ប្រយ័ត្នឱ្យមែនទែន! រកឃើញ ធនាគារ​ ABA ទាំងពីរសាខានេះ ជាប់ពាក់ព័ន្ធនឹងអ្នក​ជំងឺកូវីដ១៩

//s9.kh1.co/d6/d6ae49fd38d3fa8f643fe488d5c2dabd16500e3e.jpg
សង្គម

 ១៨-មិថុនា-២០២១ ៩ព្រឹក · ៣ ឆ្នាំមុន

អ្នកវិជ្ជមានកូវីដ១៩ ជាប់ពាក់ព័ន្ធនឹងធនាគារ​ ABA ​ពីរសាខាបន្ថែមទៀត ដែលរួមមាន សាខាជ្រោយចង្វារ និង សាខាចោមចៅ២

ភ្នំពេញ៖ នៅរសៀលម្សិលមិញនេះ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ បានប្រកាសជូនដំណឹង ស្តីពីការរកឃើញករណីអ្នកវិជ្ជមានកូវីដ១៩ ជាប់ពាក់ព័ន្ធនឹងធនាគារ​ ABA ​ពីរសាខាបន្ថែមទៀត ដែលរួមមាន៖

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ទីតាំងទី១. ធនាគារ​ ABA សាខាជ្រោយចង្វារ​ ដែលមានទីតាំងស្ថិតនៅផ្លូវជាតិលេខ៦​ សង្កាត់ជ្រោយចង្វារ​ ខណ្ឌជ្រោយចង្វារ​​។ មូលហេតុ អ្នកជំងឺកូវីដ១៩​​ បានទៅចូលទៅកាន់ទីតាំងខាងលើនេះ នៅថ្ងៃទី ០៩ ខែមិថុនា ឆ្នាំ២០២១ ម៉ោង ១០៖០០ ដល់ម៉ោង ១១៖៣០។

ដើម្បីសុវត្ថិភាព សូមដាក់ខ្លួន ដាច់ដោយឡែក និងយកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬបានទៅទីកន្លែងនេះ។

https://s9.kh1.co/__image/w=650,h=455,q=100/8c/8c7ed197f26b58f36faf64cb95c74c24762d913e.png

ទីតាំងទី២. ធនាគារ​ ABA សាខាចោមចៅ២​ ដែលមានទីតាំងស្ថិតនៅផ្លូវវែងស្រេង​ សង្កាត់ចោមចៅ២ ខណ្ឌពោធន៍សែនជ័យ។ មូលហេតុ អ្នកជំងឺកូវីដ១៩​​ បានទៅចូលទៅកាន់ទីតាំងខាងលើនេះ នៅថ្ងៃទី ០៩ ខែមិថុនា ឆ្នាំ២០២១ ម៉ោង ១០៖៥០ ដល់ម៉ោង ១១៖៣០។

ដើម្បីសុវត្ថិភាព សូមដាក់ខ្លួន ដាច់ដោយឡែក និងយកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬបានទៅទីកន្លែងនេះ។

រូបភាព អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩
រូបភាព អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩

ប្រភព៖ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩

Han Horn
H.H

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T