ចិន៖ តារាស្រីជើងចាស់ រាងស្លីម Yang Zin បានប្រឡូកក្នុងវិស័យសិល្បៈអស់រយៈពេលប្រមាណជា ២២ឆ្នាំមកហើយ បើគិតពីឆ្នាំដែលនាងចូលសម្ដែងកុនដំបូងរហូតមកដល់បច្ចុប្បន្ន (១៩៩៩ ដល់២០២១)។ រយៈពេល២២ឆ្នាំគត់ដែលនាងបានឈរជើងក្នុងវិស័យជាតារាសម្ដែង ជាតារាម៉ូដែល និងជាតារាចម្រៀង នាងបានសាងភាពល្បីល្បាញពេញប្រទេសចិន ហើយប្រជាជននៅអាស៊ីដែលនិយមតាមដានខ្សែភាពយន្តទាំងដុំ និងភាគ ក៏ច្បាស់ចំណាំមុខនាងបានដែរ ព្រោះនាងក៏ធ្លាប់សម្ដែងភាពយន្តច្រើនដល់រាប់ស្ទើរមិនអស់។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សថ្ងៃនេះ យើងនឹងលើកយកខ្សែជីវិតពិតនៅពីក្រោយឆាករបស់នាង មកសម្រាយលម្អិតជម្រាបជូនលោកអ្នកឲ្យបានដឹងដូចតទៅ៖
- ឈ្មោះពិតរបស់នាងគឺ Yang Ni’Ao។
- កញ្ញាកើតនៅថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ១៩៩២ ត្រូវនឹងឆ្នាំវក។
- ចរិករបស់នាងគឺលេងសើចច្រើន ខុសគេខុសឯង នេះបើតាមការបញ្ជាក់របស់នាង។
- ចំណង់ចំណូលចិត្តរបស់ Yang Zin គឺ ច្រៀង លេងហ្គីតា ហែលទឹក និងរាំ។
- បន្ទាប់ពីរយាលពីការសម្ដែងនានា នាងចូលចិត្តគេង និងមើលរឿងភាគ។
- នាងតែងតែមានអារម្មណ៍ខ្លាចខ្មោច ពេលដែលនៅម្នាក់ឯង។
- មនុស្សដែល Yang Zi ប៉ងចង់បានជាគូ គឺជាអ្នកណាដែលជាមនុស្សកក់ក្ដៅ សង្ហា ចិត្តល្អ ស្មោះត្រង់ ចេះគាំទ្រលើកទឹកចិត្តគ្នា៕
ប្រភព៖ kprofiles