វីដេអូកម្រ សម្តេច ហ៊ុន សែន ថ្លែងសារជាភាសាអង់គ្លេសជាសាធារណៈ (មានវីដេអូ)

//s9.kh1.co/a1/a125579a49f225f983d75e8f2132e7240db56c6c.jpg
សង្គម

 ០៥-មិថុនា-២០២១ ៤ល្ងាច · ៣ ឆ្នាំមុន

វីដេអូកម្រ សម្តេច ហ៊ុន សែន ថ្លែងសារជាភាសាអង់គ្លេសជាសាធារណៈ

រាជធានីភ្នំពេញ៖ ពុកម៉ែបងប្អូន ជ្រាបហើយថា សម្តេចតេជោ នាយករដ្ឋមន្ត្រី ធ្លាប់តែថ្លែងសារ នៅលើកញ្ចក់ទូរទស្សន៍ វេទិការសាធារណៈ និង ប្រព័ន្ធផ្សព្វផ្សាយនានា។ ហើយសាររបស់សម្តេចតេជោ ដែលពុកម៉ែបងប្អូនធ្លាប់លឺនោះ គឺសម្តេចលោកថ្លែងជាខេមរភាសាខ្មែរយើងតែប៉ុណ្ណោះ ក្នុងនោះ យើងកម្រឃើញសម្តេចតេជោ ថ្លែងសារ ឬសុន្ទរកថា ជាភាសាអង់គ្លេស ឬភាសាបរទេសណាស់។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយឡែក កាលពីពេលថ្មីៗនេះ មានវីដេអូមួយដែលមានការចាប់អារម្មណ៍ជាច្រើនពីអ្នកលេងបណ្តាញសង្គម ដោយសម្តេច បានមានប្រសាសន៍ថ្លែងសារជាភាសាអង់គ្លេស កាលពីឆ្នាំ២០១២ នៅពេលដែលសម្តេចតេជោ បានអញ្ជើញបំពេញទស្សនកិច្ច នៅក្នុងប្រទេសឥណ្ឌា ​ ក្នុងគោលបំណងដើម្បី​ចូល​រួម​កម្មវិធី​ប្រណាំង​រថយន្ត​ឥណ្ឌា-អាស៊ាន និង​ចូល​រួម​ពិធី​គម្រប់​ខួប​ ២០ ឆ្នាំ​នៃ​ទំនាក់ទំនង​ការទូត​អាស៊ាន-ឥណ្ឌា៕

ដើម្បីជ្រាបកាន់តែច្បាស់ សូមទស្សនាវីដេអូខាងក្រោម៖

សម្តេចតេជោ ហ៊ុន សែន
សម្តេចតេជោ ហ៊ុន សែន
វីដេអូសម្តេចថ្លែងសារជាភាសាអង់គ្លេសនៅក្នុងប្រទេសឥណ្ឌា
Keo Sieklin
S.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T