ក្តៅៗ! កាន់តែច្បាស់ លោកឧកញ៉ា ឌួង ងៀប ចេញមុខបំភ្លឺបកស្រាយការចោទប្រកាន់រូបលោក ក្នុងបណ្តាញសង្គម

//s9.kh1.co/84/8497cf84b393d94a91900cb88f8cc5c443d78a6c.jpg
សង្គម

 ០៨-មិថុនា-២០២១ ៥ល្ងាច · ៣ ឆ្នាំមុន

ក្តៅៗ! លោកឧកញ៉ា ឌួង ងៀប ចេញមុខបំភ្លឺបកស្រាយការចោទប្រកាន់រូបលោក នៅក្នុងបណ្តាញសង្គម

រាជធានីភ្នំពេញ៖ យោងតាមលិខិតបំភ្លឺថ្មីមួយរបស់ លោក ឌួង ងៀប ទាក់ទិននឹងការចោទប្រកាន់រូបលោក នៅលើបណ្តាញសង្គម ​ ដោយបានចោទរូបលោក បានចេញពីផ្ទះ ដោយបន្សល់បំណុលទុកឱ្យប្រពន្ធកូន ជាអ្នកទទួលខុសត្រូវរ៉ាប់រងសង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្នុងនោះ  លោក ឌួង ងៀប បានរ៉ាយរ៉ាប់ធ្វើការបកស្រាយដូច្នេះថា៖ 

ខ្ញុំសូមបញ្ជាក់ជូនថា រាប់សិនឆ្នាំមកនេះ ខ្ញុំរកស៊ីដាក់ទុនលើវិស័យអចលនទ្រព្យដោយប្រើ​ប្រាស់ទុនវិនិយោគ ខ្ចីឥណទានពីធនាគារចំនួន ២ តែ​ប៉ុណ្ណោះ (គឺធនាគារ សាខម និងធនាគារស៊ិនហាន កូរ៉េ) ហើយចុងក្រោយនេះ នៅចន្លោះឆ្នាំ ២០១៩ ខ្ញុំក៏សម្រេចចិត្តបណ្តាក់ទុនទិញដីមាន ៤ គម្រោងដូចខាងក្រោមនេះ ៖

១ – គម្រោងទី ១ ៖ ទិញដី ១ ហិកតាស្ថិតនៅផ្លូវ ឌួង ងៀប ២ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ ពីលោក ជ្រុយយីន ក្នុងតម្លៃ ៦,០០០,០០០ ដុល្លារ (ប្រាំមួយលានដុល្លារ)​ ដោយក្នុងនោះខ្ញុំ និងភរិយាខ្ញុំខ្ចីលុយពីធនាគារ ៤,០០០,០០០ ដុល្លារ (បួនលានដុល្លារ) ចំណែកអតីតប្តីប្រពន្ធ ឌួង ឆាយ ខ្ញុំនិយាយជាមួយធនាគារឱ្យជួយទម្លាក់លុយឱ្យខ្ចី ២,០០០,០០០ ដុល្លារ ដើម្បីចូលហ៊ុន
ដែរ ។

២- គម្រោងទី ២ ៖​ ទិញដីជិត ១ ហិកតា (ផ្លូវកែង) សព្វថ្ងៃជាបុរី ឌួង ងៀប ទួលពង្រ សង្កាត់ព្រៃស ខណ្ឌដង្កោ (តម្លៃជាង ២,០០០,០០០ ដុល្លារ) ពីលោក អ៊ឺង ធានសួរ ។

៣- គម្រោងទី ៣ ៖ ទិញដីជាង ១២ ហិកតា នៅភូមិក្រាំងចេក ឃុំដើមឬស ស្រុកកណ្តាលស្ទឹង តម្លៃជាង ២,០០០,០០០ ដុល្លារ (ពីរលានដុល្លារ) សព្វថ្ងៃបានសង់ជារោងចក្រមួយចំនួន ។

គម្រោងទី ៤ ៖ សមាជិកគ្រួសារខ្ញុំម្នាក់បានដកលុយពីធនាគារសាខមបែង ដោយទម្លាក់លុយចូលហ៊ុនជាមួយ កាស៊ីណូ (CASINO) មួយក្នុងក្រុងភ្នំពេញ (អស់ជាង២លានដុល្លារ) ហើយការចូលហ៊ុននេះមិនអាចដកហ៊ុនវិញបានទេ ។

