេណធំទូលាយ បរិយាកាសស្អាតគួរជាទីគយគន់ ដោយសមស្របទៅនឹងតម្រូវការ និងជះឥទ្ធិពលជាវិជ្ជមានលើការសិក្សារបស់អ្នក ដូច្នេះអ្នកចូលមកអានទីនេះ ពិតជាមិនខកបំណងឡើយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាការពិតណាស់ មានសាកលវិទ្យាល័យល្បីៗ និងស្អាតជាច្រើនប្រចាំនៅតំបន់អាស៊ីបូព៌ានេះ ប៉ុន្តែយើងសូមលើកយកសាកលវិទ្យាល័យដែលត្រូវបានគេចាត់ទុកថាជាទីតាំងដែលមានទេសភាពស្រស់ស្អាតបំផុតទាំង ១០ នេះមកបង្ហាញ។

១. Pyeking University នៅប្រទេសចិន

Pyeking University ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ១៨៩៨ ក្នុងនាមជាសាកលវិទ្យាល័យ Imperial University of Peking (បច្ចុប្បន្នឈ្មោះ Pyeking University ត្រូវបានគេស្គាល់ជា Beida) ដែលរក្សាបាននូវភាពអស្ចារ្យរបស់ខ្លួន រហូតជាប់ឈ្មោះជាសាលាដ៏ស្រស់ស្អាតបំផុតមួយ នៅលើពិភពលោក។

សាកលវិទ្យាល័យនេះ ក៏ជាផ្នែកមួយនៃសួនច្បារនៅសម័យរាជវង្ស Qing Dynasty ប្រចាំនៅទីក្រុងប៉េកាំង ប្រទេសចិន ជាមួយនឹងទេសភាពបឹងដ៏ស្រស់ស្អាត និងភាពស្ងប់ស្ងាត់គួរជាទីទាក់ទាញ។

ទិដ្ឋភាពនៅ Pyeking University
ទិដ្ឋភាពនៅ Pyeking University

២. Nanyang Technological University នៅប្រទេសសិង្ហបុរី

កេរ្តិ៍ឈ្មោះរបស់ Nanyang Technological University ត្រូវបានគេស្គាល់ជាមជ្ឈមណ្ឌល សម្រាប់បច្ចេកវិទ្យាស្រាវជ្រាវ និងវិស្វកម្ម ដែលត្រូវបានឆ្លុះបញ្ចាំងជាមួយនឹងស្ថាបត្យកម្មដ៏អស្ចារ្យ។ វាត្រូវសម្រាប់អ្នកដែលញៀននឹងការរចនាម៉ូដបែបសម័យទំនើប សំណង់ប្លែកៗ និងជាទីតាំងស្ថាបត្យករដ៏លេចធ្លោបំផុត ក្នុងទសវត្សនេះ។

ជាមួយនឹង ផ្ទាំងរូបភាពនៃអគារដែលស្រដៀងទៅនឹងកន្ត្រក ឬប្រអប់អ្វីមួយឡើងលើជាថ្នាក់ៗ វាមើលទៅធំអស្ចារ្យណាស់ ព្រមជាមួយនឹងភាពលេចធ្លោរបស់ Nanyang Technological University នឹងធ្វើឲ្យអារម្មណ៍របស់អ្នករំភើប។

ទិដ្ឋភាពនៅ Nanyang Technological University
ទិដ្ឋភាពនៅ Nanyang Technological University

៣. Kyung Hee University នៅប្រទេសកូរ៉េខាងត្បូង

Kyung Hee University ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ១៩៤៩ នៅទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង ដោយលាយបញ្ចូលគ្នារវាងស្ថាបត្យកម្មវិទ្យាសាស្ត្រ បច្ចេកវិទ្យាលោកខាងលិច និងជាប្រភពនៃសម្រស់ធម្មជាតិដ៏ស្រស់ត្រកាល។

ភាពការទាក់ទាញនៃបរិវេណ Kyung Hee University គឺមានដើមឈើផ្កា Cherry Blosom រាប់ពាន់ដើម និងជាទីតាំងដ៏ល្អបំផុតមួយ ប្រចាំទីក្រុងសេអ៊ូលនា រដូវផ្ការីក ដែលស្ថិតនៅចន្លោះចុងខែ មីនា និងពាក់កណ្តាលខែ មេសា។

