គ្មានប្ដីមានអីមិនល្អ! មើលតែតារាស្រីទាំងនេះ ទោះមេម៉ាយក៏សប្បាយចិត្ត

//s9.kh1.co/38/383014b555bff6f35cac5d1edafcaacbcb60c2eb.jpg
តារា & កម្សាន្ដ

 ២១-មិថុនា-២០២១ ១ល្ងាច · ៣ ឆ្នាំមុន

ទោះមានឈ្មោះជាស្រ្តីមេម៉ាយទាំងវ័យក្មេង តែតារាស្រីទាំងនេះនៅតែអាចក្លាយជាស្ត្រីដ៏រឹងមាំបាន ហើយបានប្រើជីវិតបច្ចុប្បន្នយ៉ាងរីករាយ។

ភ្នំពេញ៖ រឿងជីវិតគូអ្នកណាក៏ប្រាថ្នាចង់បានមនុស្សល្អម្នាក់មកធ្វើជាគូជីវិត ដើម្បីកាន់ដៃគ្នាដើរទៅមុខកសាងជាជីវិតគ្រួសារឲ្យមានសុមង្គល។ ពេលខ្លះការជ្រើសរើសគូស្រករ អាចនឹងជួបមនុស្សល្អពេញចិត្តតែប៉ុន្មានឆ្នាំដំបូង តែពេលរស់នៅជាមួយគ្នាយូរៗទៅ ទើបដឹងថាដៃគូដែលយើងសម្រេចចិត្តរើសយកមកធ្វើគូអនាគត ផ្លាស់ប្ដូរម្ដងៗបន្តិចៗ ស្ទើរនឹកស្មានមិនដល់។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ពិតណាស់ ការមានដៃគូរហូតឈានដល់ថ្ងៃចូលរោងការ អ្នកខ្លះបានមកដោយចៃដន្យ ខ្លះទៀតបានដោយសារឪពុកម្ដាយផ្សំផ្គុំរៀបចំឲ្យជាដើម។ ក្រោយរៀបការមានឈ្មោះក្លាយជាស្វាមី ភរិយា មានគូខ្លះរស់នៅដោយចុះសម្រុងនឹងគ្នា ឯគូខ្លះទៀតជួបតែបញ្ហារហូតឈានដល់ចែកផ្លូវគ្នាក៏មាន។ បើទោះបី រៀបការច្រើនឆ្នាំរហូតមានកូនតូច ឬធំ ក៏នៅតែសម្រេចចិត្តលែងលះគ្នា បើតាមការសង្កេតឃើញកន្លងមក។

ជាមួយគ្នានេះដែរ បើក្រឡេកមកមើលអ្នកសិល្បៈវិញ គេក៏ឃើញមានគូស្វាមីខ្លះរស់នៅជាមួយគ្នាតែងតែបង្ហាញសុភមង្គលក្នុងគ្រួសារ និងស្នាមញញឹមយ៉ាងមានក្ដីសុខ។ នៅពីក្រោយគូស្វាមីផ្អែមល្ហែម ក៏មានសិល្បការិនី ៦រូបសុទ្ធសឹងតែជាតារាស្រីដែលមានសម្រស់ស្រស់ស្អាត និងឆ្លាត បែរជាជួបបញ្ហាប្រេះឆារឿងដៃគូ រហូតដល់ការចែកផ្លូវគ្នាជាមួយស្វាមី ដោយតារាស្រី ក្នុងចំណោម៦នាក់នោះ មាន៥នាក់មានកូនម្នាក់មួយរៀងៗខ្លួន។

បើទោះបីជាក្លាយជាស្រ្តីមេម៉ាយត្រូវចិញ្ចឹមកូនតែម្នាក់ឯង តែតារាស្រីទាំងនេះនៅតែរឹងមាំសម្រាប់ខ្លួនឯង និងកូន ហើយបានប្រើជីវិតឈ្មោះជាមេម៉ាយយ៉ាងរីករាយទៀតផង។ ដោយតារាស្រី ធ្លាប់បានលែងលះជាមួយស្វាមីក្លាយជាស្ត្រីមេម៉ាយដ៏រឹងមាំនោះមានដូចជា៖

១៖ អ្នកនាង សុខ ស្រីនាង

អ្នកនាង សុខ ស្រីនាង
អ្នកនាង សុខ ស្រីនាង
អ្នកនាង សុខ ស្រីនាង
អ្នកនាង សុខ ស្រីនាង

២៖ អ្នកនាង សុខ សោម៉ាវត្តី

អ្នកនាង សុខ សោម៉ាវត្តី
អ្នកនាង សុខ សោម៉ាវត្តី
អ្នកនាង សុខ សោម៉ាវត្តី
អ្នកនាង សុខ សោម៉ាវត្តី

៣៖ អ្នកនាង ភិន សុដាលីស

អ្នកនាង ភិន សុដាលីស
អ្នកនាង ភិន សុដាលីស
អ្នកនាង ភិន សុដាលីស
អ្នកនាង ភិន សុដាលីស

៤៖ អ្នកនាង លីន ចាន់សីហា

អ្នកនាង លីន ចាន់សីហា
អ្នកនាង លីន ចាន់សីហា
អ្នកនាង លីន ចាន់សីហា
អ្នកនាង លីន ចាន់សីហា

៥៖ អ្នកនាង ស៊ុំ សុម៉ាលី

អ្នកនាង ស៊ុំ សុម៉ាលី
អ្នកនាង ស៊ុំ សុម៉ាលី
អ្នកនាង ស៊ុំ សុម៉ាលី
អ្នកនាង ស៊ុំ សុម៉ាលី

៦៖ អ្នកនាង ទូច ស្រីល័ក្ខ

អ្នកនាង ទូច ស្រីល័ក្ខ
អ្នកនាង ទូច ស្រីល័ក្ខ
អ្នកនាង ទូច ស្រីល័ក្ខ
អ្នកនាង ទូច ស្រីល័ក្ខ
ទូច ស្រីល័ក្ខសុខ សោម៉ាវត្តីភិន សុដាលីសស៊ុំ សុម៉ាលីលី​ ចាន់សីហាសុខ ស្រីនាង
Som San
S.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T