ខេត្ដកំពង់ចាម បន្ដរកឃើញអ្នកឆ្លងកូវីដ-១៩ថ្មីទៀត ចេញពីស្រុកចំនួន៣

//s9.kh1.co/59/595dcf012075330660628deef736fdfe36617529.jpg
សង្គម

 ០៧-ឧសភា-២០២១ ១ល្ងាច · ៣ ឆ្នាំមុន

រដ្ឋបាលខេត្ដកំពង់ចាម បន្ដរកឃើញអ្នកឆ្លងកូវីដ-១៩ថ្មីទៀត ចេញពីស្រុកចំនួន៣។

កំពង់ចាម៖ រដ្ឋបាលខេត្ដកំពង់ចាម ទើបបានចេញសេចក្ដីប្រកាសព័ត៌មានស្ដីពីការរកឃើញ និងបានបង្ហាញអត្ដសញ្ញាណអ្នកវិជ្ជមានជំងឺកូវីដ-១៩ ចំនួន ០៩នាក់បន្ថែមទៀត ដែលត្រូវបានរកឃើញក្នុងថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២១។  

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

រដ្ឋបាលខេត្ដកំពង់ចាមបានបញ្ជាក់ថា ក្នុងចំណោមអ្នកឆ្លងថ្មីទាំង០៩នាក់នោះ រួមមានស្រុកចំការលើចំនួន០២នាក់ ស្រុកកងមាស០១នាក់ និងស្រុកស្រីសន្ធរចំនួន០៦នាក់។

បច្ចុប្បន្ន រដ្ឋបាលខេត្ដបានចាត់ឲ្យមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្ដ បញ្ជូនអ្នកជំងឺខាងលើមកសម្រាកព្យាបាលនៅមន្ទីរពេទ្យមេគង្គកំពង់ចាម និងបន្ដស្រាវជ្រាវរកអ្នកដែលប៉ះពាល់ដោយផ្ទាល់ និងដោយប្រយោលផងដែរ៕

ចង់បានព័ត៌មានបន្ថែម និងរហ័ស សូមចុច៖ https://t.me/khmerload

សូមអានសេចក្ដីជូនដំណឹងលម្អិតខាងក្រោមនេះ៖

សេចក្ដីជូនដំណឹង
សេចក្ដីជូនដំណឹង
សេចក្ដីជូនដំណឹង
សេចក្ដីជូនដំណឹង

ប្រភព៖ រដ្ឋបាលខេត្ដកំពង់ចាម

Chheng Bouthorng
B.T

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T