កំពូលមនុស្សហើយ! បុរសម្នាក់រៀបការមានកូនធំៗអស់ហើយ នៅឆ្លៀតសុំយកមិត្តស្រីពីរបន្ថែម

//s9.kh1.co/61/6191eb4290c9236b4de881d13ce9ac7a1fbae728.jpg
សង្គម

 ២៣-មិថុនា-២០២១ ១ល្ងាច · ៣ ឆ្នាំមុន

នៅមានប៉ុន្មាននាក់ទៀតមនុស្សប្រុសបែបនេះ រៀបការមានប្រពន្ធកូនហើយនៅឆ្លៀតសុំយកប្រពន្ធពីរទៀត។

បរទេស៖  កាលពីថ្មីៗនេះ មានការចាប់អារម្មណ៍យ៉ាងខ្លាំង នៅលើបណ្ដាញសង្គម ដែលជារឿងដែលគួរឲ្យភ្ញាក់ផ្អើលមួយដែលបានកើតឡើងនៅឯបរទេស បន្ទាប់លោក Marco Santos Silva អាយុ ៣៥ ឆ្នាំមកពីទីក្រុង Cologne ប្រទេសអាឡឺម៉ង់ហើយបានរៀបការជាមួយភរិយារបស់លោក ឈ្មោះ Daniela Silva ជិត ១០ ឆ្នាំហើយ។ ប្តីប្រពន្ធមួយគូនេះ មានកូនស្រីគួរឱ្យស្រឡាញ់ពីរនាក់ជាមួយគ្នា ប៉ុន្តែឥឡូវនេះលោកនិយាយថាលោកចង់រៀបការម្តងទៀតជាមួយមិត្តស្រីពីរនាក់របស់លោក។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ បើត្រលប់ទៅឆ្នាំ ២០១៩ Marco បានជួប Jessica និង Camilaដែលត្រូវជាមិត្តស្រីរបស់លោក នៅពិធីជប់លៀងមួយ ហើយភ្លាមៗនោះលោកក៏ចាប់ផ្តើមស្រលាញ់គ្នា។ អ្វីដែលមិមគួរឲ្យជឿនោះ គឺក្រុមគ្រួសាររបស់លោក បានទទួលស្គាល់និងទទួលយកទំនាក់ទំនងរបស់លោកមួយនេះ។ ដែល ជាការពិតវានឹងមានការរិះគន់មួយចំនួន ទោះយ៉ាងណាក៏ដោយនៅមានមតិយោបល់មិនល្អជាច្រើន ដោយលោក Marco នៅតែសង្ឃឹមថានឹងរៀបចំពិធីមង្គលការរវាងលោក jessica និង camila ឡើងឲ្យបាន។

ក្នុងនោះផងដែរ Marco បាននិយាយថាឥឡូវនេះពួកគេកំពុងមានផែនការបង្កើតកូនដើម្បីចាប់ផ្តើមគ្រួសារ ដើម្បីបង្ហាញមនុស្សដែលស្អប់ពួកគេថាទំនាក់ទំនងប្រភេទនេះក៏អាចរស់បានដែរ។ មិនត្រឹមតែប៉ុណ្ណោះលោកក៏បាននិយាយថា៖

សេចក្ដីស្រឡាញ់របស់យើងគឺជ្រាលជ្រៅជាងអ្វីដែលអ្នកគិតទៅទៀត។ ជំហានបន្ទាប់នៃទំនាក់ទំនងគឺត្រូវដើរជាមួយគ្នាឆាប់ៗរៀបការនិងមានកូន។ វាជានិមិត្តរូបនៃសេចក្តីស្រឡាញ់របស់យើងទាំងបីនាក់។

សារ Marco

សូមទស្សនារូបភាពខាងក្រោម៖

Marco Santos Silva និង មិត្តស្រីទាំងពីរ
Marco Santos Silva និង មិត្តស្រីទាំងពីរ
Marco Santos Silva និង មិត្តស្រីទាំងពីរ
Marco Santos Silva និង មិត្តស្រីទាំងពីរ
Marco Santos Silva និង មិត្តស្រីទាំងពីរ
Marco Santos Silva និង មិត្តស្រីទាំងពីរ

ប្រភព៖ khaosod

Heng Sivchean
S.C

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T