ភ្នំពេញ៖ ប្រហែលជាប៉ុន្មានថ្ងៃមកនេះ ឃើញថាមានជម្លោះប៉ះទង្គិតពាក្យសម្តីរវាង តារាល្បីមួយចំនួនដូចជា Peypey Dy Alex Conan Real និងអន្ទិត កក្កដា សុភ័ណ្ឌនៅក្នុងបណ្តាញសង្គមហ្វេសប៊ុក ដែលធ្វើឲ្យមានអ្នកគាំទ្រមិនតិចនោះទេបានតាមដាន ការផ្សាយផ្ទាល់នេះជារៀងរាល់ថ្ងៃតែម្តង។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាក់ស្តែង ដោយឃើញពីភាពជាក់ស្តែងដែលមានមនុស្សជាច្រើនបានតាមដាននូវរឿងរ៉ាវជម្លោះដ៏ក្តៅគគុកប្រៀបបីដូចជាបាយពុះមួយនេះ ទើបបុរសម្នាក់ដែលមានគណនីឈ្មោះថា Rin Sokreth បានបញ្ចេញជាសារខ្លីមួយដែលបង្ហាញពីអារម្មណ៍ថា៖
រឿងល្អៗមានប្រយោជន៍មិនព្រមយកខ្លួនបៀតទេ តែបេីរឿងឥតបានការ រឿងកខ្វក់ រឿងអសីលធម៌ នាំគ្នាយកចិត្តទុកដាក់ណាស់ រួចតាំងមកធ្វេីដ្រាម៉ាក្នុងហ្វេសប៊ុកថា ហេតុអ្វីជីវិតខ្ញុំមិនរីកចម្រេីនដូចគេ?
ទង្វេីបច្ចុប្បន្នវាឆ្លុះបញ្ចាំងពីលទ្ធផលនៅថ្ងៃអនាគត!
បញ្ឈប់សកម្មភាពអសីលធម៌លេីបណ្តាញសង្គម
ក្រោយពីលោកបានបង្ហោះសារបែបនេះរួចមក សង្កេតឃើញថាមានអ្នកគាំទ្រជាច្រើននាក់បានសម្តែងនូវការគាំទ្រនូវសំណេរនេះផងដែរ៕
សម្រាប់ព័ត៌មានបន្ថែម និង រហ័ស សូមចុច៖https://t.me/khmerload
សូមចូលទស្សនារូបភាពខាងក្រោម៖



