កសិដ្ឋានគីរីសួគ៌ ​ផ្តល់​ជូន​ប្រូម៉ូសិនថ្មី​សម្រាប់​ទឹកដោះគោស្រស់របស់ខ្លួន ដើម្បី​ជួយ​កម្ពុជា​ក្នុង​​ពេល​វេលា​ដ៏​លំបាក​នេះ

//s9.kh1.co/28/28e3186d787d4523377e173623f441c56360d60d.jpg
សង្គម

 ៣០-មេសា-២០២១ ៩ព្រឹក · ៤ ឆ្នាំមុន

ដោយ​មើលឃើញ​​​​ពី​តម្រូវការ​យ៉ាង​ច្រើន​ បន្ទាប់​ពី​កសិដ្ឋាន​ចិញ្ចឹម​គោ​ទឹកដោះ​គិរីសួគ៌ ផ្តល់ជូន​ទឹក​ដោះ​គោ​ស្រស់ ១០០% ដោយ​ឥត​គិត​ថ្លៃ​ចំនួន ជាង ១០០​,០០០លីត្រជូនអតិថិជន​របស់ខ្លួន ​ក្នុង​រយៈពេល​កន្លងមកនេះ កសិដ្ឋានគិរីសួគ៌ បាន​សម្រេច​ចិត្ត​​​បន្ត​ប្រូម៉ូសិន​ថ្មី​មួយ​ទៀត​​​​ក្នុង​ខែ​ឧសភា។

ភ្នំពេញ ​ដោយ​មើលឃើញ​​​​ពី​តម្រូវការ​យ៉ាង​ច្រើន​ បន្ទាប់​ពី​កសិដ្ឋាន​ចិញ្ចឹម​គោ​ទឹកដោះ​គិរីសួគ៌ ផ្តល់ជូន​ទឹក​ដោះ​គោ​ស្រស់ ១០០% ដោយ​ឥត​គិត​ថ្លៃ​ចំនួន ជាង ១០០​,០០០លីត្រ ជូនអតិថិជន​របស់ខ្លួន ​ក្នុង​រយៈពេល​កន្លងមកនេះ កសិដ្ឋានគិរីសួគ៌ បាន​សម្រេច​ចិត្ត ​​​បន្ត​ប្រូម៉ូសិន​ថ្មី​មួយ​ទៀត​​​​ក្នុង​ខែ​ឧសភា។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

​កសិដ្ឋានចិញ្ចឹមគោយក​ទឹក​ដោះ​គិរីសួគ៌ ​របស់ក្រុមហ៊ុន Khmer Fresh Milk បាន​ឱ្យដឹងថា ​​ប្រូម៉ូសិន​ថ្មីនេះ​គឺជាការ​ឆ្លើយ​តបទៅនឹង​ការ​បន្តការ​បិទ​ខ្ទប់ និង​បម្រាម​គោចរ​ក្នុង​រាជធានី​ភ្នំពេញ និង​តំបន់​ផ្សេង​ទៀត​នៅក្នុង​ប្រទេស។ ក្រុមហ៊ុន​បាននិងកំពុង​ចូលរួមយ៉ាងសកម្ម ក្នុង​​សមរភូមិ​​ប្រយុទ្ធប្រឆាំង​ទៅ​នឹង​ជំងឺ​កូវីដ-១៩។

ប្រូម៉ូសិនថ្មីនេះ ​គឺ​ទិញ​ពីរ​ដប​ទទួលបាន​មួយ​ដប​ដោយ​មិនគិតថ្លៃ​ សម្រាប់​ទឹកដោះ​គោស្រស់​ ១០០% ចំណុះ ២លីត្រ ឬចំណុះ ៨៣០​លីត្រ​របស់​កសិដ្ឋានគិរីសួគ៌ ដែលអាច​រកទិញបាន​នៅ​ផ្សារ​ទំនើប​នានា និង​ហាង​លក់​ទំនិញ​ផ្សេងៗ​ទៀត​ក្នុង​រាជធានីភ្នំពេញក្នុង​រយៈពេល​ពេញ​មួយ​ខែ​ឧសភា។

ទឹកដោះគោស្រស់ពី កសិដ្ឋានគិរីសួគ៌
ទឹកដោះគោស្រស់ពី កសិដ្ឋានគិរីសួគ៌

លោក ឈរ រិទ្ធី នាយកប្រតិបត្តិក្រុមហ៊ុន Khmer Fresh Milk បានថ្លែង​ថា៖

« ពិត​ណាស់ យើង​ចង់​បន្ត​ការ​ផ្តល់ប្រូម៉ូសិន​ទិញមួយ​ថែមមួយ ដូច​ដែល​បាន​ផ្តល់ជូន​កន្លង​មក ប៉ុន្តែ​ក្នុងនាមជាក្រុមហ៊ុនថ្មី​ យើង​ក៏​ត្រូវ​រក្សា​និរន្តរភាព​ខ្លួន​ឯង​ផង​ដែរ។ តម្រូវ​ការ​ដ៏​លើស​លប់​នូវ​ទឹក​ដោះ​គោស្រស់​​របស់​យើង​ ក្នុង​រយៈពេល​កន្លង​មក​នេះ បាន​​ធ្វើ​ឲ្យផលិតកម្ម​របស់​យើងឈាន​ដល់​កម្រិត​អតិបរមា ហើយអតិថិជន​របស់​យើងដែល​ចូល​ចិត្ត​ទឹក​ដោះ​​​ស្រស់​ក្នុង​ស្រុក​ ​អាក់​អន់ចិត្ត​ ​​ដោយ​មិនអាច​រកទិញ​បាន។ »

