ឧ.ត្រី យឹម សាវុធ៖ ពលរដ្ឋមកពីខេត្តដែលកំពុងស្នាក់​នៅ​ក្នុង​សង្កាត់​ចាក់​អង្រែ​លើ អាចចាក់វ៉ាក់សាំងបង្ការកូវីដ១៩ ដំណាល​​​អ្នក​​ភ្នំពេញ​បាន តែត្រូវមានលក្ខខណ្ឌ

//s9.kh1.co/f3/f3575cca8d84c8c2c20a37a004fa7bb3a0e55622.jpg
សង្គម

 ០២-ឧសភា-២០២១ ២ល្ងាច · ៣ ឆ្នាំមុន

«ពលរដ្ឋមកពីបណ្តាខេត្តដែលកំពុងស្នាក់នៅចាក់អង្រែលើអាចទទួលវ៉ាក់សាំងបង្ការកូវីដ១៩បាន តែត្រូវមានលក្ខខណ្ឌ»

«តើពលរដ្ឋដែលឡើងមកពីបណ្តាខេត្ត ​ហើយកំពុងស្នាក់នៅភ្នំពេញបណ្តោះអាសន្នអាចចាក់វ៉ាក់សាំង​បង្ការកូវីដ១៩​នៅភ្នំពេញបាន ឬទេ? ឬក៏ត្រូវរង់ចាំត្រលប់ទៅចាក់វ៉ាក់សាំងនេះនៅស្រុកកំណើតវិញ?»
នេះជាសំណួរដែលឧត្តមសេនីយ៍ត្រី វេជ្ជបណ្ឌិត យឹម សាវុធ អ្នកទទួលខុសត្រូវសម្រាប់ទីតាំងចាក់វ៉ាក់សាំងបង្ការ​កូវីដ​១៩ នៅសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ បានប្រាប់ខ្មែរឡូតតាមរយៈបទសម្ភាសន៍ផ្ទាល់នៅ​ថ្ងៃទី ២ឧសភា ២០២១នេះថា លោកទទួលបានសំណួរនេះហូរហែ​ពី​ប្រជាជនតាំងតែពីព្រឹក រហូតមានពលរដ្ឋមួយចំនួន​តាម​សួរ​ជជីក​សួរដល់យប់​ព្រលប់ទៀត។
អ្នកទទួលខុសត្រូវសម្រាប់ទីតាំងចាក់វ៉ាក់សាំងបង្ការកូវីដ១៩ នៅសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យរូបនេះ​បញ្ជាក់​ថា ពលរដ្ឋដែលកំពុងស្នាក់នៅផ្ទះជួលក្នុងរាជធានីភ្នំពេញក៏អាចចាក់វ៉ាក់សាំងបង្ការកូវីដ១៩នេះ​ដំណាលជាមួយ​ប្រជាជន​​​ដែលមានទីតាំងកំណើតនៅភ្នំពេញបានដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

លោក យឹម សាវុធ ថា៖ «ទោះយើងកំពុងចាក់វ៉ាក់សាំងសម្រាប់រាជធានីភ្នំពេញក៏ដោយ តែបងប្អូនដែលរស់នៅផ្ទះ​ជួល​ក៏ចាក់បានដែរ មិនមែនចាក់បានតែអ្នកដែលកើតនៅភ្នំពេញស្រាប់ទេ។ អាស្រ័យលើពលរដ្ឋទាំងនោះ ពួកគាត់​អាច​សាកសួរព័ត៌មាន និងសុំទម្រង់បំពេញពាក្យចាក់វ៉ាក់សាំងពីមន្ត្រីភូមិ ឬសង្កាត់ និងអាជ្ញាធរពាក់ព័ន្ធនៃតំបន់ដែល​ពួកគាត់​កំពុងស្នាក់នៅ»។

លោកបន្តថា៖ «សម្រាប់ពេលនេះ បងប្អូនអាចប្រើអត្តសញ្ញាណបណ្ណ និងសុំទម្រង់សម្រាប់បំពេញពាក្យពីមេភូមិ សាកសួរព័ត៌មាន​បន្ថែម និងចាំការឆ្លើយតប រួចសឹ​មមក​ទីតាំង​ចាក់វ៉ាក់សាំងដែលអាជ្ញាធរបានបញ្ជាក់ប្រាប់ នោះ​អាច​ចាក់​បានហើយ»។

