អាជ្ញាធរខេត្តបន្ទាយមានជ័យ បង្ហាញអត្តសញ្ញាណអ្នក វិជ្ជមានកូវីដ១៩បន្ថែម

//s9.kh1.co/01/018c3adceee91bc7c7ea4faa00367a0fec01a6bb.jpg
សង្គម

 ២៧-ឧសភា-២០២១ ៤ល្ងាច · ៣ ឆ្នាំមុន

រដ្ឋបាលខេត្តបន្ទាយមានជ័យ រកឃើញអ្នកវិជ្ជមានកូវីដ១៩ បន្ថែម

ខេត្តបន្ទាយមានជ័យ៖ យោងតាមសេចក្តីប្រកាសព័ត៍មាន កាលពីថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២១នេះ រដ្ឋបាលខេត្តបន្ទាយមានជ័យ បានរកឃើញអ្នកវិជ្ជមានកូវីដ១៩​ ចំនួន៦០ នាក់ ដែលជាករណីព្រឹក្នុងសហគមន៍ និង ជាពលករដែលត្រឡប់់មកពីប្រទេសថៃចូលមកប្រទេសកម្ពុជាវិញ នេះបើតាមលទ្ធផលធ្វើតេស្តរហ័សរបស់វិទ្យស្ថានប៉ាស្ទ័រ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្នុងនោះដែរ រដ្ឋបាលក៏បានឱ្យដឹងផងដែរថា ក៏មានអ្នកជំងឺចំនួន ៩៤នាក់ផងដែរ ដែលបានជាសះស្បើយពីជំងឺកូវីដ១៩។

ការបង្ហាញអត្តសញ្ញាណអ្នកវិជ្ជមានកូវីដ១៩ នេះ ធ្វើឡើង ដើម្បីចូលរួមទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ នៅក្នុងសហគមន៍។

ក្នុងនោះដែរ អាជ្ញាធរបន្ទាយមានជ័យ ក៏បានអំពាវនាវដល់ប្រពលរដ្ឋ ដែលធ្លាប់ប្រាស្រ័យទាក់ទងជាមួយអ្នកជំងឺ ដោយផ្ទាល់ ឬប្រយោល ត្រូវប្រញាប់រួសរាន់ រាយការណ៍ទៅអាជ្ញាធរមូលដ្ឋាន ឬ ទៅផ្តល់សំណាកនៅតាមមណ្ឌលសុខភាពឬ មន្ទីរពេទ្យបង្អែក ដែលនៅជិតអ្នកបំផុត និង ត្រូវធ្វើចត្តាឡីស័កដាក់ខ្លួនដាច់ដោយឡែក ឱ្យបានត្រឹមត្រូវតាមការណែនាំរបស់ក្រសួងសុខាភិបាល ជាពិសេសអនុវត្តវិធាន ៣កុំ និង៣ការពារ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ឱ្យបានខ្ជាប់ខ្ជួន៕

https://s9.kh1.co/__image/w=650,h=929,q=100/61/617ec42efa43a89a2d5a8a8a38b12d1b36526b9f.jpg
https://s9.kh1.co/__image/w=650,h=932,q=100/2e/2e71a362b70db2892886f6eca4d2aad4e7de0df6.jpg
https://s9.kh1.co/__image/w=650,h=937,q=100/16/166d575bba0938faa6d0ebdb6ce633344e8e7d10.jpg
https://s9.kh1.co/__image/w=650,h=926,q=100/ab/ab9893f906c26d8c27da67470c25bf3bd5a0d04a.jpg
Keo Sieklin
S.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T