កម្មកររោងចក្រម្នាក់ គេចពីភ្នំពេញមកកំពង់ចាម ប្រជុំគ្នាផឹកស៊ី ចុងក្រោយរកឃើញវិជ្ជមានកូវីដ១៩

//s9.kh1.co/3b/3bd8555b8a3a56154f62741a44c102865ca8acd3.jpg
សង្គម

 ១៩-មេសា-២០២១ ១ល្ងាច · ៣ ឆ្នាំមុន

កម្មកររោងចក្រម្នាក់ គេចពីភ្នំពេញមកកំពង់ចាម មកប្រជុំគ្នាផឹកស៊ី ចុងក្រោយលទ្ធផលចេញមកថា រកឃើញវិជ្ជមានកូវីដ១៩

ខេត្តកំពង់ចាម៖ យោងតាមសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តកំពង់ចាម បានឱ្យដឹងថា រដ្ឋបាលបានរកឃើញបុរសម្នាក់ មានឈ្មោះថា អ៊ុក សាឌី មានអាយុ២៦ ឆ្នាំ ជាកម្មកររោងចក្រសានសឺង មានទីតាំងនៅរាជធានីភ្នំពេញ មានស្រុកកំណើតនៅភូមិថ្មី ឃុំរកាគយ ស្រុកកងមាស ខេត្តកំពង់ចាម មានវិជ្ជមានវីរុសកូវីដ១៩ ក្រោយពីបុរសរូបនេះ បានធ្វើដំណើរឆ្លងកាត់ពីរាជធានីភ្នំពេញមកកាន់ខេត្តកំពង់ចាម ដែលជាស្រុកកំណើត។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តាមសេចក្តីប្រកាសបានបញ្ជាក់នៅក្នុងដំណើរដើមទងដូច្នេះថា៖

- មុនថ្ងៃទី០៦​ ខែមេសា ឆ្នាំ២០២១ ធ្វើការនៅរោងចក្រសានសឹង នៅកំបូល ភ្នំពេញ

- ថ្ងៃទី០៧ ខែមេសា ដួលម៉ូតូ និង បានសម្រាកពីការងារ

- នៅព្រឹកថ្ងៃទី១៤ ខែមេសា បុរសរូបនេះ បានជិះម៉ូតូជាមួយមិត្តភក្តិ រស់នៅភូមិឃុំជាមួយគ្នា ឈ្មោះ ហេង​ កុសល ភេទប្រុស ជាកម្មករសំណង់ នៅបែកចាន ភ្នំពេញ ពីកំបូល រាជធានីភ្នំពេញ ទៅកាន់ស្រុកកងមាស កាត់តាមស្ពានព្រែកតាមាក់ បន្តដំណើរតាមកាត់ស្រុកស្រីសន្ធរ និង ឆ្លងដរភូមិថ្មី មហាខ្ញូង មកស្រុកកងមាស។ ក្នុងពេលធ្វើដំណើរមក ប្រាប់កងកម្លាំងដែលប្រចាំការនៅតាមគោលដៅថា ផ្ទះខ្លួននៅជិតនេះ ទើបកម្លាំងប្រចាំការអនុញាតឱ្យបន្តដំណើរទៅមុខ និងបានចូលបានសាំងម៉ូតូ នៅតាមតូបលក់សាំងមួយកន្លែង នៅម្តុំរការកោង ស្រុកមុខកំពូល។

- ពេលទៅដល់ផ្ទះ នៅថ្ងៃដដែល វេលាម៉ោង៥ល្ងាច បុរសខាងលើជាមួយគ្នា០៤នាក់ បានរៀបចំជួបជុំអាហារល្ងាច នៅម៉ោង៦យប់ និងរហូតដល់ម៉ោង៨យប់ បាននាំគ្នាបន្តកម្មវិធីជួបជុំទទួលទានគ្រឿងស្រវឹង។  

គួរបញ្ជាក់ផងដែរថា នៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២១ រដ្ឋបាលខេត្តកំពង់ចាម បានទទួលលទ្ធផលបញ្ជាក់ពីវិទ្យាស្ថានសុខភាពសាធារណៈពីករណីវិជ្ជមានកូវីដ១៩ លើបុរសជាកម្មកររោងចក្រ ឈ្មោះ អ៊ុក សាឌី

តាមសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តកំពង់ចាម បានបញ្ជាក់ថា អ្នកដែលពាក់ព័ន្ធដោយផ្ទាល់ជាមួយ បុរសឈ្មោះ អ៊ុក សាឌី មានចំនួន ១៤នាក់ រីឯអ្នកប៉ះពាល់ដោយប្រយោល កំពុងត្រូវក្រុមការងារបន្តស្រាវជ្រាវរក៕

ដើម្បីជ្រាបកាន់តែច្បាស់ សូមអានសេចក្តីជូនព័ត៍មានពិស្តារ៖

សេចក្តីប្រកាសព័ត៍មានរបស់រដ្ឋបាលខេត្តកំពង់ចាម
សេចក្តីប្រកាសព័ត៍មានរបស់រដ្ឋបាលខេត្តកំពង់ចាម
សេចក្តីប្រកាសព័ត៍មានរបស់រដ្ឋបាលខេត្តកំពង់ចាម
សេចក្តីប្រកាសព័ត៍មានរបស់រដ្ឋបាលខេត្តកំពង់ចាម
Keo Sieklin
S.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T