មន្ត្រីជាន់ខ្ពស់នៃ​បញ្ជាការ​ដ្ឋានយោធភូមិភាគពិសេសរូបនេះលម្អិតថា ពលរដ្ឋនៅតែអាចចាក់វ៉ាក់សាំងបង្ការកូវីដ១៩​ជាបន្ត​បន្ទាប់។ ហើយសម្រាប់លើកទី១ គឺពលរដ្ឋអាចមកចាក់ឲ្យបានមុនថ្ងៃទី ១៥ឧសភា។ ចំណែកបញ្ហាប្រឈម លោកសាវុធ ក៏បង្ហើបថាមានខ្លះដែរ៖

«ទីតាំងសម្រាប់ចាក់វ៉ាក់សាំងចង្អៀត ច្រកចេញ និងចូលតែមួយ ចឹងយើងត្រូវកែសម្រួលច្រើន។ ហើយអី​ដែល​យើងគិតគូរបំផុត​ គឺការយកសុវត្ថិភាពជាចម្បង ខណៈទីធ្លាយើងតូច បែបនេះទើបយើងប្រាប់ឲ្យពលរដ្ឋយល់ពីបំរាម និង​ស្ថាន​ភាពរបស់យើង​។ ចំណែកសមាជិកយើងតិច អឹចឹងដល់ពេល​ម៉ោង​បាយថ្ងៃត្រង់ យើងត្រូវប្តូរវេនគ្នា ដើម្បីកុំឲ្យ​ពលរដ្ឋ​ចាំយូរ»។

លោកសង្កត់ធ្ងន់ថា៖ «បងប្អូនយើងកុំប្រជ្រៀតគ្នាដើម្បីចូលចាក់អី។ វ៉ាក់សាំងយើងមានសម្រាប់ចាក់ កុំឲ្យតែបងប្អូន​គេច​វេស»។

ជាការកត់សម្គាល់ លោកថាកាលពីថ្ងៃសៅរ៍ ០១ ឧសភា ម្សិលមិញនេះ ក្រុមការងាររបស់អង្គភាពចាក់វ៉ាក់សាំងបង្ការ​កូវីដ១៩​លើពលរដ្ឋបានចំនួន ៩០៩នាក់ ហើយចំណែកនៅថ្ងៃ ០២ ឧសភានេះវិញ លោកមានសុទិដ្ឋនិយមថា នឹង​អាច​សម្រេច​បានខ្ទង់ជាង ១០០០នាក់។

បើតាមលោក យឹម សាវុធ ពលរដ្ឋរាប់ពី១៨ឆ្នាំឡើងគឺអាចចាក់វ៉ាក់សាំងបង្ការកូវីដ១៩បាន ហើយសម្រាប់សង្កាត់​ចាក់អង្រែ​លើ​អ្នក​ដែល​អាចចាក់វ៉ាក់សាំងបានមានចំនួនសរុប ១១៦០២នាក់៕

ឧត្តមសេនីយ៍ត្រី វេជ្ជបណ្ឌិត យឹម សាវុធ
ឧត្តមសេនីយ៍ត្រី វេជ្ជបណ្ឌិត យឹម សាវុធ
សកម្មភាពចាក់វ៉ាក់សាំងសម្រាប់ពលរដ្ឋនៅសង្កាត់ចាក់អង្រែលើ
សកម្មភាពចាក់វ៉ាក់សាំងសម្រាប់ពលរដ្ឋនៅសង្កាត់ចាក់អង្រែលើ
https://s9.kh1.co/__image/w=650,h=488,q=100/e4/e46844aa7314dd66bb291e99017581ba68c1c068.png
ពលរដ្ឋនៅសង្កាត់ចាក់អង្រែលើ
ពលរដ្ឋនៅសង្កាត់ចាក់អង្រែលើ
ពលរដ្ឋនៅសង្កាត់ចាក់អង្រែលើ
ពលរដ្ឋនៅសង្កាត់ចាក់អង្រែលើ
Pa Sokheng
ប៉ា សុខេង (C)

អត្ថបទទាក់ទង

//s9.kh1.co/cf/cf94ea8b93f8bcefc24245312114f5025168689e.jpg

អ្នកឧកញ៉ា ឡេង ប្រុស តំណាងអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំបុគ្គលិកជាន់ខ្ពស់ ក្រុមហ៊ុន Galaxy Group ចូលរួមគោរពវិញ្ញាណក្ខន្ធ អ្នកឧកញ៉ាមហាឧបាសក គឹម ចំរើន ឪពុកក្មេកអ្នកឧកញ៉ា លាង ម៉េង

 ១៩-មេសា-២០២៤ 
 ៩ព្រឹក · ១៧ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T