ចាប់ខ្លួន​អ្នកលក់​អន​ឡាញ​ម្នាក់ ក្រោយពីនិយាយ​ផ្សាយ​ផ្ទាល់​តាម​បណ្តាញ​សង្គមហ្វេសប៊ុក ​បែប​អាសអាភាស

//s9.kh1.co/3a/3a6acf58c39c863bd0a917df4c8d786cf4b296bd.jpg
សង្គម

 ០៥-មិថុនា-២០២១ ៩ព្រឹក · ៣ ឆ្នាំមុន

ចាប់ខ្លួន​អ្នកលក់​អន​ឡាញ​ម្នាក់ ក្រោយពីនិយាយ​ផ្សាយ​ផ្ទាល់​តាម​បណ្តាញ​សង្គមហ្វេសប៊ុក ​បែប​អាសអាភាសក្តៅ​សាច់​

រាជធានីភ្នំពេញ៖ អ្នកលក់​ឡេ​អន​ឡាញ​ម្នាក់ ត្រូវបានកម្លាំង​ជំនាញ​នាយកដ្ឋាន​ប្រឆាំង​ការ​ជួញដូរ​មនុស្ស និង​ការពារ​អនីតិជន បាន​សហការ​ជាមួយ​កម្លាំង​ការិយាល័យ​ប្រឆាំង​ការ​ជួញដូរ​មនុស្ស និង​ការពារ​អនីតិជន នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ កម្លាំង​ប៉ុស្តិ៍​រដ្ឋបាល​ចោ​ចៅ​១ ធ្វើការចាប់ឃាត់ខ្លួន ក្រោយពីធ្វើការ Live ផ្សាយ​ផ្ទាល់​តាម​បណ្តាញ​សង្គម ហើយ​ប្រើស​ម្តី​អាសអាភាសបែបក្តៅ​សាច់។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជនសង្ស័យ​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​ កាលពី​ថ្ងៃ​ទី​៣ ខែមិថុនា ឆ្នាំ​២០២១ តាម​ដីកា​បញ្ជា​ឲ្យ​ចូលខ្លួន​លេង​១១៣ អ​.​យ​.​ក របស់​លោក ច្រឹង ខ្មៅ ព្រះរាជអាជ្ញា នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ។

តាមប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា ជនសង្ស័យ មានឈ្មោះ សៀន សូល​ក្ខិ​ណា ហៅ​ប៉ុប ភេទ​ស្រី អាយុ​២៣​ឆ្នាំ ជនជាតិ​ខ្មែរ ម្ចាស់​ផេ​ក Madam Chorda មានស្រុក​កំណើត​នៅ​ឃុំ​ប​វេ​ល ស្រុក​ប​វេ​ល ខេត្តបាត់ដំបង ស្នាក់​នៅផ្ទះ​ជួល​លេខ​៧៥​សេ ផ្លូវ​លេខ​២ ក្នុង​បុរី​ហុង​ឡាយ ភូមិ​ត្រពាំង​ថ្លឹង​៣ សង្កាត់​ចោម​ចៅ​ទី​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ។

បើយោងតាមការសារភាពរបស់ស្ត្រីខាងលើ បានបញ្ជាក់ថា​ ខ្លួនពិតជាម្ចាស់ផេកហ្វេសប៊ុក ម៉ាដាម ឆដា (Madam Chorda) បាន​ផ្សាយ​លក់​ផលិតផល​ថែរក្សា​សម្រស់​របស់​ក្រុមហ៊ុន​មួយ តាំងពី​អំឡុង​ឆ្នាំ​២០១៨ ដែលជា​កម្មសិទ្ធិ​របស់​បងស្រី​ខ្លួន ដោយ​មាន​ប្តី​ជា​ជនជាតិ​ថៃ ដោយ​មានការអនុញាតិពីច្បាប់ត្រឹមត្រូវ។ ហើយ​រាល់ពេល​ Live ផ្សាយ​ផ្ទាល់​លក់​ផលិតផល លើ​បណ្តាញ​សង្គមហ្វេសប៊ុក​ម្តង​ៗ មាន​ភ្ញៀវ​ប្រហែលពី​៤០ ទៅ​៥០​នាក់ បាន​ទាក់ទងមក​ទិញ ផលិតផលរបស់ខ្លួន។ ហើយ​កំឡុង​ពេល​នោះ​ខ្លួន​ បាន​និយាយ​លេងសើច​ជាមួយ​ភ្ញៀវ ដោយ​ប្រើ​ពាក្យ​អា​.​ស​អាភា​.​ស ពិតប្រាកដមែន។

មកទល់ពេលនេះ ​ជនសង្ស័យ​ខាងលើ ត្រូវបាន កម្លាំង​ការិយាល័យ​ប្រឆាំង​ការ​ជួញដូរ​មនុស្ស និង​ការពារ​អនីតិជន នាំ​ខ្លួន ទៅ​ប្រគល់​ជូន​អយ្យការ​អម​សាលាដំបូង ដើម្បី​អនុវត្តទៅតាម​និតិវិធីច្បាប់ ៕

Madam Chorda
Madam Chorda
Madam Chorda
Madam Chorda
Madam Chorda ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន
Madam Chorda ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន
Madam Chorda ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន
Madam Chorda ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន
Madam Chorda ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន
Madam Chorda ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន
Keo Sieklin
S.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T