គួរឱ្យបារម្ភ! ខេត្តសៀមរាប រកឃើញអ្នកវិជ្ជមានកូវីដ១៩ ជាង៤០នាក់ ក្នុងចំណោមនោះមិនដឹងប្រភពឆ្លងនៅឡើយ

//s9.kh1.co/43/43c6513fa8a811678b28e9b68cec891041d44f13.jpg
សង្គម

 ២៥-មិថុនា-២០២១ ៩ព្រឹក · ៣ ឆ្នាំមុន

គួរឱ្យបារម្ភ! ខេត្តសៀមរាបរកឃើញអ្នកវិជ្ជមានកូវីដ១៩ ជាង៤០នាក់ ក្នុងចំណោមនោះមិនដឹងប្រភពឆ្លងនៅឡើយ

សៀមរាប៖ យោងតាមសេចក្តីប្រកាសព័ត៍មានរបស់រដ្ឋបាលខេត្តសៀមរាប នៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២១នេះ ថា អាជ្ញាធរខេត្ត បានប្រកាសរកឃើញអ្នកវិជ្ជមានកូវីដ១៩ ចំនួន ៤៩ នាក់ និង​មានករណីអ្នកស្លាប់ចំនួន ១ នាក់ នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២១នេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាមួយគ្នានេះដែរ យោងតាមការបញ្ជាក់ពីយុវជនប្រតិកម្មរហ័សរដ្ឋបាលក្រុងសៀមរាប បានឱ្យដឹងថា ក្នុងចំណោមករណីវិជ្ជមាន ដែលទើបរកឃើញ មានករណីមួយចំនួន ត្រូវបានរកឃើញថា ឆ្លងក្នុងសហគមន៍ ដោយមិនទាន់អាចកំណត់ប្រភពឆ្លងឃើញនៅឡើយ ដូចនេះសូមបងប្អូនប្រជាពលរដ្ឋទាំងអស់ បង្កើនការប្រុងប្រយត្ន័ និង បន្តអនុវត្តន៍តាមការណែនាំ របស់ក្រសួងសុខាភិបាល និងវិធានការ ៣កុំ ៣ការពារ អោយបានខ្ជាប់ខ្ជួនបំផុត។

ដោយឡែក មកដល់ពេលនេះ ខេត្តសៀមរាប មានអ្នកវិជ្ជមានជំងឺកូវីដ-១៩ ចំនួន៧៥១នាក់ បានព្យាបាលជាសះ-ស្បើយចំនួន២៦៧នាក់ ស្លាប់៩នាក់ និង៤៧៥នាក់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប មណ្ឌលចត្តាឡីស័កគរុកោសល្យ និងវិក្រឹតការខេត្ត និងវិទ្យាល័យដំដែក៕

សារយុវជនប្រតិកម្មរហ័សរដ្ឋបាលក្រុងសៀមរាប
សារយុវជនប្រតិកម្មរហ័សរដ្ឋបាលក្រុងសៀមរាប
សេចក្តីប្រកាសព័ត៍មានរបស់រដ្ឋបាលខេត្តសៀមរាប

Keo Sieklin
S.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T