កូរ៉េខាងត្បូង ៖ ជាការពិតណាស់ ទាក់ទងនឹងដំណឹងចេញផ្សាយទោលនេះ ខាងក្រុមហ៊ុន YG Entertainment ធ្លាប់បានប្រកាសថា Lisa សមាជិកក្រុមចម្រៀង BLACKPINK នឹងចេញ Solo Debut របស់នាងនៅឆ្នាំ ២០២១ ស្របគ្នានឹងខាងទស្សនាវដ្ដី Harper’s Bazaar Thailand ធ្លាប់បញ្ជាក់ថា Idol ស្រីរូបនេះនឹង Come Back នៅខែ មិថុនា។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាក់ស្ដែង ថ្មីៗនេះពិធីករ Yoo Jae Suk បានធ្លោយមាត់បង្កើបក្នុងកម្មវិធី Hangout With Yoo របស់លោកថា Lisa ក្រុម BLACKPINK អាចនឹងបង្ហាញខ្លួននៅខែ កក្កដា ខាងមុខនេះ ព្រមទាំងបង្ហើបពីដំណឹង Come Back របស់សិល្បករមួយចំនួនទៀត។
យ៉ាងណាមិញ ខាងក្រុមហ៊ុន YG Entertainment នៅមិនទាន់បានចេញសេចក្តីថ្លែងការណ៍ទាក់ទងនឹងដំណឹង Come Back របស់សិស្បកររបស់ខ្លួននៅឡើយទេ៕
ជ្រាបច្បាស់ សូមទស្សនាវីដេអូខាងក្រោម ៖
ប្រភព ៖ Koreaboo