បរទេស៖ យើងដឹងហើយថា វីរុសកូវីដ១៩ បានរាតត្បាតស្ទើរគ្រប់បណ្ដាប្រទេសនៅក្នុងពិភពលោក ដោយក្នុងនោះ បណ្ដាប្រទេសនៅក្នុងតំបន់អាស៊ានក៏ទទួលរងផលប៉ះពាល់មិនតិចដែរ ចំពោះករណីអ្នកឆ្លងកូវីដ១៩ និងស្លាប់កើនឡើងកើនឡើងគួរឱ្យកត់សម្គាល់។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាមួយគ្នានោះ បើយោងតាមតារាងតួលេខនៃការឆ្លងជំងឺកូវីដ១៩ នៅក្នុងតំបន់អាស៊ានវិញ គិតត្រឹមម៉ោង ១៨ៈ០០ នាទីល្ងាច ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១ យើងឃើញថាគ្រប់បណ្ដាប្រទេសទាំងអស់សុទ្ធតែមានករណីអ្នកស្លាប់ ដោយសារជំងឺកូវីដ១៩ លើកលែងតែប្រទេសមួយប៉ុណ្ណោះ ដែលមិនទាន់ប្រកាសមានអ្នកស្លាប់ គឺ ប្រទេសឡាវ។
គួរជម្រាបថា យោងតាមតារាងតួលេខនៃការឆ្លងជំងឺកូវីដ១៩ ថ្ងៃទី២៨ម្សិលមិញ បណ្ដាប្រទេសក្នុងតំបន់អាស៊ាន មានករណីអ្នកឆ្លងកូវីដ១៩សរុបចំនួន ៣,៣៦២,២១៨ អ្នកជាសះស្បើយ ៣,០៥៦,០៥៩នាក់ និងអ្នកស្លាប់ ៦៧,១៦៨នាក់៕