រដ្ឋបាលខេត្តកណ្ដាល សម្រេចផ្អាកការលក់គ្រឿងស្រវឹងគ្រប់ប្រភេទ និងការទទួលទានតាមហាងផ្សេងៗ ជាបណ្ដោះអាសន្ន

//s9.kh1.co/6d/6dc72fa946c77a06011012dbc810e6cc13789272.png
សង្គម

 ១៣-មេសា-២០២១ ១ល្ងាច · ៤ ឆ្នាំមុន

រដ្ឋបាលខេត្តកណ្ដាល សម្រេចផ្អាកការលក់គ្រឿងស្រវឹងគ្រប់ប្រភេទ និងការទទួលទានតាមហាងផ្សេងៗ ជាបណ្ដោះអាសន្ន ចាប់ពីថ្ងៃទី ១២ ដល់ថ្ងៃទី ១៨ ខែមេសា ឆ្នាំ២០២១

កណ្ដាល៖ យោងតាមសេចក្ដីជូនដំណឹងរបស់ រដ្ឋបាលខេត្តកណ្ដាល នៅថ្ងៃទី ១២ ខែមេសានេះ បានឱ្យដឹងថា រដ្ឋបាលខេត្ត សម្រេចអនុវត្តវិធានការរដ្ឋបាលជាបណ្តោះអាសន្ន ចំពោះការផ្អាកការលក់គ្រឿងស្រវឹងគ្រប់ប្រភេទ និងការផ្អាកការទទួលអតិថិជនឲ្យចូលមកទទួលទានក្នុងភោជនីយដ្ឋាន អាហារដ្ឋាន តូបលក់អាហារ ហាងកាហ្វេ ហាងភេសជ្ជ: និងអាជីវកម្មផ្នែកអាហារ និងភេសជ្ជ:គ្រប់ប្រភេទ ប៉ុន្ដែអាចប្រកបអាជីវកម្មជាវេចខ្ចប់បាន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

សេចក្ដីសម្រេចនេះធ្វើឡើង គឺដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ ចាប់ពីថ្ងៃទី ១២ ដល់ថ្ងៃទី ១៨ ខែមេសា ឆ្នាំ២០២១។ អាស្រ័យដូចនេះ សូមបងប្អូនប្រជាពលរដ្ឋចូលរួមអនុវត្តតាមខ្លឹមសារ ដែលបានចែងក្នុងសេចក្ដីសម្រេចនេះឱ្យបានខ្ជាប់ខ្ជួន និងបន្ដអនុវត្តវិធានការ «៣កុំ ៣ការពារ» បន្ដទៀត៕

លិខិតជូនដំណឹង
លិខិតជូនដំណឹង
លិខិតជូនដំណឹង
លិខិតជូនដំណឹង
Kong Ork Phearum
គង់ អោកភារម្យ

អត្ថបទទាក់ទង

//s9.kh1.co/70/70a91e1000f7e98ddddbc64d3362c6382f20e25b.jpg

វត្តអារាម និងសាលារៀននានាក្នុងខេត្តសៀមរាប រៀបចំការវាយគង គោះរគាំង និងទូងស្គរ អបអរសាទរ ការចុះបញ្ជី "បូជនីយដ្ឋានចងចាំនៃកម្ពុជា៖ ពីទីតាំងឧក្រិដ្ឋកម្មមកជាមណ្ឌលផ្សះផ្សា និងសន្តិភាព" ទៅក្នុងបញ្ជីសម្បត្តិវប្បធម៌ពិភពលោក

 ១៣-កក្កដា-២០២៥ 
 ១០ព្រឹក · មួយថ្ងៃមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T