បន្ទាន់! អ្នកដែលធ្លាប់ទៅទីតាំងនេះ សូមទៅធ្វើតេស្តរកវីរុសកូវីដ១៩ ជាប្រញាប់

//s9.kh1.co/38/388deecf109473e00cf5dc6a48e5bebb1b96121a.jpg
សង្គម

 ២៨-មេសា-២០២១ ២ល្ងាច · ៣ ឆ្នាំមុន

យោងតាមការឱ្យដឹងពីគណកម្មការស្រាវជ្រាវជំងឺកូវីដ១៩ នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១នេះ បានឱ្យដឹងថា អ្នកដែលធ្លាប់ទៅទីតាំងនេះ សូមទៅធ្វើតេស្តរកវីរុសកូវីដ១៩

រាជធានីភ្នំពេញ៖ យោងតាមការឱ្យដឹងពីគណកម្មការស្រាវជ្រាវជំងឺកូវីដ១៩ នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១នេះ បានឱ្យដឹងថា ហាងមួយឈ្មោះ រុក្ខា (ជិតស្តុបដេអ៊ិន) មានទីតាំងស្ថិតនៅផ្ទះលេខ ៩៣ ផ្លូវលេខ១២២ សង្កាត់ផ្សារដេប៉ូ៣ ខណ្ឌទួលគោក ដោយសារតែអ្នកជំងឺកូវីដ១៩ បានទៅហូបកាហ្វេ លេងអុកនៅទីតាំងខាងលើនេះ ជារៀងរាល់ថ្ងៃ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

អាស្រ័យហេតុនេះ ប្រសិនបើបងប្អូនដែលធ្លាប់ទៅទីតាំងខាងលើនេះ សូមដាក់ខ្លួនដាច់ដោយឡែក និង តាមដានរបស់ខ្លួនដោយយកចិត្តទុកដាក់រយៈពេល១៤ ថ្ងៃ គិតចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬ បានទីតាំងមានហានិភ័យនេះ ។ ហើយប្រសិនបើអ្នកមានរោគសញ្ញាដូចជា៖ គ្រុនក្ដៅ ក្អក កណ្ដាស់ ឈឺបំពង់ក ឬដកដង្ហើមខ្លីៗ ឬ សង្ស័យ សូមមេត្តាប្រញាប់ ទៅធ្វើតេស្តរកមេរោគ កូវីដ១៩​​ ដែលមានទីតាំងនៅ ៖

១/.វិទ្យាល័យ​បាក់ទូក​

២/.វិទ្យាល័យ​បឹង​ត្របែក

៣​/.មណ្ឌលសុខភាពចាក់អង្រែក្រោម​

៤/.មន្ទីរ​ពេទ្យខ្មែរ-សូវៀត

៥​/.សាលាបឋមសិក្សា សុភមង្គល (ក្រោយផ្សារស៊ិន ជូរី បណ្តោះអាសន្ន)

៦/.មន្ទីរពេទ្យបង្អែកនៅតាមបណ្តាខេត្តនានា ​

រីឯសម្រាប់អ្នកដែលគ្មានរោគសញ្ញា សូមដាក់ខ្លួនដាច់ដោយឡែក និងតាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬទៅទីកន្លែងនោះ៕

ដើម្បីទទួលបានព័ត៌មានបន្ថែម និង រហ័ស សូមចុច៖  https://t.me/khmerload

https://s9.kh1.co/__image/w=650,h=488,q=100/e3/e321451643500e8aa2ac919270dfb5b973705305.jpg
Keo Sieklin
S.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T