ហេតុផលមួយចំនួន ធ្វើឲ្យកូរ៉េខាងត្បូងក្លាយជាប្រទេសដ៏ទាក់ទាញ ក្នុងភ្នែកភ្ញៀវទេសចរណ៍!

//s9.kh1.co/ba/ba46a41ddc45d3ae6cfca7afc78b24435b728490.jpg
យុវវ័យ

 ០៨-មិថុនា-២០២១ ៤ល្ងាច · ៤ ឆ្នាំមុន

ទាំងនេះ គឺជាហេតុផលមួយចំនួន ដែលធ្វើឲ្យ ប្រទេសកូរ៉េខាងត្បូងក្លាយជាប្រទេសមួយដ៏ទាក់ទាញ ក្នុងភ្នែកភ្ញៀវទេសចរណ៍!

កូរ៉េខាងត្បូង ៖ កូរ៉េខាងត្បូង គឺជាប្រទេសដែលទាក់ទាញភ្ញៀវទេសចរណ៍ជាច្រើន ក្នុងមួយឆ្នាំៗ ព្រោះតែភាពគួរឲ្យចាប់អារម្មណ៍នៃវប្បធម៌ វិស័យសិល្បៈរួមមាន Kpop  K-Drama ព្រមជាមួយនឹងសន្តិសុខសុវត្ថិភាព សម្រាប់អ្នកដំណើររបទេស។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
កូរ៉េខាងត្បូង
កូរ៉េខាងត្បូង

ប្រសិនបើកូរ៉េខាងត្បូង ជាប្រទេសមួយ ក្នុងគម្រោងដំណើរកម្សាន្តរបស់អ្នកនោះ ១០ ចំណុចខាងក្រោមនេះ ពិតជារឿងដែលអ្នកចង់ស្វែងយល់ ៖

១. វាមានភាពខុសគ្នា ទាំងវប្បធម៌ និងក្រមសីលធម៌នៅកូរ៉េខាងត្បូង

●ជីវិតនៅកូរ៉េខាងត្បូង គឺរវល់ណាស់! ពួកគេភាគច្រើនធ្វើការរហូតដល់ម៉ោង 10យប់ ដូច្នេះកុំតក់ស្លុត ប្រសិនបើអ្នកឃើញមនុស្សប្រញាប់ប្រញាល់ នៅជុំវិញខ្លួនអ្នក។

●ដោះស្បែកជើងរបស់អ្នក មុនពេលចូលក្នុងផ្ទះ ឬភោជនីយដ្ឋានមួយចំនួន ព្រោះពួកគេនឹងចាត់ទុក វាជាការខ្វះសុជីវធម៌។

●បង្ហាញការគួរសម និងគោរព ចំពោះអ្នកដែលមានអាយុច្រើនជាង

●លេខ 4 គឺជាលេខដែលគ្មានសំណាង ៖ កន្លែងជាច្រើននៅទីនោះ ជាពិសេសនៅក្នុងជណ្តើរយន្ត ភាគច្រើនគឺគ្មានលេខ 4 ទេ ដោយសារភាសាកូរ៉េ "លេខ 4" មានសូរសម្លេង ដូចគ្នានឹងពាក្យថា "ស្លាប់"។

ដោះស្បែកជើងរបស់អ្នក
ដោះស្បែកជើងរបស់អ្នក

២. អាហារ និងភេសជ្ជៈនៅកូរ៉េខាងត្បូង

●ចង្កឹះ និងរបស់ប្រើប្រាស់ភាគច្រើន ធ្វើពីដែក! សម្ភារៈភាគច្រើននៅទីនោះគឺធ្វើពីដែក​ ដូចជាស្លាបព្រា សម ចង្កឹះ និងសូម្បីតែពែង។

Tipping មិនត្រូវបានអនុញ្ញាតទេ ប្រសិនបើអ្នកធ្វើដំណើរទៅប្រទេសកូរ៉េ ហើយរំពឹងចង់ឲ្យលុយធីប បន្ទាប់បន្សំទៅពួកគេនោះ ពួកគេនឹងមិនទទួលទេ ហើយពួកគេអាចនឹងព្យាយាមប្រគល់ប្រាក់នោះ ទៅអ្នកវិញ ទោះបីជាអ្នក​ទុកវានៅលើតុ ហើយបានចាកចេញពីភោជនីយដ្ឋានហើយក្តី។