ដូច្នេះសរុបគម្រោងវិនិយោគលុយទាំង ៤ គម្រោងនេះយកលុយពីធនាគារទាំង ២ ដូចខាងលើ អស់តែប្រមាណ ១០,០០០,០០០ ដុល្លារ (ដប់លានដុល្លារ) តែប៉ុណ្ណោះ មានឯកសារនៅធនា
គារ ។

ចំណែកលុយយកពីធនាគាររបស់អតីតប្តីប្រពន្ធ ឌួង ឆាយ ពីធនាគារទាំងពីរ ដូចខាងលើចំនួន ២,៧០០,០០០ ដុល្លារ (ពីរលានប្រាំពីរសែនសដុល្លារ) តែប៉ុណ្ណោះ ដែលមាន ២ គម្រោងតែប៉ុណ្ណោះ ។

គម្រោងទី ១ ៖​ ចូលហ៊ុនទិញដីចំនួន ១ ហិកតា ជាមួយរូបខ្ញុំ ស្ថិតនៅផ្លូវ ឌួង ងៀប ២ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ ចំនួន ២,០០០,០០០ ដុល្លារ (ពីរលានដុល្លារ) ។

គម្រោងទី ២ ៖ វិនិយោគទិញដី ដើម្បីធ្វើតំបន់រោងចក្រស្ថិតនៅផ្លូវលេខ ១៣០ ភូមិច្រាមខាងត្បូង ឃុំព្រះនិព្វាន ស្រុកគងពិសី អស់ទឹកប្រាក់ ៨៥០,០០០ ដុល្លារ (ប៉ែតសិបប្រាំម៉ឺនដុល្លារ) ។

ដូច្នេះក្រុមគ្រួសារខ្ញុំ ជំពាក់ធនាគារ តែប្រមាណ ១០,០០០,០០០ ដុល្លារ (ដប់លានដុល្លារ) ចំណែកអតីតក្រុមគ្រួសារ ឌួង ឆាយ ជំពាក់ធនាគារតែ ២,៧០០,០០០ ដុល្លារ (ពីរលានប្រាំពីរសែនដុល្លារ) តែប៉ុណ្ណោះ ។

ដូច្នេះហើយក្រុមគ្រួសារខ្ញុំបាទ និងអតីតគ្រួសារ ឌួង ឆាយ ជំពាក់បំណុលធនាគារខាងលើទាំងពីរតែ ១២ លានដុល្លារជាងតែប៉ុណ្ណោះ ។

សូមបញ្ជាក់ថា ការវិនិយោគលើវិស័យអចលទ្រព្យចុងក្រោយនេះក្នុងឆ្នាំ ២០១៩ មិនមានពាក់ព័​ន្ធទ្រព្យសម្បត្តិដែលខ្ញុំបែងចែក ទុកកេរ្តិ៍មរតកឱ្យកូន និងភរិយាឡើយ ។

មិនដូចកូនស្រីទី ២ ខ្ញុំថា ជំពាក់ធនាគារទាំង ២ ខាងលើ ចំនួន ១៤ លានដុល្លារ (ដប់បួនលានដុល្លារ) នោះទេ ព្រោះកូនស្រីទី ២ ខ្ញុំមិនដែលធ្លាប់បាន និងធ្លាប់វិនិយោគព្រមទាំងពាក់ព័ន្ធការងាររកស៊ីរបស់ខ្ញុំបាទទេ ឮតែគេថា ចេះថា តាមគេទៅ ។ ចំណែកអ្នកដែលធ្វើសន្និសិទ្ធកាសែត ព្រោះអត់ធ្លាប់ចូលការមេរ៉ាភ័យផង យំផង ចេះតែថាៗទៅ ដើម្បីឱ្យគេអាណិត (ថាប្តីទុកបំណុលឱ្យគ្រួសារ ម៉ែកូនរាប់សិបលានដុល្លារ ដើម្បីឱ្យគេស្អប់ខ្ញុំ) ។

