បន្ទាន់! អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ ប្រកាសស្វែងរកបុគ្គលសង្ស័យកើតកូវីដ១៩ រូបនេះ

//s9.kh1.co/ed/ede37c96db66584ee37d2a25a1181b1adb858b1a.jpg
សង្គម

 ៣១-ឧសភា-២០២១ ២ល្ងាច · ៣ ឆ្នាំមុន

អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ ប្រកាសស្វែងរកបុគ្គលសង្ស័យកើតកូវីដ១៩ រូបនេះ ជាបន្ទាន់

រាជធានីភ្នំពេញ៖ យោងតាមការជូនដំណឹងរបស់អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ នៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២១ បានប្រកាសដំណឹងស្វែងរកបុគ្គលម្នាក់ សង្ស័យកើតកូវិដ១៩។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ចំពោះបុគ្គលខាងលើនេះ មានឈ្មោះថា យ៉ន យោគ បានរត់គេចខ្លួន នៅពេលអាជ្ញាធរតម្រូវឲ្យទៅយកសំណាក នៅវិទ្យាល័យបាក់ទូក កាលពីថ្ងៃទី ២៨ ខែឧសភា ​ឆ្នាំ២០២១ ក្រោយពីអ្នករស់នៅក្នុងបន្ទប់ជាមួយគ្នា ២ នាក់ បានធ្វើតេស្ដរកឃើញ​វិជ្ជមានមេរោគ​កូវីដ១៩ជាបន្តបន្ទាប់។

https://s9.kh1.co/__image/w=650,h=545,q=100/55/556164d5bd4fb085306ecf9720d505986d6ee637.png

ក្នុងនោះដែរ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ បានប្រកាស ដល់សាមីខ្លួន ប្រសិនបើ បានឃើញព័ត៌មាននេះ សូមចូលខ្លួនមកធ្វើតេស្ដ ​ហើយទទួលការព្យាបាល និងកុំចម្លងដល់អ្នកដទៃ។

ប្រសិនបើប្រជាពលរដ្ឋ បានឃើញបុគ្គលរូបនេះ សូមចូលរួមរាយការណ៍ជាបន្ទាន់មកអាជ្ញាធរមូលដ្ឋានរបស់ខ្លួន៕

Keo Sieklin
S.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T