●អាហារភាគច្រើន មានរសជាតិហិរ ប្រសិនបើអ្នកចូលចិត្តម្ហូបហិរ នោះប្រទេសកូរ៉េ នឹងល្អបំផុតសម្រាប់អ្នក។

●អាហារតាមផ្លូវ នៅកូរ៉េខាងត្បូង ជាកន្លែងដែលពេញនិយមបំផុត ពិសេសតាមដងផ្លូវនៅទីក្រុងសេអ៊ូល គឺ Myeongdong Street Food ដែលមានទីតាំងស្ថិតនៅចំកណ្តាល តំបន់ផ្សារទំនើបរបស់ Myeongdong

●ត្រៀមខ្លួនដើម្បីស្រែក នៅតាមភោជនីយដ្ឋានផង! នៅក្នុងភោជនីយដ្ឋានកូរ៉េ មានវិធី 2យ៉ាង ដើម្បីបញ្ជារទិញអាហាររបស់អ្នក ទី​ 1 គឺត្រូវចុចប៊ូតុងនៅលើតុ និងទី 2 ប្រសិនបើអ្នករកប៊ូតុងមិនឃើញនោះ អ្នកនឹងត្រូវស្រែកហៅបុគ្គលិក។

●ញ៉ាំទឹកដោយឥតគិតថ្លៃ ស្ទើរតែគ្រប់ភោជនីយដ្ឋាន! នៅក្នុងប្រទេសកូរ៉េ នឹងផ្តល់ទឹកឲ្យអ្នកញ៉ាំ ដោយមិនគិតថ្លៃ ។

អាហារ
អាហារ

៣. បញ្ហាសុខភាព និងសុវត្ថិភាព ពេលធ្វើដំណើរទៅកូរ៉េខាងត្បូង

●ប្រទេសកូរ៉េមានសុវត្ថិភាព - ប៉ុន្តែត្រូវមានការយល់ដឹង! អ្នកទំនងជាមិនត្រូវបានគេប្លន់ទេ ខណៈដែលនៅប្រទេសកូរ៉េ ប៉ុន្តែព្យាយាមប្រុងប្រយ័ត្ន នៅពេលអ្នកធ្វើដំណើរ តាមដានទ្រព្យសម្បត្តិរបស់អ្នក ហើយធ្វើដូចអ្នកនឹងធ្វើនៅក្នុងប្រទេសរបស់អ្នក។

●ការចាក់ថ្នាំបង្ការសម្រាប់ប្រទេសកូរ៉េខាងត្បូង!

ត្រូវប្រាកដថាអ្នកបានពិនិត្យសុខភាព មុនពេលអ្នកធ្វើដំណើរ! កូរ៉េខាងត្បូង មានការប្រុងប្រយ័ត្នណាស់

●បង្គន់អនាម័យ ៖ ពួកគេមានកៅអីបង្គន់អគ្គិសនី គឺជាការច្នៃប្រឌិតដ៏អស្ចារ្យ ព្រមទាំងសញ្ញាសំគាល់គួរឲ្យអស់សំណើចជាច្រើន។

●ធុងសំរាម អាចនឹងពិបាករក!

ប្រជាជនកូរ៉េខាងត្បូងមានទំនួលខុសត្រូវខ្ពស់ ចំពោះសំរាមរបស់ពួកគេ ហើយពួកគេអាចរកកន្លែងណាមួយ ដើម្បីបោះចោលវា ទោះបីជាពួកគេ ត្រូវយកវាទៅដល់ផ្ទះ ក៏ពួកគេធ្វើដែរ។

●ក្នុងករណីដែលអ្នក មានការព្រួយបារម្ភ អំពីការធ្វើដំណើរទៅកាន់ប្រទេសកូរ៉េខាងត្បូង សូមណែនាំឱ្យអ្នក ទទួលយក ការធានារ៉ាប់រងការធ្វើដំណើរមុន ពេលអ្នកធ្វើដំណើរ ទៅទីនោះ។

