អភិបាលរាជធានីភ្នំពេញ បញ្ជាក់ថា ពុំមានការបិទរាជធានីភ្នំពេញឡើងវិញ ខណៈអាជ្ញាធរកំពុងបន្ដប្រយុទ្ធប្រឆាំងជាមួយជំងឺកូវីដ១៩

//s9.kh1.co/5e/5e2693a636c9632d98a89dfce73a07ab01636f38.jpg
សង្គម

 ០១-មិថុនា-២០២១ ១០ព្រឹក · ៣ ឆ្នាំមុន

លោក ឃួង ស្រេង បញ្ជាក់ថា ពុំមានការបិទរាជធានីភ្នំពេញឡើងវិញ ខណៈអាជ្ញាធរកំពុងបន្ដប្រយុទ្ធប្រឆាំងជាមួយជំងឺកូវីដ១៩

រាជធានីភ្នំពេញ៖ កាលពីយប់ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២១នេះ អភិបាលរាជធានីភ្នំពេញ​ លោក ឃួង ស្រេង បានបដិសេធចំពោះព័ត៍មាន ដែលបានផ្សព្វផ្សាយថា នឹងបិទរាជធានីភ្នំពេញសាជាថ្មី ក្រោយពីចំនួននៃអ្នកឆ្លងវីរុសមួយនេះ ហាក់ពុំមានការថមថយ និង កើនឡើងគួរឱ្យកត់សម្គាល់។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្នុងនោះដែរ មកទល់ពេលនេះ លោក ឃួង ស្រេង បានបញ្ជាក់ថា អាជ្ញាធរពាក់ព័ន្ធ រួមជាមួយក្រសួងសុខាភិបាល បាននឹងកំពុងបន្តប្រយុទ្ធប្រឆាំងយ៉ាងសកម្មជាទីបផុត ជាមួយនឹងជំងឺកូវីដ១៩ ដែលកំពុងរីករាលដាលនៅក្នុងប្រទេសកម្ពុជា។

លោក ឃួង ស្រេង បានមានប្រសាសន៍ដូច្នេះថា ប៉ុន្មានថ្ងៃនេះមានការចែកចាយព័ត៌មានថា អាជ្ញាធរនឹងបិទរាជធានីភ្នំពេញឡើងវិញ ខ្ញុំសូមជម្រាបជូនថា រហូតមកដល់ពេលនេះ យើងមិនទាន់មានគោលការណ៍ពីរាជរដ្ឋាភិបាល ដើម្បីបិទខ្ទប់ភូមិសាស្ដ្ររាជធានីភ្នំពេញនោះទេ។

គួរបញ្ជាក់ផងដែរ គិតត្រឹមថ្ងៃទី ៣០ ខែឧសភា ឆ្នាំ២០២១នេះ កម្ពុជា បានរកឃើញករណីឆ្លងសរុបចំនួន ៣០,០៩៤ នាក់  ឆ្លងថ្មី៦៩០ ក្នុងនោះ មានអ្នកជាសះស្បើយចំនួន ២២,៦៣៦ នាក់ និង អ្នកស្លាប់ចំនួន ២១៤ នាក់៕

ប្រភព៖ FN

លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ
លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ
រូបភាពពេលរាជធានីភ្នំពេញ ត្រូវបិទខ្ទប់
រូបភាពពេលរាជធានីភ្នំពេញ ត្រូវបិទខ្ទប់
រូបភាពពេលរាជធានីភ្នំពេញ ត្រូវបិទខ្ទប់
រូបភាពពេលរាជធានីភ្នំពេញ ត្រូវបិទខ្ទប់
Keo Sieklin
S.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T