គ្រួសារស្រលាញ់សព សំុស្លៀកឈុត PPE លើកសពដោយផ្ទាល់ដៃមិនបានប៉ុន្មានផង ត្រូវដួលសន្លប់ព្រោះតែ....

//s9.kh1.co/fd/fd1a291664531b0a402bd0d3829bf58b562a0e68.jpg
សង្គម

 ០៨-ឧសភា-២០២១ ២ល្ងាច · ៣ ឆ្នាំមុន

ស្រលាញ់ពេក សុំលោកគ្រូពេទ្យ ពាក់ឈុតការពារកម្រិត សុំលើកសពខ្លួនឯង រហូតដល់សន្លប់

កំពង់ស្ពឺ៖ យោងទៅតាមហ្វេសប៊ុកមួយ ដែលបានបង្ហោះ នូវរូបភាពជាច្រើន នៃទិដ្ឋភាពរំជួលចិត្តជាពន់ពេក ដែលក្រុមគ្រួសារនៃសព ដែលបានមរណភាពដោយសារជំងឺកូវីដ ១៩ កំពុងទទួលបានការអាណិតអាសូរជាខ្លាំង ពីសំណាក់អ្នកលេងបណ្តាញសង្គម។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយឡែក ក្នុងរូបភាពទាំងនោះ បងប្អូនគ្រួសារសព ដែលបានស្លាប់ដោយសារកូវីដ ១៩ ហេតុដោយក្តីស្រលាញ់សពខ្លាំងពេកពេក ខំពាក់ខោវអាវការពារកម្រិតការពារខ្ពស់ សុំលើកសពខ្លួនឯង ដោយឃើញបែបនេះ បានធ្វើឲ្យអ្នកលេងហ្វេសប៊ុកមួយចំនួន មានសេចក្តីរំជួលចិត្តជាខ្លាំង ចំពោះទិដ្ឋភាពកម្សត់មួយនេះ។

យ៉ាងណាមិញ តាមប្រភពដដែល បានបន្តទៀត ដោយមិនអាចទប់នឹងភាពក្តៅហប់ខ្យល់ បូករួមជាមួយការហេវហត់ខ្លាំង បានបណ្តាលឲ្យ បុគ្គលដែលបានពាក់ឈុត PPE ត្រឹមតែ ២ទៅ ៣ម៉ោងសោះ បណ្តាលអោយដួលសន្លប់ ទាំង ២នាក់តែម្តង។

បន្ទាប់ពីឃើញបែបនេះ ត្រូវមហាជន បានធ្វើសេចក្តីអធិប្បាយ គិតទៅដល់លោកគ្រូពេទ្យដែលនៅជួរមុខ ដោយលោកគ្រូពេទ្យ អ្នកគ្រូពេទ្យ ត្រូវពាក់ខោវអាវបែបនេះ ត្រូវការពារអស់ជាច្រើនម៉ោង រហូតដល់ពេលខ្លះ ដល់ទៅ ១២ម៉ោងក៏មាន ហេតុដូច្នេះ តើរាល់ថ្ងៃនេះពួកលោក មានការលំបាក ក៏ដូចជាការតស៊ូកម្រិតណា?

សូមទស្សនារូបភាពខាងក្រោម៖

ក្រុមលោកគ្រូពេទ្យ
ក្រុមលោកគ្រូពេទ្យ
លោកគ្រូពេទ្យ
លោកគ្រូពេទ្យ
Roth Karona
R.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T