សុវត្ថិភាព
សុវត្ថិភាព

៤. ការធ្វើដំណើរ និងការដឹកជញ្ជូន នៅកូរ៉េខាងត្បូង

*ប្រព័ន្ធដឹកជញ្ជូននៅកូរ៉េខាងត្បូង គឺលឿន មានប្រសិទ្ធភាពហើយល្អបំផុត ព្រមទាំងមានតម្លៃថោក។ កាតសម្រាប់ការធ្វើដំណើរ រួមមានឡានក្រុង និងរថភ្លើងក្រោមថី ដូចជា T Money Card អាចអនុញ្ញាតឱ្យអ្នកធ្វើដំណើរ មិនចាំបាច់ប្រើសាច់ប្រាក់។ គ្រាន់តែបញ្ចូលលុយ ហើយប៉ះកាត ជាមួយប៊ូតុង រាល់ពេលដែលអ្នកត្រូវជិះឡានក្រុង ឬរថភ្លើងក្រោមដី អ្នកក៏អាចទិញអាហារមួយចំនួន ជាមួយនឹងកាតនោះផងដែរ។

*ប្រុងប្រយ័ត្នក្នុងការជ្រើសតាក់ស៊ី

អ្នកគួរតែយកតាក់ស៊ីពណ៌ទឹកក្រូច ព្រោះតាក់ស៊ីខ្មៅ ត្រូវបានគេដាក់ស្លាកថា ជាតាក់ស៊ីល្អៗ ប៉ុន្តែពិតជា មិនមានអ្វីផ្សេងក្រៅពីតម្លៃថ្លៃនោះទេ។

ការធ្វើដំណើរ
ការធ្វើដំណើរ

៥. ការទិញទំនិញ និងទីផ្សារនៅប្រទេសកូរ៉េខាងត្បូង

*ហាងភាគច្រើន បើកយឺត និងបិទយឺត គឺបើកក្រោយម៉ោង 10 ព្រឹក ដោយសារតែពួកគេ ត្រូវបើកវារហូតដល់យប់ជ្រៅ និងខ្លះ ដល់រំលងអាធ្រាត្រផង។

*អ្នកអាចទាមទារពន្ធត្រឡប់មកវិញ នៅលើការទិញទំនិញរបស់អ្នក ប្រសិនបើអ្នកចំណាយចន្លោះពី 30,000 វ៉ុនទៅ 300,000 វ៉ុន។

មានហាងជាច្រើន មានលក់ទំនិញធំៗ ត្រូវបានរៀបចំឡើងដើម្បីបម្រើភ្ញៀវទេសចរបរទេស ដោយមានការបញ្ចុះតម្លៃច្រើនៗ និងការផ្តល់ជូនពិសេស នេះគឺជាមធ្យោបាយដ៏ល្អបំផុតមួយ ដើម្បីសន្សំប្រាក់ នៅពេលអ្នកធ្វើដំណើរ ក្នុងទីក្រុង Seoul។

*ការតថ្លៃនៅក្នុងផ្សារ

ប្រសិនបើអ្នកមិនទទួលបានតម្លៃល្អទេ សូមចំណាយពេលដើរជុំវិញតូប 2,3 ផ្សេងទៀត ព្រោះអ្នកអាចទទួលបានតម្លៃល្អជាងមុន ។

កូរ៉េខាងត្បូង
កូរ៉េខាងត្បូង

៦. ការទស្សនា កម្សាន្ត នៅប្រទេសកូរ៉េខាងត្បូង

*រៀបចំផែនការដំណើរកម្សាន្តជាមុន ដូចជាការដើរទិញឥវ៉ាន់ និងទស្សនាការប្រគុំតន្រ្តី

*ស្វែងរក មធ្យោបាយដែលចំណាយអស់ប្រាក់តិចបំផុត

មានកន្លែងសាធារណៈស្រស់ស្អាតជាច្រើន ដែលអ្នកអាចចូលដោយសេរី និងដើរជុំវិញ ដោយមិនចំណាយប្រាក់សូម្បីមួយកាក់។

ទីក្រុងសេអ៊ូលមានកន្លែង ទាក់ទាញឥតគិតថ្លៃជាច្រើន ដែលអាចទស្សនា។

កូរ៉េខាងត្បូង
កូរ៉េខាងត្បូង

៧. បញ្ហាភាសានៅពេលធ្វើដំណើរ ទៅកូរ៉េខាងត្បូង

*រៀនភាសាកូរ៉េខ្លះ មុនពេលអ្នកទៅលេង គ្រាន់តែឃ្លាខ្លះ ដែលមានប្រយោជន៍ដូចជា ការសួររកទីតាំងជាដើម។

