សង្គម៖ កាលពីថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២១នេះ មាននារីម្នាក់ ធ្លាក់ខ្លួនឈឺយ៉ាងខ្លាំង ក្នុងអំឡុងពេលនៃការរីករាលនៃជំងឺកូវីដ១៩ នៅក្នុងប្រទេសកម្ពុជា។ ក្នុងនោះ តាមការបញ្ជាក់នៅលើគណនីហ្វេសប៊ុកផ្ទាល់ខ្លួន មានឈ្មោះថា Duong Pkay បានរៀបរាប់ទាំងអួលដើមកដូច្នេះថា៖ នាងមានជំងឺជាទម្ងន់ ដោយមានអាការៈខ្យល់អត់បានគេង២ ថ្ងៃ អស់កម្លាំងញ័រខ្លួន ពិបាកដកដង្ហើមភ្លាមៗ ប្រហែលរយៈពេល២ម៉ោង ហើយសម្រចចិត្តទៅរកពេទ្យដើម្បីព្យាបាល តែលទ្ធផលបានត្រឹមតែខកចិត្តនឹងប៊ិះនឹងស្លាប់ទៀតផង ពេលដំបូងនាងចូលទៅពេទ្យរដ្ឋ ថាមានអ្នកជំងឺពេញ ចូលពេទ្យឯកជនថា ស្អែកទើបបើកទទួលព្យាបាល តែអ្វីដែលនាងបាននៅពេលនោះ គឺខ្យល់អុកស៊ីសែន។ នាងបានបន្តពេទ្យឯកជនបន្តទៀត តែចម្លើយគឺស្អែកទើប តែជាសំណាងល្អ ចុងក្រោយ នារីរូបនេះ បានជួបពេទ្យ នៅផ្លូវ២៧១ ផ្ទះលេខ២០៦ សង្កាត់ផ្សារដើមថ្កូវ ដែលមានឈ្មោះថា ហេង ប្រិយ ដែលបានផ្តល់ជីវិតថ្មីដល់នារីរូបនេះម្តងទៀត ហើយតម្លៃក៏ធូរថ្លៃផងដែរ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សក្នុងនោះដែរ នារីមានគណនីហ្វេសប៊ុកឈ្មោះ Duong Pkay បានរៀបរាប់រឿងរ៉ាវដំណើរដើមទងទាំងស្រុងដូច្នេះថា៖
សូមបងប្អូនថែរក្សាសុខភាពទាំងអស់គ្នាផងកុំអោយជួបដូចខ្ញុំ កេីតជំងឺកូវីដមានពេទ្យមកយកដល់ផ្ទះមេីលថែរក្សាអ្នកជំងឺជាសះស្បេីយតែបេីឈឺជំងឺផ្សេងខុសពីកូវិតគឺដឹងតែស្លាប់ហេីយពេទ្យអត់ទទួលទេ ខ្ញុំខ្យល់អត់បានគេង2ថ្ងៃអស់កំលាំងញ័រខ្លួនពិបាកដកដង្ហើមភ្លាមៗខ្ញុំក៏កោសខ្យល់ប្រហែល2ម៉ោងនៅតែមិនធូរក៍ដាច់ចិត្តទៅរកពេទ្យដេីម្បីព្យាបាលតែលទ្ធផលទទួលបានគឺជាការខកចិត្តហេីយប៊ិះនឹងត្រូវអស់ជីវិតដោយមិនមានឱកាសមកចែករំលែកប្រាប់ដល់បងប្អូនដឹងទេ ដំបូងចូលពេទ្យរដ្ឋពេទ្យមិនទទួលថាអ្នកជំងឺពេញហេីយទោះខ្ញុំសុំអង្វរយ៉ាងណាក៏មិនព្រម ខ្ញុំសុំតែខ្យល់អុកសុីហ្សែនដេីម្បីរស់ក៏មិនអោយគឺនិយាយតែមួយម៉ាត់ថាមិនទទួលទៅរកពេទ្យផ្សេងទៅ ខ្ញុំក៏ចេញហេីយបន្តទៅរកពេទ្យឯកជនហេីយពេទ្យប្រាប់ថាមិនបេីកព្យាបាលទេស្អែកបានបេីកទាំងដែរនៅក្នុងពេទ្យបេីកភ្លេីងឡេីងភ្លឺហេីយនៅខាងមុខពេទ្យមានឡាន4.5គ្រឿងទៀតខ្ញុំក៏ចេញទៅរកពេទ្យនៅម្តុំក្បាលថ្នល់ទៀតតែលទ្ធផលគឺនៅតែពេទ្យមិនទទួលខ្ញុំលេីសដៃសំពះសុំអោយជួយព្រោះទ្រាំទៀតលែងបានហេីយក៏ពេទ្យមិនព្រមហេីយនិយាយថាបេីយកថ្នាំទៅលេបបានតែបេីចូលព្យាបាលគឺអត់បានទេ សួរថាអោយខ្ញុំលេបថ្នាំមិច?
នាងបន្តទៀតថា៖
បេីដង្ហេីមខ្ញុំដកលែងចង់បានហេីយនឹងដៃជេីងក៏ស្ពឹកលែងដឹងមុខមាត់នឹងខ្លួនស្លេកលែងមានឈាមតេីត្រូវលេបថ្នាំកេីតដែរ? ខ្ញុំក៏ចេញរកពេទ្យបន្តហេីយនៅតែពេទ្យនិយាយដដែលគឺមិនទទួលហេីយដេញចេញទៀត ចុងក្រោយខ្ញុំបានទៅដល់ពេទ្យមួយនៅផ្លូវ271គាត់ព្រមទទួលព្យាបាល គាត់មិនខ្វល់ថាខ្ញុំមកពីដំបន់ណាឬមានជំងឺអ្វី គាត់ដាក់អុកស៊ីហ្សែននឹងមេីលឈាមខ្ញុំត្រឹមត្រូវតែអ្វីដែរនឹកស្មានមិនដល់គឺដាច់ភ្លេីងទៀត ខ្ញុំគិតថាជីវិតខ្ញុំប្រហែលចប់ត្រឹមពេលនឹងហេីយ បេះដូងចាប់ផ្តើមលែងចង់ដេីរអារម្មណ៍ក៏រេីរវាយតែខំប្រាប់ខ្លួនឯងថាមិនអីទេត្រូវតែស៊ូអោយបានទោះសល់ដង្ហេីមចុងក្រោយក៏ត្រូវតែទ្រាំទុកលំបាកជាច្រេីនខ្ញុំនៅអាចឆ្លងផុតចុះហេតុអីបាននេះខ្ញុំឆ្លងមិនផុតទីបំផុតភ្លេីងក៏ភ្លឺវិញជីវិតខ្ញុំក៏ឆ្លងផុតមកដល់ពេលនេះ ផ្តាំទៅមនុស្សទាំងអស់គ្នាត្រូវសាងអំពេីល្អទោះមានរឿងអ្វីកេីតឡេីងក៏យេីងអាចឆ្លងផុតដែរ ហេីយក៏អគុណបងៗដែរជួយមេីលថែនឹងតស៊ូជូនខ្ញុំរកពេទ្យដេីម្បីព្យាបាលអោយជា អគុណដល់ពេទ្យនៅផ្លូវ271ផ្ទះលេខ206សង្កាត់ផ្សារដើមថ្កូវ ដែរមានឈ្មោះថា(ហេង ប្រិយ)ដែរផ្តល់ជីវិតថ្មីមកអោយខ្ញុំវិញម្តងទៀត ហេីយថ្លៃព្យាបាលក៏មិនយកថ្លៃ។





