ព្រះសីហនុ៖ យោងតាមសេចក្ដីជូនដំណឹងរបស់រដ្ឋបាលខេត្ដព្រះសីហនុ បានឲ្យដឹងថា យោងតាមលទ្ធផលនៃការវិភាគសំណាករកជំងឺកូវីដ-១៩ នៅថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២១នេះ បានរកឃើញករណីឆ្លងថ្មីនៅក្នុងសហគមន៍ចំនួន ១១៨នាក់បន្ថែម ដែលជាកម្មករសំណង់ អាជីវករ និងក្រុមគ្រួសារ ព្រមទាំងប្រជាពលរដ្ឋទូទៅ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សអាស្រ័យហេតុនេះ រដ្ឋបាលខេត្ដសូមអំពាវនាវដល់សាធារណៈជន ដែលធ្លាប់បានប្រាស្រ័យទាក់ទងដោយផ្ទាល់ជាមួយអ្នកវិជ្ជមានជំងឺកូវីដ-១៩ ទាំងនោះ សូមរួសរាន់មកផ្ដល់សំណាកនៅវេទិកា ៧មករា និងត្រូវធ្វើចត្ដាឡីស័កនៅលំនៅឋានរបស់ខ្លួនឲ្យបានត្រឹមត្រូវរយៈពេល ១៤ថ្ងៃ ហើយលើសពីនេះ សូមតាមដានសុខភាពខ្លួនឯង ដោយត្រូវពិនិត្យកម្ដៅយ៉ាងតិច ២ដងក្នុងមួយថ្ងៃ រួមទាំងអនុវត្តវិធានការសុខភាពសាធារណៈផ្សេងៗទៀតផងដែរ៕
ចង់បានព័ត៌មានបន្ថែម និងរហ័ស សូមចុច៖ https://t.me/khmerload
ខាងក្រោមនេះ គឺជាអត្ដសញ្ញាណរបស់អ្នកវិជ្ជមានជំងឺកូវីដ-១៩ ទាំង១១៨នាក់៖