លោកគ្រូនាយកសាលាចូលនិវត្តន៍ ឡុញ នាង ទទួលបាន​ជ័យលាភី​ពី​កម្មវិធី​ ពាន​រង្វាន់​ពលរដ្ឋគំរូ Smart ឆ្នាំ២០២០

//s9.kh1.co/0f/0fba3fa5ccca5f1fbf994614018b134c48c4ba61.jpg
សង្គម

 ៣១-ឧសភា-២០២១ ១ល្ងាច · ៤ ឆ្នាំមុន

លោកគ្រូ ឡុញ នាង ដែលបាន​ត្រូវបានជ្រើស​រើស​ដោយ​គណៈកម្មការ​ដែលមាន​សមាសភាព ៣​រូប ក៏រៃអង្គាស​ប្រាក់​ជួយ​សហគមន៍​របស់​គាត់​ផងដែរ​ នៅ​ឃុំ​ក្រាំង​យ៉ូវ ស្រុកស្អាង ខេត្ត​កណ្តាល។ លោកគ្រូ​ត្រូវ​បានជ្រើស​តាំង​​ជា​ជ័យលាភី​នៃ ​កម្មវិធី​ពាន​រង្វាន់​ពលរដ្ឋគំរូ Smart ឆ្នាំ​២០២០ ដែល​ត្រូវ​បានជ្រើស​រើសក្នុង​ចំណោម​បេក្ខជន​ និង​បេក្ខនារី​វគ្គ​ផ្តាច់​ព្រ័ត្រ​ចំនួន ១០​នាក់។ លោកគ្រូនឹង​ទទួលបាន​ប្រាក់​រង្វាន់​ចំនួន ១០,០០០​ដុល្លារ ព្រមទាំង​ពានរង្វាន់​មួយ​ផង​ដែរ។

ភ្នំពេញ ជ័យលាភី​នៃ​​ កម្មវិធី​ពាន​រង្វាន់​ពលរដ្ឋគំរូ Smart ឆ្នាំ​២០២០ គឺជា​លោកគ្រូនាយក​សាលា​ចូលនិវត្តន៍​វ័យ ៦០ឆ្នាំ ឡុញ នាង ដែល​​រៃអង្គាស​ប្រាក់​ដើម្បី​ជួយ​កុមារក្រីក្រ និង​កុមារ​​កំព្រា ដើម្បី​ឱ្យ​ពួក​គេ​ទទួលបាន​ឱកាសបន្ដការសិក្សា។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

លោកគ្រូ ឡុញ នាង ដែលបាន​ត្រូវបានជ្រើស​រើស​ដោយ​គណៈកម្មការ​ដែលមាន​សមាសភាព ៣​រូប ក៏រៃអង្គាស​ប្រាក់​ជួយ​សហគមន៍​របស់​គាត់​ផងដែរ​ នៅ​ឃុំ​ក្រាំង​យ៉ូវ ស្រុកស្អាង ខេត្ត​កណ្តាល។ លោកគ្រូ​ត្រូវ​បានជ្រើស​តាំង​​ជា​ជ័យលាភី​នៃ ​កម្មវិធី​ពាន​រង្វាន់​ពលរដ្ឋគំរូ Smart ឆ្នាំ​២០២០ ដែល​ត្រូវ​បានជ្រើស​រើសក្នុង​ចំណោម​បេក្ខជន​ និង​បេក្ខនារី​វគ្គ​ផ្តាច់​ព្រ័ត្រ​ចំនួន ១០​នាក់។ លោកគ្រូនឹង​ទទួលបាន​ប្រាក់​រង្វាន់​ចំនួន ១០,០០០​ដុល្លារ ព្រមទាំង​ពានរង្វាន់​មួយ​ផង​ដែរ។

