សណ្ឋាគារផ្កាយ៤ និងមជ្ឈមណ្ឌលពាណិជ្ជកម្មតម្លៃ ៧៩លានដុល្លារនឹងលេចរូបរាងឡើងនៅខណ្ឌពោធិ៍សែនជ័យ

//s9.kh1.co/0c/0cc6b51c30cbe09b175537bcfb11c965e98febd5.jpg
Khmerhome

 ០២-មិថុនា-២០២១ ១០ព្រឹក · ៤ ឆ្នាំមុន

គម្រោងសាងសង់ សណ្ឋាគារថ្នាក់ផ្កាយ៤ ចំនួន២៧៥បន្ទប់ និងមជ្ឈមណ្ឌលពាណិជ្ជកម្ម ដែលមានតម្លៃ ៧៩លានដុល្លារ ទីតាំងវិនិយោគស្ថិតនៅដីឡូតិ៍លេខ១៦៧៩ ផ្លូវសហព័ន្ធរុស្ស៊ី ភូមិតាងួន២ សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុម័តរួចហើយ។

https://s9.kh1.co/__image/w=650,h=434,q=100/14/147c26dd28d229ca4369436c3a0f30472375a05d.jpg
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ភ្នំពេញ៖ គម្រោងសាងសង់ សណ្ឋាគារថ្នាក់ផ្កាយ៤ ចំនួន២៧៥បន្ទប់ និងមជ្ឈមណ្ឌលពាណិជ្ជកម្ម ដែលមានតម្លៃ ៧៩លានដុល្លារ មានទីតាំងវិនិយោគស្ថិតនៅដីឡូតិ៍លេខ១៦៧៩ ផ្លូវសហព័ន្ធរុស្ស៊ី ភូមិតាងួន២ សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុម័តរួចហើយ។

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានឱ្យដឹងបន្តថា គម្រោងខាងលើ ជារបស់ក្រុមហ៊ុន  CONTINENT CROWN INVESTMENT MANAGEMENT CO., LTD។

https://s9.kh1.co/__image/w=650,h=496,q=100/a2/a2902eebd5637af855dd3011ec8e05152e5acc9a.jpg

ជាមួយគ្នានេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក៏បានអនុម័តឱ្យក្រុមហ៊ុន CAMBODIAN GOME FARM FOOD CO., LTD បង្កើតរោងចក្រកែច្នៃផ្លែស្វាយ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិត្បែស ឃុំវល្លិសរ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ មានទុនវិនិយោគប្រមាណ ៦,៥លានដុល្លារ។

https://s9.kh1.co/__image/w=650,h=497,q=100/60/605cb988997bd7bd21f7356a4368f733e5fcb8b4.jpg

បើតាមក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានបញ្ជាក់ថា គម្រោងវិនិយោគរបស់ក្រុមហ៊ុនទាំងពីរនេះ អាចផ្ដល់ការងារ ចំនួន១១៧៨កន្លែង ដល់ប្រជាពលរដ្ឋក្នុងតំបន់។

សូមបញ្ជាក់ថា នៅឆ្នាំ២០២១ គិតត្រឹមដើមខែមិថុនានេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចអនុម័តគម្រោងធំៗ ជាច្រើនដែលមានទុនវិនិយោគសរុបប្រមាណ ២,៩ពាន់លានដុល្លារ៕

ដោយ៖ Moeun  Dyna

Khmerhome
Khmerhome

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T