ទិដ្ឋភាពនៅ Kyung Hee University
ទិដ្ឋភាពនៅ Kyung Hee University

៤. The University of Tokyo នៅប្រទេសជប៉ុន

The University of Tokyo ជាសាកលវិទ្យាល័យមួយដែលមានកេរ្តិ៍ឈ្មោះល្បីល្បាញជាងគេ នៅប្រទេសជប៉ុន ដែលត្រូ​វបានបង្កើតឡើងក្នុងឆ្នាំ ១៨៧៧ និងមានសាខាចំនួន ៥​រួមមាន​ ៖ Hongō, Komaba, Kashiwa, Shirokane និង Nakano

ភាពទាក់ទាញរបស់ Hongō នៃ The University of Tokyo ត្រូវបានគេស្គាល់ថា ទីនោះពិតជាមានសម្រស់ស្រស់ស្អាតជាមួយនឹងដើមឈើ Gingko ដែលមានអាយុ ១២០ ឆ្នាំ និងតែងតែបញ្ចេញពន្លឺពណ៌មាស នារដូវស្លឹកឈើជ្រុះ។

ទិដ្ឋភាពនៅ The University of Tokyo
ទិដ្ឋភាពនៅ The University of Tokyo

៥. Ewha Womans University នៅប្រទេសកូរ៉េខាងត្បូង

Ewha Womans University ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ១៨៨៦ ដោយអ្នកផ្សព្វផ្សាយសាសនាជនជាតិអាមេរិកឈ្មោះ Mary F. Scranton និងជាវិទ្យាស្ថានអប់រំដំបូងបង្អស់របស់កូរ៉េខាងត្បូង សម្រាប់ស្ត្រី។

ភាពទាក់ទាញដែលមិនអាចប្រកែកបានរបស់ Ewha Womans University គឺទិដ្ឋភាពរបស់ Ewha Campus Complex ដែលជាទីធ្លាក្រោមដី ធំជាងគេបំផុតរបស់ប្រទេសកូរ៉េ ជាមួយនឹងរូបរាងដែលត្រូវបានបំបែកដោយច្រាំងជ្រៅ មើលទៅដូចជាខ្សែបន្ទាត់។ នៅទីនោះមានចំណតរថយន្តក្រោមដី ថ្នាក់រៀន បន្ទប់អាហារដ្ឋាន និងកន្លែងតាំងពិព័រណ៍។

ទិដ្ឋភាពនៅ Ewha Womans University
ទិដ្ឋភាពនៅ Ewha Womans University

៦. Tsinghua University នៅប្រទេសចិន

Tsinghua University គឺជាសាកលវិទ្យាល័យមួយក្នុងចំណោមសាកលវិទ្យាល័យធំបំផុត និងស្រស់ស្អាតបំផុតនៅក្នុងប្រទេសចិន​ ដែលជាទីកន្លែងស្ថិតនៅលើអតីតទីតាំងសួននៃរាជវង្ស Qing Dynasty ស្ថិតនៅភាគពាយព្យនៃទីក្រុងប៉េកាំង។

ទេសភាពនៅទីនោះគឺពោរពេញទៅដោយដើមឈើ ស្រះទឹក និងការរួមបញ្ចូលគ្នា នៃអគារបែបចិន ព្រមជាមួយអាគារលោកខាងលិចបែបបុរាណ ដែលឆ្លុះបញ្ចាំងពីឥទ្ធិពលអាមេរិកកាលពីអតីតកាល។

ទិដ្ឋភាពនៅ Tsinghua University
ទិដ្ឋភាពនៅ Tsinghua University

៧.​ City University of Hong Kong នៅប្រទេសហុងកុង

ប្រសិនបើអ្នកចង់ទស្សនាស្ថាបត្យកម្មសហសម័យ នៅ City University of Hong Kong ពិតជាមានតម្លៃ សម្រាប់ការចំណាយពេលរបស់អ្នក ព្រោះទីនោះមានទីធ្លាធំ មានអាគារធំជាង ១៤ អគារ ជាពិសេសផ្ទៃបឹងប្រៀបដូចជាកញ្ចក់ឆ្លុះ ខ្សែរាបស្មើរដែលស្របទៅនឹងជើងមេឃ។

