អង់គ្លេស៖ យោងតាមសេចក្តីរាយការណ៍ពីអ្នកកាសែតរបស់ប្រទេសអ៊ីតាលីដ៏ល្បី គឺលោក Francesco Repice បានឱ្យដឹងថា អតីតអ្នកចាត់ការរបស់ក្រុម Juventus លោក Massimiliano Allegri កំពុងឈានមុខគេក្នុងការទទួលបានតំណែងជាអ្នកចាត់ការថ្មីនៅក្រុម Tottenham Hotspur។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
គួររម្លឹកថា លោក Allegri បានចាកចេញពីក្រុម Juventus កាលពីរដូវក្តៅឆ្នាំ ២០១៩ កន្លងទៅ, ប៉ុន្តែបុរសវ័យ ៥៣ ឆ្នាំនៅតែមានទំនាក់ទំនងការងារជាមួយក្លិបធំៗនៅអឺរ៉ុបមួយចំនួន។
ផ្អែកលើការអះអាងរបស់លោក Repice បានឱ្យដឹងថា ក្លិប Tottenham កំពុងសម្លឹងចង់បានអ្នកចាត់ការសញ្ជាតិអ៊ីតាលីរូបនេះយកមកដឹកនាំ ខណៈកាលលោកស្នាក់នៅទីក្រុង Turin ដែលលោកបានជួយឱ្យក្រុមសេះបង្កង់ឈ្នះជើងឯក Serie A ៥ សម័យ និង Coppa Italia ចំនួន ៤ ដងផងដែរ។

ថ្លែងប្រាប់គេហទំព័រ News 24 លោក Repice បានមានប្រសាសន៍យ៉ាងដូច្នេះថា៖
មានក្លិបមួយចំនួនដែលកំពុងចង់បានគាត់។ តាមមើលជាក់ស្តែងក្លិប Tottenham កំពុងតែពិចារណារវាងលោក Allegri និង លោក Sarri ប៉ុន្តែលោក Massimiliano Allegri ហាក់មានភាគរយច្រើនជាង៕

ប្រភព៖ SportsMole
ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស សូមចូលទៅកាន់ Group Telegram របស់ Khmerload តាមរយៈតំណភ្ជាប់ខាងក្រោម:
https://t.me/khmerload