បាត់ដំបង៖ នៅរសៀលថ្ងៃទី ០៧ ខែឧសភា នេះ អាជ្ញាធរខេត្តបាត់ដំបង ប្រកាសរកឃើញអ្នកវិជ្ជមានកូវីដ-១៩ ម្នាក់ ជាពលករវិលត្រឡប់ពីប្រទេសថៃ ឈ្មោះ ហ៊ុត ហ៊ាង ភេទប្រុស អាយុ ៣០ឆ្នាំ (ប្រពន្ធរបស់គាត់មានករណីវិជ្ជមានកូវីដ១៩ ឈ្មោះ នួន សុខេង) អាស័យដ្ឋានរស់នៅភូមិដំបូកបុណ្យ ឃុំអន្លង់វិល ស្រុកសង្កែ ខេត្តបាត់ដំបង មុខរបរ បុគ្គលិកអនាម័យផ្សារទំនើបនៅទីក្រុងបាងកក ប្រទេសថៃ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សក្នុងនោះ ក្រុមការងារស្រាវជ្រាវ និងតាមដានបុគ្គលសង្ស័យមានផ្ទុកកូវីដ-១៩ ខេត្តបាត់ដំបង បានស្រាវជ្រាវវស្វែងរកអ្នកប៉ះពាល់ជាមួយអ្នកជំងឺកូវីដ-១៩ និងយកសំណាកជាលើកទី២ ឃើញថាបុគ្គលខាងលើ បានឆ្លងកូវីដ-១៩ ហើយបានបញ្ជូនទៅសំរាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តបាត់ដំបង។
គួរជម្រាបដែរថា ចាប់ពីមានការផ្ទុកជំងឺកូវីដ-១៩ ខេត្តបាត់ដំបងមានអ្នកជំងឺកូវីដ-១៩ ចំនួន ៣៦នាក់ បានព្យាបាលសះស្បើយ ២៨នាក់ និងកំពុងសម្រាកព្យាបាល ៣នាក់៕
សម្រាប់ព័ត៌មានបន្ថែម និង រហ័ស សូមចុច៖https://t.me/khmerload
សូមអានសេចក្តីលម្អិតរបស់ក្រសួងសុខាភិបាលខាងក្រោម៖