ភ្នំពេញ៖ នៅល្ងាច ថ្ងៃទី១០ ខែមេសា ឆ្នាំ២០២១ មានកម្មករនិយោជិតកើនឡើង២៧នាក់ ក្នុងរោងចក្រ AM2 ស្ថិតនៅភូមិកន្ទោកខាងជើង សង្កាត់កន្ទោក ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ត្រូវបានរកឃើញថាឆ្លងជំងឺកូវីដ១៩។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សក្នុងនោះដែរ រោងចក្រ AM2 ខាងលើនេះ មានកម្មករនិយោជិតសរុបចំនួន៤៧៥នាក់ ហើយកម្មករនិយោជិត ដែលមិនឆ្លងកូវីដ១៩ ត្រូវបានដឹកយកទៅធ្វើចត្តាឡីស័ក នៅសាលាបឋមសិក្សាទ្រនំច្រឹង ដែលស្ថិតនៅសង្កាត់បឹងធំ ខណ្ឌកំបូល ផងដែរ៕