រដ្ឋបាលខេត្តត្បូងឃ្មុំ​ សម្រេចបិទការចេញ-ចូលបណ្តោះអាសន្នក្នុងទីតាំងភូមិមួយនេះ ក្រោយមានពាក់ព័ន្ធនឹងអ្នកឆ្លងជំងឺកូវីដ-១៩

//s9.kh1.co/de/de0717038d323926dbdc91bd15fc22e53ffe03e9.jpg
សង្គម

 ៣០-មេសា-២០២១ ១០ព្រឹក · ៣ ឆ្នាំមុន

រដ្ឋបាលខេត្តត្បូង ប្រកាសបិទខ្ទប់ជាបណ្ដោះអាសន្ន ក្នុងទីតាំងភូមិដីដុះ ឃុំប៉ើស២ ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ ចាប់ពីថ្ងៃទី ២៩ ខែមេសា រហូតដល់មានសេចក្ដីសម្រេចជាថ្មី

ត្បូងឃ្មុំ៖ យោងតាមសេចក្ដីជូនដំណឹងរបស់ រដ្ឋបាលខេត្តត្បូងឃ្មុំ នៅព្រឹកថ្ងៃទី ៣០ ខែមេសានេះ បានឱ្យដឹងថា រដ្ឋបាលខេត្តប្រកាសបិទខ្ទប់ជាបណ្ដោះអាសន្ន ក្នុងទីតាំងភូមិដីដុះ ឃុំប៉ើស២ ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ ចាប់ពីថ្ងៃទី ២៩ ខែមេសា រហូតដល់មានសេចក្ដីសម្រេចជាថ្មី បន្ទាប់ពីរកឃើញអ្នកវិជ្ជមានកូវីដ-១៩​ ចំនួន​ ៣នាក់។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

សេចក្ដីសម្រេចនេះ ធ្វើឡើងដើម្បីចូលរួមទប់ស្កាត់ការរាលដាលនៃជំងឺកូវីដ១៩ នៃព្រឹត្តិការណ៍ ២០កុម្ភៈ។ អាស្រ័យដូចនេះ សូមបងប្អូនប្រជាពលចូលរួមអនុវត្តតាមសេចក្ដីសម្រេចនេះ បើមិនដូច្នោះទេ ចំពោះបុគ្គល ឬនីតិបុគ្គលទាំងឡាយណា ដែលមិនអនុវត្តតាមខ្លឹមសារនេះ នឹងត្រូវចាត់វិធានការយ៉ាងម៉ឺងម៉ាត់ស្របតាមវិធានការកំណត់ក្នុងច្បាប់ ស្ដីពីវិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ ៕

សម្រាប់ព័ត៌មានបន្ថែម និង រហ័ស សូមចុច៖  https://t.me/khmerload

សូមអានសេចក្តីជូនដំណឹងលម្អិតខាងក្រោម៖

លិខិតជូនដំណឹង
លិខិតជូនដំណឹង
លិខិតជូនដំណឹង
លិខិតជូនដំណឹង
លិខិតជូនដំណឹង
លិខិតជូនដំណឹង
Kong Ork Phearum
គង់ អោកភារម្យ

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T