សុរិន្ទ៖ កាលពីប៉ុន្មានថ្ងៃមុនកន្លងទៅនេះ មានសិស្សប្រុសចំនួន៣នាក់ មកពីសាលា Banyawuek បានជិះដំរីមួយក្បាលទៅសាលារៀន។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សយោងតាមសម្ដីរបស់ម្ចាស់ដំរីបានឲ្យដឹងថា នៅពេលព្រឹក គាត់បាននាំដំរីដើរលេងស្រូបយកខ្យល់អាកាសធម្មតា តែលុះពេលឃើញក្មួយប្រុសទាំង៣ ចេញដំណើរទៅសាលារៀន ក៏ហៅឲ្យឡើងជិះលើខ្នងដំរីតែម្ដង រហូតជូនទៅដល់សាលារៀន។ ហើយដំរីនេះ ជាដំរីដែលមានអារម្មណ៍ល្អ និងចូលចិត្តលេងជាមួយក្មេងៗណាស់ ថែមទាំងចូលចិត្តផឹកទឹកដោះគោផងដែរ។
ជាធម្មតា គាត់មិនដែលឲ្យក្មួយអង្គុយលេងលើខ្នងដំរីទេ ហើយនេះជាលើកទីពីរ ដែលឲ្យអង្គុយ។ ចំពោះទីតាំងផ្ទះវិញ មិនឆ្ងាយពីសាលាឡើយ ដែលមានចម្ងាយប្រមាណ៨០០ម៉ែត្រប៉ុណ្ណោះ។ ហើយដំរីមួយក្បាលនេះដែរ តែងតែទទួលការងារសិរីមង្គលផ្សេងៗ ដូចជាពិធីមង្គលការ ឬបំបួសជាដើម តែដោយសារផ្ទុះកូវីដ ក៏ទំនេរ។
យ៉ាងណាមិញ ជុំវិញរូបភាពខាងលើនេះ ទទួលបានភាពល្បីល្បាញ និងចាប់អារម្មណ៍យ៉ាងខ្លាំងនៅលើបណ្ដាញសង្គមហ្វេសប៊ុក រហូតដល់មានអ្នកចុចស៊ែររហូតដល់ទៅជាង១២ម៉ឺនដងឯណោះ៕
សូមទស្សនារូបភាពនិងវីដេអូខាងក្រោម៖
ប្រភព: TNAMCOT