ថៃ៖ នៅថ្ងៃចន្ទ ទី០៣ ខែឧសភា ឆ្នាំ២០២១នេះ ក្រសួងសុខាភិបាលថៃបានរាយការណ៍ថាមានអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ រហូតដល់ទៅ ៣១នាក់បន្ថែមទៀត ដែលជាចំនួនស្លាប់ប្រចាំថ្ងៃច្រើនបំផុតមិនធ្លាប់មាន ចាប់តាំងពីមានការរាតត្បាត ដែលនាំឲ្យចំនួនអ្នកស្លាប់សរុបកើនដល់ ២៧៦នាក់ ខណៈអ្នកឆ្លងថ្មីមានចំនួន ២,០៤១នាក់ នាំឲ្យចំនួនឆ្លងសរុបកើនឡើងដល់ ៧១,០២៥ករណីផងដែរ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សគួរឲ្យដឹងថា ការផ្ទុះឡើងលើកនេះ ជារលកទី៣ហើយសម្រាប់ប្រទេសថៃ បន្ទាប់ពីបានខិតខំទប់ស្កាត់ការឆ្លងនូវជំងឺរាតត្បាតសកលនេះ អស់រយៈពេលជាងមួយឆ្នាំមក។ តែប្រទេសថៃ បានប្រឈមនឹងការផ្ទុះឡើងម្ដងទៀត ចាប់តាំងពីដើមខែមេសា ឆ្នាំ២០២១នេះមក ដោយការផ្ទុះឡើងថ្មីនេះ រួមបញ្ចូលទាំងវត្ដមានវីរុសបម្លែងខ្លួនថ្មី B117 ដែលមានការចម្លងលឿង ហើយត្រូវរកឃើញដំបូងនៅចក្រភពអង់គ្លេស។
ទោះជាយ៉ាងណាក្ដី ប្រទេសថៃបច្ចុប្បន្នមានគម្រោងចាក់វ៉ាក់សាំងជូនប្រជាជនខ្លួនឲ្យ ៧០% នៃចំនួនប្រជាជនសរុប នៅដំណាច់ឆ្នាំ២០២១នេះផងដែរ បើទោះដំណើរការចាក់វ៉ាក់សាំងហាក់មានភាពយឺតយ៉ាវ បើធៀបនឹងប្រទេសជិតខាងមួយចំនួនក៏ដោយ៕
ចង់បានព័ត៌មានបន្ថែម និងរហ័ស សូមចុច៖ https://t.me/khmerload
ប្រភព៖ CNA