អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ អំពាវនាវ អ្នកមានពាក់ព័ន្ធ នៅផ្សារមួយកន្លែងនេះ បើមានអាការមិនស្រួល សូមប្រញាប់ទៅធ្វើតេស្ដជាបន្ទាន់

//s9.kh1.co/99/998620324694a1d7059cdecc0a7f093169d3868e.jpg
សង្គម

 ១៧-មេសា-២០២១ ៩ព្រឹក · ៣ ឆ្នាំមុន

អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ នៃព្រះរាជាណាចក្រកម្ពុជា​សូមធ្វើសេចក្តីអំពាវនាវឲ្យប្រជាពលរដ្ឋ ដែលធ្លាប់បានដើរផ្សារ និងអាជីវករនៅផ្សារ ភូមិសាមគ្គី សូមដាក់ខ្លួនដាច់ដោយឡែក ឬប្រសិនបើមានអាការមិនស្រួល សូមប្រញាប់ទៅធ្វើតេស្ដជាបន្ទាន់

ភ្នំពេញ៖ យោងតាមសេចក្តីជូនដំណឹងរបស់ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ នៃព្រះរាជាណាចក្រកម្ពុជា​សូមធ្វើសេចក្តីអំពាវនាវឲ្យប្រជាពលរដ្ឋ ដែលធ្លាប់បានដើរផ្សារ និងអាជីវករនៅផ្សារ ភូមិសាមគ្គី ដែលមានទីតាំងស្ថិតនៅ ផ្លូវជាតិលេខ ៥ សង្កាត់ឫស្សីកែ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ចាប់ពីថ្ងៃទី ០១ ដល់ថ្ងៃទី ១០ ខែមេសា ឆ្នាំ២០២១ សូមប្រញាប់ទៅធ្វើតេស្តជាបន្ទាន់ ប្រសិនបើមានអាការមិនស្រួល ឬសង្ស័យ ដោយផ្អែកលើមូលហេតុ អ្នកជំងឺកូវីដ១៩ បានទៅដើរផ្សារ នៅទីតាំងខាងលើនេះ ជារៀងរាល់ថ្ងៃ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្នុងនោះ បងប្អូនប្រជាពលរដ្ឋអាចទៅរកកន្លែងធ្វើតេស្ដកូវីដ១៩ បានរួមមាននៅវិទ្យាល័យ​បាក់ទូក​ វិទ្យាល័យ​បឹង​ត្របែក​ មណ្ឌលសុខភាពចាក់អង្រែក្រោម មន្ទីរ​ពេទ្យខ្មែរ-សូវៀត​ សាលាបឋមសិក្សាសុភមង្គល និងមន្ទីរពេទ្យបង្អែកនៅតាមបណ្តាខេត្តនានា​។​ ដោយឡែក សម្រាប់អ្នកមិនមានរោគសញ្ញាសូមដាក់ខ្លួនដាច់ដោយឡែក និងយកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬបានទៅទីកន្លែងមានហានិភ័យនេះ៕

ផ្សារ ភូមិសាមគ្គី
ផ្សារ ភូមិសាមគ្គី
ផ្សារ ភូមិសាមគ្គី
ផ្សារ ភូមិសាមគ្គី
ផ្សារ ភូមិសាមគ្គី
ផ្សារ ភូមិសាមគ្គី

ប្រភពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩

Kong Ork Phearum
គង់ អោកភារម្យ

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T