*ប្រើប្រាស់ Google Translate ទោះបីជា វាមិនល្អឥតខ្ចោះក៏ដោយ តែវាក៏អាចជួយឱ្យឆ្លងកាត់ ស្ថានភាពលំបាកបាន។

*អ្នកក៏អាចសាកល្បងប្រើប្រាស់ ភាសាអង់គ្លេសបានដែរ ប្រសិនបើអ្នកកំពុងពិបាក ក្នុងការបកប្រែ គ្រាន់តែឆ្លៀតឱកាស និយាយពាក្យយឺតៗ ជាភាសាអង់គ្លេស ហើយវាអាចនឹងដំណើរការបានខ្លះដែរ ។

ភាសា
ភាសា

៨. លុយនៅប្រទេសកូរ៉េខាងត្បូង

*​​កុំប្តូរប្រាក់ នៅអាកាសយានដ្ឋាន ពួកគេនឹងគិតឲ្យអ្នកនូវអត្រាដែលមិនល្អ សូមព្យាយាមទៅប្តូរប្រាក់ នៅតាមធនាគាធំៗក្នុងក្រុង ឬកន្លែងទេសចរណ៍ដ៏ល្បីមួយដូចជា Myeongdong

*រៀបចំលុយខ្លះ មុនពេលអ្នកធ្វើដំណើរ យកល្អគួរតែព្យាយាមយកលុយវ៉ុនកូរ៉េ មុនពេលធ្វើដំណើរ។

*កាតឥណទានត្រូវបានប្រើ នៅកន្លែងភាគច្រើន ព្រោះរដ្ឋាភិបាលកូរ៉េខាងត្បូង លើកទឹកចិត្តឱ្យអ្នកលក់រាយធំ និងតូច ទទួលយកប័ណ្ណឥណទាន ដើម្បីពន្លឿនការផ្លាស់ប្តូរ ទៅរកសង្គមដែលមិនសូវមានសាច់ប្រាក់ ហើយអ្នកក៏អាចទទួលបាន ការបញ្ចុះតម្លៃសម្រាប់ការបង់តាមវិធីនេះ។

លុយនៅប្រទេសកូរ៉េខាងត្បូង
លុយនៅប្រទេសកូរ៉េខាងត្បូង

៩. អ៊ីនធើណែត និងទូរស័ព្ទចល័ត នៅប្រទេសកូរ៉េខាងត្បូង

*ប្រើ WiFi ឥតគិតថ្លៃ នៅទូទាំងប្រទេសកូរ៉េខាងត្បូង រួមទាំងនៅព្រលានយន្តហោះ ស្ថានីយ៍រថភ្លើង និងស្ថានីយ៍រថភ្លើងក្រោមដី។

*ទាញយកកម្មវិធីល្អៗមួយចំនួន ដែលនឹងជួយអ្នក ពេលធ្វើដំណើរកម្សាន្តនៅកូរ៉េខាងត្បូង ដូចជាកម្មវិធីសម្រាប់ហៅតាក់ស៊ី ការបញ្ជាទិញម្ហូប ស្វែងរកផ្លូវ និងសម្រាប់ការបកប្រែភាសាកូរ៉េ ទៅជាភាសាអង់គ្លេស។

អ៊ីនធើណែត
អ៊ីនធើណែត

១០. អាកាសធាតុពេលធ្វើដំណើរ ទៅកូរ៉េខាងត្បូង

*ជ្រើសរើសរដូវដែលអ្នកចង់ទៅ

និទាយរដូវ : មានលក្ខណៈត្រជាក់ ជាមួយនឹងផ្កាស្រស់ៗ

រដូវក្តៅ : ក្តៅ និងសើម ប៉ុន្តែក៏មានពណ៌ស្រស់ ជាមួយនឹងពេលរាត្រីដ៏អស្ចារ្យ

រដូវស្លឹកឈើជ្រុះ : ពិតជាស្រស់ស្អាត គួរឱ្យភ្ញាក់ផ្អើល ចំណែករដូវរងា : គឺត្រជាក់ ប៉ុន្តែស្រស់ស្អាតនៅពេលដែលព្រិលធ្លាក់!

អាកាសធាតុ
អាកាសធាតុ
Hort Vasomatey
M.T

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T