ហើយក្នុងខែមិថុនា ឆ្នាំ ២០២១ ភរិយាខ្ញុំ និង ឌួង ឆាយ បានលក់ដីដែលចូលហ៊ុនគ្នាទិញពីមុនចំនួន ៦,០០០,០០០ ដុល្លារ (ប្រាំមួយលានដុល្លារ) ស្ថិតលើផ្លូវ ឌួង ងៀប ២ ដែលបានរៀបរាប់ខាងលើនោះបានតម្លៃជិត ៧,០០០,០០០ ដុល្លារ (ប្រាំពីរលានដុល្លារ) វិញហើយ ។ ចំណែកកូនស្រីទី ២ របស់ខ្ញុំ និង ឌួង ឆាយ ក៏បានលក់ដី ១ ដុំតូចស្ថិតលើផ្លូវ ឌួង ងៀប ៣ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ តម្លៃជាង ២ លានដុល្លារទៀតក្នុងខែមិថុនា ឆ្នាំ ២០២១ នេះ ។ ដូច្នេះក្រុមគ្រួសារខ្ញុំជំពាក់បំណុលធនាគារទាំងពីរដែលរាប់អានជិតដិតនោះ ប្រហែលជាង ៤ លានដុល្លារតែប៉ុណ្ណោះ ។ ហើយទឹកប្រាក់ជំពាក់ធនាគារទាំងពីរ ដូចខាងលើនោះ គឺជាការវិនិយោគក្នុងគម្រោងនៅសល់ ៣ ទៀតគឺ ៖

         ១) –  បុរីឌួង ងៀបទួលពង្រ សង្កាត់ព្រៃស ខណ្ឌដង្កោ

២) – តំបន់រោងចក្រ ភូមិក្រាំងចេក ឃុំដើមឬស ស្រុកកណ្តាលស្ទឹង

៣) – ដីសម្រាប់តំបន់រោងចក្រ ផ្លូវ ១៣០ ភូមិច្រាមខាងត្បូង ឃុំព្រះនិព្វាន ស្រុកគងពិសី របស់ឌួង ឆាយ ទើបដាក់ទុនតែ ៨៥០,០០០ ដុល្លារ (ប៉ែតសិបប្រាំម៉ឺនដុល្លារ)

ហើយការបំភ្លឺលើកនេះ ខ្ញុំសូមអភ័យទោសពីអ្នកដែលចូលរួម និងខមមិនផងដែរ ព្រោះវាជារឿងបុគ្គលគ្រួសារមិនគួរខ្ញុំយកមករំខានដល់សង្គមទេ ។ ដោយអតិថិជនដែលបានទិញ និងកក់ប្រាក់ផ្ទះក្នុងបុរី ឌួង ងៀប ហើយនោះសំណូមពរខ្ញុំត្រូវតែបំភ្លឺ ដើម្បីសម្រាប់អ្នករកស៊ីដែលពាក់ព័ន្ធជាមួយសមាជិកគ្រួសារខ្ញុំចាប់ពីឥឡូវនេះតទៅ មានទំនុកចិត្តឡើងវិញ ។ កុំឱ្យគេថា គ្រួសារនេះ ជំពាក់បំណុលគេច្រើនម្ល៉េះ ។ ខ្ញុំបាទសូមស្វាគមន៍អ្នកដែលចូលមកខមមិនថា ៖ ឧទាហរណ៍ជម្រៅទឹកមានត្រីប៉ុន្មាន ? យើងពុំអាចដឹងបានទេ ឯជំម្រៅរឿងគ្រួសារ នីមួយៗក៏ដូចគ្នាអញ្ចឹងដែរ ៕ 

ប្រភព៖ KSP Daily

ឧកញ៉ា ឌួង ងៀប
ឧកញ៉ា ឌួង ងៀប
ភរិយា ឧកញ៉ា ឌួង ងៀប (កណ្តាល) និង លោក ឌួង ឆាយ
ភរិយា ឧកញ៉ា ឌួង ងៀប (កណ្តាល) និង លោក ឌួង ឆាយ
ភរិយា និង កូន ឧកញ៉ា ឌួង ងៀប
ភរិយា និង កូន ឧកញ៉ា ឌួង ងៀប
Keo Sieklin
S.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T