អឺរ៉ុប៖ ទោះបីជាក្រុម Real Madrid បានធ្លាក់ចេញពីពាន Champions League ត្រឹមវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រទៅហើយយ៉ាងណាក្តី ក៏ Toni Kroos នៅតែឆ្លៀតឆ្លើយតបទៅកាន់ខ្សែប្រយុទ្ធរបស់ក្រុម Chelsea កីឡាករ Mason Mount ផងដែរ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
គួរបញ្ជាក់ថា ក្រុម Real Madrid បានចាញ់ក្រុម Chelsea ដោយសរុបលទ្ធផលទាំង ២ ជើង ៣-១ ដូច្នេះមានន័យថា ក្រុមតោខៀវនឹងត្រូវឡើងទៅជួបក្រុម Manchester City នៅវគ្គផ្តាច់ព្រ័ត្រនាចុងខែនេះ។ រម្លឹកមុនការប្រកួតរបស់ពួកគេ Kroos ធ្លាប់បាននិយាយបញ្ចើចបញ្ចាលថា “ នៅក្នុងអាជីពរយៈពេល ១៥ ឆ្នាំមកនេះ គាត់គឺមិនដែលគេងមិនលក់ដោយសារតែកីឡាកររបស់ Chelsea ណាម្នាក់ឡើយ”។

ក្រោយពេលដែល Mount រកបានមួយគ្រាប់ឱ្យក្រុមតោខៀវហើយ គេក៏បានឆ្លើយតបទៅ Kroos វិញថា៖
ខ្ញុំបានឃើញកីឡាកររបស់ពួកគេម្នាក់ បាននិយាយថា គ្មានកីឡាករ Real Madrid ណាម្នាក់ ដែលគេងមិនលក់ដោយសារតែកីឡាកររបស់ Chelsea ឡើយ, មែនហើយ អ៊ីចឹងខ្ញុំចង់ឱ្យពួកគេចាញ់ដោយលង់លក់ក្នុងដំណេកជាក្រុមតែម្តង, មិនត្រឹមតែប៉ុណ្ណោះ យើងគួរតែស៊ុតបញ្ចូលទីបាន ៥ គ្រាប់ឯណោះ។

ប៉ុន្តែយ៉ាងណា Kroos ក៏មិននៅស្ងៀមដែរ ដោយរូបគេបានឆ្លើយតបមកវិញតាមរយៈបណ្តាញសង្គម Twitter ផ្ទាល់ខ្លួនយ៉ាងដូច្នេះថា៖
ខ្ញុំកំពុងលង់លក់ក្នុងដំណេកស្រួលណាស់, ប៉ុន្តែក៏ធ្វើបានល្អដែរកាលពីម្សិលមិញ។ សូមអបអរសារទរ ហើយក៏ជូនពរឱ្យអ្នកធ្វើបានល្អជាមួយការស្គាល់រស់ជាតិឡើងទៅវគ្គផ្តាច់ព្រ័ត្រ UCLជាលើកដំបូងណា៕
Still sleeping ok. But well done yesterday. congrats. Good luck in your first CL final. https://t.co/XTbtIkCXys
— Toni Kroos (@ToniKroos) May 6, 2021
ប្រភព៖ Marca
ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស សូមចូលទៅកាន់ Group Telegram របស់ Khmerload តាមរយៈតំណភ្ជាប់ខាងក្រោម:
https://t.me/khmerload