ព្រមជាមួយនឹងសំណង់ស្ថាបត្យកម្មនៃមជ្ឍមណ្ឌល The Run Run Shaw Creative Media Centre ដែលជាផ្នែកដ៏លេចធ្លោមួយ ដែលត្រូវបានសាងសង់ឡើងក្នុងឆ្នាំ ២០១១។ អាគារប្រាំបួនជាន់នេះ មានរូបរាងស្រស់ឆើតឆាយ និងមានជណ្តើរឡើងកណ្តាលគួរឲ្យចាប់អារម្មណ៍ផងដែរ។

ទិដ្ឋភាពនៅ City University of Hong Kong 
ទិដ្ឋភាពនៅ City University of Hong Kong 

៨.  Tama Art University នៅប្រទេសជប៉ុន

ពេលខ្លះរចនាសម្ពន្ធ័តែមួយ គឺគ្រប់គ្រាន់ដើម្បីដាក់សាកលវិទ្យាល័យមួយ ក្នុងចំណោមទីប្រជុំជនធំៗ ហើយសាកលវិទ្យាល័យ Tokyo’s Tama Art University ក៏មានមួយក្នុងចំណោមនោះដែរ។

ជាមួយនឹងការរចនាដោយស្ថាបត្យករ ដែលមានដើមកំណើតនៅទីក្រុងសេអ៊ូល ជាពិសេសភាពទាក់ទាញដែលមិនអាចមើលរំលងបាន គឺបណ្ណាល័យប្រចាំសាកលវិទ្យាល័យនេះ តែម្ដង។ វាមានភាពស្ងប់ស្ងាត់ និងពិសេស នេះជាបណ្ណាល័យមួយដែលនិស្សិតអាចចំណាយពេលយ៉ាងរីករាយ រាប់ម៉ោងនៅទីនោះ។

ទិដ្ឋភាពនៅ Tama Art University 
ទិដ្ឋភាពនៅ Tama Art University 

៩. Xiamen University នៅប្រទេសចិន

Xiamen University ត្រូវបានបង្កើតឡើង ក្នុងឆ្នាំ ១៩២១ ដោយពាណិជ្ជករ និងសប្បុរសជន Tan Kah Kee ដែលប្រមូលផ្ដុំទៅដោយឥទ្ធិពលវិជ្ជមាន ជាមួយនឹងទេសភាពមិនអាចបំភ្លេចបាន និងរចនាបថស្ថាបត្យកម្ម ដ៏អស្ចារ្យ។

និស្សិតនឹងរីករាយនៅក្នុងបរិវេណ នៃសាកលវិទ្យាល័យនេះ ដែលឡោមព័ន្ធទៅដោយ ធម្មជាតិពណ៌បៃតងស្រស់។ ភាពឥតខ្ចោះនៃបឹងដ៏ស្ងប់ស្ងាត់ ស្លឹកឈើខៀវស្រងាត់ ធ្វើឲ្យអារម្មណ៍អ្នក អាចស្បើយអស់ទុកកង្វល់ ជាមួយខ្យល់អាកាសដ៏បរិសុទ្ធ។

ទិដ្ឋភាពនៅ Xiamen University 
ទិដ្ឋភាពនៅ Xiamen University 

១០. The Universiti Teknologi Petronas នៅប្រទេសម៉ាឡេស៊ី

ប្រសិននិយាយដល់សាកលវិទ្យាល័យ ដែលមានទេសភាពស្រស់ស្អាតបំផុត ប្រចាំនៅប្រទេសម៉ាឡេស៊ី នោះសាកលវិទ្យាល័យ The Universiti Teknologi Petronas នឹងត្រូវបានគេនឹកដល់មុនគេ។

សាកលវិទ្យាល័យនេះ ត្រូវបានព័ទ្ធជុំវិញទៅដោយកូនភ្នំ និងព្រៃត្រូពិចក្រាស់ រួមជាមួយបរិវេណសាលាដែលមានទីធ្លាធំទូលាយ មានទាំងបឹង និងរូបរាងរបស់អាគារជាច្រើន ដែលឆ្លុះបញ្ចាំងពីភាពលេចធ្លោ គួរឲ្យចង់ទស្សនាមិនអាចប្រកែកបាន៕

ទិដ្ឋភាពនៅ The Universiti Teknologi Petronas
ទិដ្ឋភាពនៅ The Universiti Teknologi Petronas

ប្រភព ៖ Timeshighereducation           

Keo Rong
K.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T