គយគន់យូរ ចង់ច្រឡំកូរ៉េខាងត្បូង តាមពិតទីក្រុង នៅខេត្តខ្មែរយើងទេ

//s9.kh1.co/64/642af8b7e3192b81b6622a65ab817ab592576dbb.jpg
តារា & កម្សាន្ដ

 ២៥-ឧសភា-២០២១ ៤ល្ងាច · ៣ ឆ្នាំមុន

គយគន់យូរចង់ច្រឡំកូរ៉េខាងត្បូង តាមពិតទីក្រុងនៅខេត្តខ្មែរយើងទេ

ព្រះសីហនុ៖ រូបភាពជាច្រើននៃខេត្តព្រះសីហនុ ត្រូវបានមហាជនច្រើននាំគ្នា ធ្លោយមាត់សរសើរគ្រប់គ្នា ពីសម្រស់ដ៏ស្រស់ស្អាតនៃខេត្តព្រះសីហនុ ដែលមានហេដ្ឋារចនាសម្ព័ន្ធ និងទិដ្ឋភាពគួរជាទីទាក់ទាញ ដោយមានការលំអរនៅតាមដងវិថីយ៉ាងពិសេស ដោយផ្លាស់ប្តូរស្លាកឬប៉ាដាពាណិជ្ជកម្មផ្សេងៗ ជំនួសមកវិញ នូវរូបទង់ជាតិរបស់កម្ពុជា ឈរយ៉ាងស្រស់សង្ហារនៅតាមដងវិថី អមជាមួយរុក្ខជាតិពណ៌បៃតងខៀវខ្ចីស្រងាត់ កាន់តែគយគនកាន់តែត្រជាក់ភ្នែក និង ដក់ចិត្តលង់ស្នេហ៍ជាមួយខេត្តព្រះសីហនុនេះតែម្តង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

រំលឹកដល់ខេត្តព្រះសីហនុនេះ គឺជាខេត្តមួយស្ថិតនៅប្រទេសកម្ពុជា ដែលមានឆ្នេរនិង​មាត់សមុទ្រ ដ៏ស្រស់ស្អាត ដែលមានអ្នកទេសចរណ៍មកពីជុំវិញពិភពលោក បានមកទស្សនានៅខេត្តនេះ។ ខេត្តព្រះសីហនុ ត្រូវបានគេស្គាល់ពីមុនថា ជាកំពង់សោម គឺជាខេត្តដែលមានសក្តានុពលខាងទេសចរណ៍ និង សេដ្ឋកិច្ច ដែលស្ថិតនៅជាប់ឈូងសមុទ្រថៃ នៅភាគនិរតីនៃប្រទេសកម្ពុជា ដែលមានផ្ទៃក្រឡា ៨៨៨ គម២ និងមានប្រជាជនរស់នៅ ១៩៩.៩០២ នាក់។

ឈ្មោះនៃខេត្តនេះគឺយកតាមព្រះនាមរបស់អតីតព្រះមហាក្សត្រកម្ពុជា គឺសម្តេចតា នរោត្តម សីហនុ ព្រះមហាវីរក្សត្រនៃកម្ពុជា។ បច្ចុប្បន្ននេះ ខេត្តព្រះសីហនុ បាននឹងកំពុងប្រែក្លាយមុខយ៉ាងខ្លាំង ទាំងផ្នែកសេដ្ឋកិច្ច ទេសចរណ៍ សេវាកម្មសាធារណ ជាមួយនឹងលំហូរនៃការវិនិយោគជាច្រើនពីវិនិយោគិនបរទេស។ 

ជាក់ស្តែង មានអ្នកលេងបណ្តាញសង្គមហ្វេស​ប៊ុក បានចែកចាយរូបភាពដ៏ស្រស់បំព្រងនៃខេត្តព្រះសីហនុនេះ ព្រោងព្រាតតៗគ្នា ដែលមានការកោតសរសើរគ្រប់គ្នាៗពីមហាជន ពីការផ្លាស់ប្តូរ និង ការអភិវឌ្ឍន៍យ៉ាងលឿនរហ័សមិនគួរឱ្យជឿ៕

ដើម្បីជ្រាបកាន់តែច្បាស់ សូមទស្សនារូបភាពខាងក្រោម៖

ទិដ្ឋភាពខេត្តព្រះសីហនុ
ទិដ្ឋភាពខេត្តព្រះសីហនុ
ទិដ្ឋភាពខេត្តព្រះសីហនុ
ទិដ្ឋភាពខេត្តព្រះសីហនុ
ទិដ្ឋភាពខេត្តព្រះសីហនុ
ទិដ្ឋភាពខេត្តព្រះសីហនុ
ទិដ្ឋភាពខេត្តព្រះសីហនុ
ទិដ្ឋភាពខេត្តព្រះសីហនុ
ទិដ្ឋភាពខេត្តព្រះសីហនុ
ទិដ្ឋភាពខេត្តព្រះសីហនុ
ទិដ្ឋភាពខេត្តព្រះសីហនុទិដ្ឋភាពខេត្តព្រះសីហនុ
ទិដ្ឋភាពខេត្តព្រះសីហនុទិដ្ឋភាពខេត្តព្រះសីហនុ
ទិដ្ឋភាពខេត្តព្រះសីហនុ
ទិដ្ឋភាពខេត្តព្រះសីហនុ
ទិដ្ឋភាពខេត្តព្រះសីហនុ
ទិដ្ឋភាពខេត្តព្រះសីហនុ
ទិដ្ឋភាពខេត្តព្រះសីហនុ
ទិដ្ឋភាពខេត្តព្រះសីហនុ
ទិដ្ឋភាពខេត្តព្រះសីហនុ
ទិដ្ឋភាពខេត្តព្រះសីហនុ
ទិដ្ឋភាពខេត្តព្រះសីហនុទិដ្ឋភាពខេត្តព្រះសីហនុ
ទិដ្ឋភាពខេត្តព្រះសីហនុទិដ្ឋភាពខេត្តព្រះសីហនុ
ទិដ្ឋភាពខេត្តព្រះសីហនុទិដ្ឋភាពខេត្តព្រះសីហនុ
ទិដ្ឋភាពខេត្តព្រះសីហនុទិដ្ឋភាពខេត្តព្រះសីហនុ
ទិដ្ឋភាពខេត្តព្រះសីហនុ
ទិដ្ឋភាពខេត្តព្រះសីហនុ
ទិដ្ឋភាពខេត្តព្រះសីហនុ
ទិដ្ឋភាពខេត្តព្រះសីហនុ
ទិដ្ឋភាពខេត្តព្រះសីហនុ
ទិដ្ឋភាពខេត្តព្រះសីហនុ
ទិដ្ឋភាពខេត្តព្រះសីហនុ
ទិដ្ឋភាពខេត្តព្រះសីហនុ
ទិដ្ឋភាពខេត្តព្រះសីហនុ
ទិដ្ឋភាពខេត្តព្រះសីហនុ
ទិដ្ឋភាពខេត្តព្រះសីហនុ
ទិដ្ឋភាពខេត្តព្រះសីហនុ
ទិដ្ឋភាពខេត្តព្រះសីហនុ
ទិដ្ឋភាពខេត្តព្រះសីហនុ
ទិដ្ឋភាពខេត្តព្រះសីហនុ
ទិដ្ឋភាពខេត្តព្រះសីហនុ
Keo Sieklin
S.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T