   លោកគ្រូ ឡុញ នាង
   លោកគ្រូ ឡុញ នាង

ថ្លែង​ក្នុង​ពេល​ទទួល​ពាន​រង្វាន់​របស់​លោក លោកគ្រូ ឡុញ នាង បាន​មាន​ប្រសាសន៍​ថា៖

«ខ្ញុំ​បាទ​​មាន​ចិត្ត​​រំភើបរីករាយ​រកអ្វីមក​ប្រៀប​ផ្ទឹម​ពុំ​បានទេ គឺ​ថាខ្ញុំ​​រំភើបណាស់​​ មិនមែន​រំភើប​ថា​នឹង​ទទួល​បានជា​ពាន​រង្វាន់​ឬ​ជា​ប្រាក់អីទេ ប៉ុន្តែ​វា​ជា​​អំពើ​ល្អ​ដែល​ខ្ញុំបាន​ខិត​ខំ​រយៈពេល​ជីវិតជាគ្រូ​បង្រៀន ៤០​ឆ្នាំ​មក​នេះ ​ត្រូវ​បាន​ទទួល​ស្គាល់។ អ្វីដែល​ខ្ញុំ​ទទួល​បាន​លទ្ធផល​ថ្ងៃនេះ​ អ្វីដែល​ជោគ​​ជ័យ​ក្នុងការ​ជួយ​ឧបត្ថម្ភ​សិស្ស​ក្រីក្រនេះ គឺ​មានការ​​​សហ​ការ​​ជា​ច្រើន​ជាមួយសហការី​ លោកគ្រូអ្នកគ្រូ អាជ្ញាធរ​មូលដ្ឋាន សប្បុរសជន សហគមន៍​ រួម​ទាំង​ព្រះសង្ឃ​ផងដែរ ដោយ​បាន​​​ចូលរួមខិត​ខំ​​កៀរគរស្វែង​រក​​​ថវិកាឧបត្ថម្ភ​ ដោយ​​​ផ្តោត​អារម្មណ៍​ខ្លាំង​ទៅលើ​សិស្ស​ក្រីក្រ ព្រោះ​ថា​សិស្ស​​ក្រីក្រ​នេះគឺជាមុខសញ្ញា​មួយដែលងាយ​រងគ្រោះ​ ក្នុង​ការ​​បោះ​​​បង់​ការ​​សិក្សា។ ខ្ញុំ​សូម​ថ្លែង​អំណរ​គុណ​យ៉ាង​ជ្រាល​ជ្រៅ​ចំពោះ​​ កម្មវិធី​ពលរដ្ឋ​គំរូ​ Smart ដែល​បានជ្រើស​រើស​ខ្ញុំ​ជា​ជ័យ​លាភី។»

ប្រសាសន៍លោកគ្រូ ឡុញ នាង 

មុន​ពេល​ប្រកាស​ក្លាយ​ជា​អ្នក​ឈ្នះ លោក​គ្រូ ឡុញ នាង បាន​ថ្លែង​ថា លោក​នឹង​ប្រើប្រាស់​ប្រាក់​រង្វាន់​នេះ​ ដើម្បី​ជួយ​ដល់​សហគមន៍​របស់​លោក។ លោក​បាន​បន្ថែម​ថា លោក​ក៏​នឹង​ជួយ​គ្រូបង្រៀន​ក្រីក្រ និង​សិស្ស​ក្រីក្រ​ផង​ដែរ។

កម្មវិធី​ពាន​រង្វាន់​ពលរដ្ឋ​គំរូ ​របស់​ក្រុមហ៊ុន Smart Axiata គឺ​ជាផ្នែក​មួយ​នៃ​យុទ្ធនាការ “ឆ្ពោះ​ទៅ​មុខ​រួមគ្នា” របស់​ក្រុមហ៊ុន ដែលមាន​គោល​បំណង​លើក​ស្ទួយ​សាមគ្គី​ភាព ​រវាងប្រជាពលរដ្ឋ​កម្ពុជា​​ទាំង​អស់​នៅ​ទូទាំង​​ប្រទេស។ យុទ្ធនាការ​នេះ​ ក៏​មាន​វីដេអូ​ដ៏​គួរ​ឲ្យ​រំជួល​ចិត្ត​មួយ​ និង​​​​បទចម្រៀងមួយផងដែរ ដែល​ត្រូវ​បាន​បង្កើត​ឡើង​យ៉ាងពិសេស ដោយ​មាន​ការ​ចូល​រួម​របស់​អ្នក​ចំរៀងលើ Pleng by Smart App សកម្មភាព​ទំនួល​ខុស​ត្រូវ​សង្គម​ផ្សេងៗ​ទៀត និង​ពាន​រង្វាន់​​​ពលរដ្ឋ​គំរូ Smart នេះ។

នៅក្នុង​សុន្ទរកថា​បើក​កម្មវិធី​វគ្គ​ផ្តាច់​ព្រ័ត្រ ​ដើម្បី​ស្វែង​រក​ជ័យលាភី​នៃ​កម្មវិធី​ពាន​រង្វាន់​ពលរដ្ឋគំរូ Smart នេះ លោក Thomas Hundt នាយកប្រតិបត្តិ​​ក្រុមហ៊ុន Smart Axiata បានមាន​ប្រសាសន៍​ថា៖

