គួរឲ្យបារម្ភ! ម្សិលមិញ ខេត្ដកំពតរកឃើញអ្នកឆ្លងកូវីដ-១៩ ជាច្រើនករណី ចេញពីរោងចក្រមួយកន្លែង

//s9.kh1.co/8d/8da9d8606ce9091ee9a269275edba72c9854018d.jpg
សង្គម

 ១៥-មិថុនា-២០២១ ៩ព្រឹក · ៣ ឆ្នាំមុន

រដ្ឋបាលខេត្ដកំពត បានប្រកាសរកឃើញអ្នកឆ្លងកូវីដ-១៩ ជាច្រើនករណី ចេញពីរោងចក្រមួយកន្លែង។

កំពត៖ កាលពីថ្ងៃទី ១៤ ខែមិថុនា ឆ្នាំ២០២១ម្សិលមិញនេះ រដ្ឋបាលខេត្ដកំពតបានចេញសេចក្ដីជូនដំណឹង ស្ដីពីការឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ថ្មី ចំនួន ៨១នាក់ (ស្រី ៧៨នាក់) ដែលជាកម្មករ កម្មការិនីធ្វើការនៅរោងចក្រ ពូ ចិន ដែលមានទីតាំងស្ថិតនៅភូមិកណ្ដាលទួល ឃុំកំពង់ត្រាចខាងលិច ស្រុកកំពង់ត្រាច ខេត្ដកំពត។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាមួយគ្នានេះ រដ្ឋបាលខេត្ដកំពតសូមអំពាវនាវដល់អ្នកដែលបានពាក់ព័​ន្ធនឹងបុគ្គលវិជ្ជមានកូវីដ-១៩ ខាងលើ មេត្ដាធ្វើចត្ដាឡីស័ក ហើយប្រសិនបើមានបញ្ហាសុខភាព សូមអញ្ជើញទៅយកសំណាកនៅវិទ្យាល័យព្រះបិតាជាតិ ឬមន្ទីរពេទ្យបង្អែក ដែលនៅជិតបំផុត។

គួរបញ្ជាក់ផងដែរថា គិតត្រឹមថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២១ ខេត្ដកំពតមានអ្នកជំងឺកូវីដ-១៩ សរុបចំនួន ៨៧៣នាក់ អ្នកកំពុងសម្រាកព្យាបាលចំនួន ៥៨៧នាក់ ជាសះស្បើយចំនួន ២៨០នាក់ និងស្លាប់ចំនួន ៦នាក់៕

សូមអានសេចក្ដីជូនដំណឹងលម្អិតខាងក្រោម៖

សេចក្ដីជូនដំណឹង
សេចក្ដីជូនដំណឹង
សេចក្ដីជូនដំណឹង
សេចក្ដីជូនដំណឹង
សេចក្ដីជូនដំណឹង
សេចក្ដីជូនដំណឹង

ប្រភព៖ រដ្ឋបាលខេត្ដកំពត

Chheng Bouthorng
B.T

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T