សម្តីលោក ឈរ រិទ្ធី  

លោក ឈរ រិទ្ធី បានបន្ថែមថា៖

« ជាមួយ​ទឹកដោះ​គោ​ស្រស់​ជាង ១​សែនលីត្រ​ ដែល​បាន​ផ្តល់​ទៅ​ឱ្យ​សាធារណជន​រួច​ហើយ​នោះ យើង​នឹងបន្ត​​ការ​ជួយ​ប្រជាជន​បន្ថែម​ទៀត ​តាម​រយៈ​ប្រូម៉ូសិន​​ទិញ​ពីរ​ថែមមួយ​នេះ ​រាល់ពេលជាវ ​ទឹកដោះ​គោ​ស្រស់របស់កសិដ្ឋានគិរីសួគ៌របស់​យើង។ »

  សម្តីលោក ឈរ រិទ្ធី 
ទឹកដោះគោស្រស់ពី កសិដ្ឋានគិរីសួគ៌
ទឹកដោះគោស្រស់ពី កសិដ្ឋានគិរីសួគ៌

ក្រៅពីការ​ផ្តល់ជូន​ដល់អតិថិជន​នូវ​ប្រូម៉ូសិន ទិញ​ពីរ​ដប ​ថែម​ជូន​​មួយ​ដប​ ដោយ​ឥត​​គិត​ថ្លៃដ៏ទាក់ទាញ​នេះ កសិដ្ឋានគិរីសួគ៌ ​ក៏បាននិងកំពុងចូលរួម​​គាំទ្រ​ដល់​ប្រទេសកម្ពុជា ​ក្នុងការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​កូវីដ-១៩ ផង​ដែ​រ ​​តាមរយៈការ​ផ្គត់​ផ្គង់​ទឹកដោះ​គោ​ស្រស់១០០% ជូន​ដល់​បុគ្គលិក​សុខាភិបាលដែល​កំពុង​ធ្វើការ​ដោយ​ផ្ទាល់​នៅ​សមរភូមិ​ជួរមុខ នៃ​ការ​ប្រយុទ្ធ​ប្រឆាំង​ជំងឺ​កូវីដ-១៩។

លោក ឈរ រិទ្ធី បានថ្លែង​ទៀត​ថា៖

« យើ​ង​សូមគោរព​ និងអរគុណចំពោះ​បុគ្គលិក​សុខាភិបាល​ដ៏​ក្លាហាន​ទាំង​នេះ ដែល​​ប្រថុយ​អាយុជីវិត​របស់ពួកគេ​ ដើម្បីការពារ​ពួក​យើង។​ ដូច្នេះហើយ​អ្វីដែល​យើង​អាចជួយ​បាន យើង​នឹង​ជួយ។ ពេល​នេះជាពេលវេលាសម្រាប់​​យើង​ជួយយើង គឺ​ប្រជាជនកម្ពុជា​ ត្រូវជួយគ្នាក្នុង​​ពេល​វេលា​ដ៏​លំបាក​នេះ។ » 

  សម្តីលោក ឈរ រិទ្ធី 
ទឹកដោះគោស្រស់ពី កសិដ្ឋានគិរីសួគ៌
ទឹកដោះគោស្រស់ពី កសិដ្ឋានគិរីសួគ៌
ទឹកដោះគោស្រស់ពី កសិដ្ឋានគិរីសួគ៌
ទឹកដោះគោស្រស់ពី កសិដ្ឋានគិរីសួគ៌
ទឹកដោះគោស្រស់ពី កសិដ្ឋានគិរីសួគ៌
ទឹកដោះគោស្រស់ពី កសិដ្ឋានគិរីសួគ៌
ទឹកដោះគោស្រស់ពី កសិដ្ឋានគិរីសួគ៌
ទឹកដោះគោស្រស់ពី កសិដ្ឋានគិរីសួគ៌
ទឹកដោះគោស្រស់ពី កសិដ្ឋានគិរីសួគ៌
ទឹកដោះគោស្រស់ពី កសិដ្ឋានគិរីសួគ៌
ទឹកដោះគោស្រស់ពី កសិដ្ឋានគិរីសួគ៌
ទឹកដោះគោស្រស់ពី កសិដ្ឋានគិរីសួគ៌
Pan Leakhena
លក្ខិណា

អត្ថបទទាក់ទង

//s9.kh1.co/d5/d53fbdc33519f83abc5e68f5063e3cd48efcd752.jpg

កម្មវិធីប្រចាំឆ្នាំ HEINEKEN Sustainathon អញ្ជើញនិស្សិតសាកលវិទ្យាល័យចូលរួម ដើម្បីបង្កើតគំនិតច្នៃប្រឌិតនៅលើចក្រាវិស័យបរិស្ថាន ឬការបង្កើនការប្រើប្រាស់ឡើងវិញនៅកម្ពុជា

 ០៧-មីនា-២០២៤ 
 ២ល្ងាច · មួយឆ្នាំមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T