«បើទោះ​ជា​យើង​ដឹង​ហើយថា នឹងមានអ្នក​ឈ្នះតែម្នាក់​ក្តី​នៅពេល​យើង​ចាប់​ផ្តើមកម្មវិធី​នេះ​នៅ​ខែ​ធ្នូ ឆ្នាំមុន អ្វី​ដែល​យើង​បាន​រក​ឃើញ​​នៅក្នុងពេលដំណើរការ​កម្មវិធីនេះ​ គឺ​ថា មាន​ពលរដ្ឋកម្ពុជា​ជាច្រើន​ដែល​កំពុង​ធ្វើ​អំពើ​ល្អ និងសកម្មភាព​ល្អ​ ដើម្បី​ជួយ​ដល់​អ្នកដែល​ត្រូវការ​ជំនួយ​នៅក្នុងសង្គម ហើយនេះគឺជា​អ្វី​ដែល​កម្មវិធី​នេះ​ចង់​បាន ដោយ​ទទួលស្គាល់​អ្នក​​ដែលលះបង់​ជួយ​យកអាសារ​អ្នក​ដទៃ ជា​ពិសេស​ក្នុងអំឡុង​ពេល​ដ៏លំបាក​បែប​នេះ។»

ប្រសាសន៍លោក Thomas Hundt  

គណៈកម្មការ​របស់​កម្មវិធី ​ពាន​រង្វាន់​ពលរដ្ឋ​គំរូ Smart ឆ្នាំ​២០២០ គឺអ្នកគ្រូ​ នាង ផល្លា ដែលជា​អតីត​បេក្ខភាព​មួយ​រូប​ក្នុង​ចំណោម​បេក្ខភាព​ទាំង​១០ ​រូប​នៃ​ពាន​រង្វាន់​គ្រូ​បង្រៀន​ពិភពលោក និង​ជា​គ្រូ​បង្រៀន​សិស្ស​ពិការ​ភ្នែកដំបូងគេ លោក ពុយ គា អ្នក​សារព័ត៌មាន​ជើង​ចាស់​មួយ​រូប​នៅ​កម្ពុជា និង​​ជា​អ្នក​ឆ្លើយ​ឆ្លង​ឲ្យ​ទី​ភ្នាក់ងារ​ព័ត៌មាន​ក្យូដូ​របស់​ជប៉ុន និង​លោកស្រី តេង សុផាន់ណា ជា​ប្រធានផ្នែក​ធនធាន​មនុស្ស​របស់ក្រុមហ៊ុន Smart Axiata

លោក ពុយ គា តំណាងគណៈកម្មការទាំងបីរូបបានមានប្រសាសន៍ថា៖

«ពាន​រង្វាន់​ពលរដ្ឋ​គំរូ​នេះ​ នឹង​ជះ​ឥទ្ធិពល​ធំ​ណាស់​ដល់​សង្គម​ទាំង​មូល​ តាម​រយៈ​ការ​រួម​ចំណែក​ពី​បុគ្គល​ម្នាក់ៗ​ដែល​អាច​​ធ្វើ​បាន ទោះ​បី​ជា​ជីវភាព​ខ្លួន​ឯង​ជួប​ការ​លំបាកក៏ដោយ ក៏​នៅ​តែ​អាច​ធ្វើ​អំពើ​ល្អ​ជា​គំរូ​ដល់​អ្នក​ដទៃ ហើយ​គំរូ​បែប​នេះ​នឹង​អង្រួន​ទឹក​ចិត្ត​យុវជន​និង​អ្នក​ដែល​មាន​លទ្ធភាព​ និង​ធន​ធាន​ឲ្យ​ចូល​​រួម​ជួយ​សង្គម​កាន់​តែ​ច្រើនៗ​ឡើង។»

ប្រសាសន៍លោក ពុយ គា 

ក្នុងរយៈពេល​ ៦​ខែ​នៃ​ដំណើរការ ​កម្មវិធី​ពាន​រង្វាន់ពលរដ្ឋ​គំរូ​ Smart នេះ អ្នក​ជ្រើស​តាំង​ត្រូវ​បាន​អនុញ្ញាត​ឱ្យជ្រើស​តាំង​បេក្ខជនបេក្ខនារី​​តែ​ម្នាក់ប៉ុណ្ណោះ ហើយ​អ្នក​ជ្រើស​តាំង​ត្រូវ​បាន​ស្នើ​ឱ្យ​ផ្តល់​ព័ត៌មាន​ទំនាក់ទំនង​លម្អិត របស់​អ្នក​ដែល​ត្រូវ​បាន​ជ្រើស​តាំង និង​ការ​ពិពណ៌នា​សង្ខេប​អំពី​អំពើ​ល្អ​ ដែល​​អ្នក​ដែល​ត្រូវ​បាន​ជ្រើសតាំង​បាន​ធ្វើ។ ប្រជា​ពលរដ្ឋ​កម្ពុជា​រាប់រយ​នាក់​បានជ្រើស​តាំង​​អ្នក ​ដែល​ពួក​គេ​យល់ឃើញ​ថា​បានធ្វើ​អំពើ​ល្អ​។

