ពូជត្មាតដ៏កម្រមួយត្រូវបានគេប្រទះឃើញឡើងវិញ ក្នុងរយៈពេលជាង១៥០ឆ្នាំ នៅអង់គ្លេស

//s9.kh1.co/48/482502d1a328ac0931d48534fd8bdab620b316ae.jpg
សង្គម

 ១៦-មិថុនា-២០២១ ៩ព្រឹក · ៣ ឆ្នាំមុន

ពូជត្មាតអេហ្ស៊ីបអាចត្រូវបានគេប្រទះឃើញនៅក្នុងផ្នែកខ្លះភាគខាងត្បូងប្រទេសអេស្ប៉ាញ និងភាគខាងជើងប្រទេសបារាំង។

អង់គ្លេស៖ ពូជត្មាតអេហ្ស៊ីបមួយក្បាលត្រូវបានគេប្រទះឃើញ នៅចក្រភពអង់គ្លេសជាលើកដំបូង ដែលត្រូវបានគេជឿថាអស់រយៈពេលជាង១៥០ឆ្នាំមកហើយ។ ដោយប្រទះឃើញជាលើកដំបូងក្នុងរយៈពេលជាងមួយសតវត្សរ៍ វាត្រូវបានគេគិតថា វាប្រហែលជាធ្វើដំណើរពីភាគខាងជើងប្រទេសបារាំង ទៅកោះ Isles of Scilly។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្រុមអ្នកជំនាញបាននិយាយថា ប្រសិនបើការប្រទះឃើញសត្វព្រៃមួយនេះគឺជារឿងមួយដ៏កម្រ វាគួរតែជាការប្រទះឃើញជាលើកដំបូង ចាប់តាំងពីឆ្នាំ១៨៦៨មក។ មានកំណត់ត្រាផ្លូវការចំនួនពីរនៃការប្រទះឃើញវា ដែលមួយនៅក្នុងតំបន់ Somerset ក្នុងឆ្នាំ១៨២៥ និងមួយទៀតក្នុងតំបន់ Essex ក្នុងឆ្នាំ១៨៦៨។ ពូជត្មាតអេហ្ស៊ីបអាចត្រូវបានគេប្រទះឃើញនៅក្នុងផ្នែកខ្លះភាគខាងត្បូងប្រទេសអេស្ប៉ាញ និងភាគខាងជើងប្រទេសបារាំង។

លោកសាស្ត្រាចារ្យ Stuart Bearhop អ្នកបរិស្ថាននៅសាកលវិទ្យាល័យ University of Exeter បាននិយាយថា គាត់ជឿថាវាអាចជាបក្សីហោះហើរមកពីប្រទេសបារាំង និងវង្វេងស្របពេលកំពុងផ្លាស់ទីលំនៅ។ បក្សីព្រៃនេះកំពុងថយចុះនៅទូទាំងពិភពលោក ដែលធ្វើឲ្យការប្រទះឃើញវាគឺជារឿងមួយកាន់តែកម្រ៕

ពូជត្មាតអេហ្ស៊ីប
ពូជត្មាតអេហ្ស៊ីប
ពូជត្មាតអេហ្ស៊ីប
ពូជត្មាតអេហ្ស៊ីប
ពូជត្មាតអេហ្ស៊ីប
ពូជត្មាតអេហ្ស៊ីប
Chhen Hangly
H.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T