អ្នក​ដែល​ត្រូវបានជ្រើសតាំង​ដែល​សាកសម​បំផុត ​ត្រូវបានទាក់ទង​ដោយ​អ្នករៀបចំកម្មវិធី ដើម្បី​ស្វែង​រក​ព័ត៌មាន​​បន្ថែម​អំពី​ប្រវត្តិ និង​អំពើ​ល្អ​ដែលជួយ​ឱ្យ​ពួកគេ​ត្រូវបានជ្រើស​តាំង។ ក្រោយ​មក អ្នក​រៀបចំ​កម្មវិធី​បានចេញ​ផ្សាយ​ព័ត៌មាន​​លម្អិត ​របស់​អ្នក​ដែលត្រូវ​បានជ្រើសតាំងទាំង​នោះ។

យុទ្ធនាការ​នេះ ​ក៏​រួម​មាន​ពាន​រង្វាន់ប្រជាប្រិយភាព​ផងដែរ ដែល​ត្រូវបានសម្រេច​ដោយការ​បោះ​ឆ្នោត​ពី​សាធារណៈជន​។ ជ័យលាភី​ពាន​រង្វាន់ប្រជាប្រិយភាព ​របស់កម្មវិធី ​ពាន​រង្វាន់​ពលរដ្ឋគំរូស្មាត​ឆ្នាំ​ ២០២០ បាន​ទៅ​លើ​​អ្នក​នាង សឿង សុថារី ដែល​នឹង​ទទួលបាន​​​ប្រាក់​រង្វាន់​ ចំនួន ១,០០០​ដុល្លារ​។

  អ្នក​នាង សឿង សុថារី
  អ្នក​នាង សឿង សុថារី

អ្នក​នាង សឿង សុថារី បាន​​ជាប់ជា​បេក្ខនារី​ដែលមាន​ប្រជាប្រិយ​ភាព​នេះ​ ដោយ​សារ​ការងារ​របស់​គាត់​ពាក់​ព័ន្ធ​នឹង​ការការពារ​បរិស្ថាន ការផ្សព្វ​ផ្សាយ​អំពីបរិស្ថាន ការ​បង្កើតផលិត​ធុង​សំរាម​បរិស្ថាន​ពី​សម្បក​ក​ង់រថយន្ត​ចាស់ៗ និងការ​ជួយ​យក​អាសារ​ដល់​ចាស់​ជរា។

យុទ្ធនាការ «ឆ្ពោះទៅមុខរួមគ្នា»  របស់ក្រុមហ៊ុន Smart Axiata បាន​ចាប់ផ្ដើមនៅ​ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២០ ជាមួយនឹងការចេញផ្សាយវីដេអូ «ឆ្ពោះទៅមុខរួមគ្នា» កម្មវិធី​ពាន​រង្វាន់ពលរដ្ឋគំរូ Smart ក៏​បានចាប់​ផ្តើម​នៅ​ខែ​វិច្ឆិកា ឆ្នាំ​២០២០ ផងដែរ។

សម្រាប់ព័ត៌មានបន្ថែម សូមតាមដានទំព័រហ្វេសប៊ុករបស់ក្រុមហ៊ុន Smart តាមរយៈ  www.facebook.com/smartforcambodia​​​ ឬចូលទៅកាន់គេហទំព័រ www.smart.com.kh

Pan Leakhena
លក្ខិណា

អត្ថបទទាក់ទង

//s9.kh1.co/d5/d53fbdc33519f83abc5e68f5063e3cd48efcd752.jpg

កម្មវិធីប្រចាំឆ្នាំ HEINEKEN Sustainathon អញ្ជើញនិស្សិតសាកលវិទ្យាល័យចូលរួម ដើម្បីបង្កើតគំនិតច្នៃប្រឌិតនៅលើចក្រាវិស័យបរិស្ថាន ឬការបង្កើនការប្រើប្រាស់ឡើងវិញនៅកម្ពុជា

 ០៧-មីនា-២០២៤ 
 ២ល្ងាច · មួយឆ្នាំមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T